» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6282 នាក់

ម្សិលមិញ 16074 នាក់

សរុប 21320583 នាក់

តុលាការ​អា​ល្លឹ​ម៉​ង​កាត់ទោស​ជនជាតិ​វៀតណាម​ម្នាក់​ដាក់គុក​ព្រោះ​ឃុ​ប​ឃឹ​ត​ជាមួយ​ចារកម្ម​មកពី​ប្រទេស​វៀតណាម​!


​បរទេស​៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​តុល​ការ​អាល្លឺម៉ង់ កាត់ទោស​ដាក់គុក​ជាង​៣​ឆ្នាំ​ពីបទ​ឃុ​ប​ឃឹ​ត​ជាមួយ​ចារកម្ម​វៀតណាម​ធ្វើការ​រ​ចាប់ខ្លួន​អ្នក​ប្រធាន​ក្រុមហ៊ុន​ប្រេង​វៀតណាម​ម្នាក់ នៅតាម​ដងផ្លូវ​នាទី​ក្រុង​ប៊ែ​រ​ឡាំង កាលពី​ខែកក្កដា​កន្លងមក​បញ្ជូន​ទៅ​ស្រុក​វិញ​។​a a vn oil 

​ទូរទស្សន៍​BBC នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​បាន​ឲ្យ​ដឹងថា តុលាការក្រុង​ប៊ែ​រ​ឡាំង​បានសម្រេច​ថា​៖​បុរស​ជនជាតិ​វៀតណាម​ជាប់ចោទ​ដែល​ត្រូវបាន​កំណត់ អត្តសញ្ញាណ​ថា​មានឈ្មោះ​Long NH​អាយុ​៤៧​ឆ្នាំ​រូបនេះ​មាន​ពិរុទ្ធ​ពីបទ ចូលរួម​សកម្មភាព​ស៊ើបការណ៍​ឲ្យ​ទីភ្នាក់ងារ សម្ងាត់​វៀតណាម​និង​ជួល​ឡាន​មួយគ្រឿង សម្រាប់​គម្រោង​ការចាប់​ជម្រត់​មួយ​នេះ​។​

​លោក​ទ្រិ​ញ​ស្វួ​ន​ថា​ញ់​( Trinh Xuan Thanh )​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេងកាត​វៀតណាម​ដែល​ជាបចោ់ទ​ប្រព្រឹត្ត​បូក​រលួយ កំពុង ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស អាល្លឺម៉ង់​នៅពេល​គាត់​ត្រូវគេ​ឃើញ​គាត់​ត្រូវបាន​គេ​ទាញ ចូល​រថយន្ត​មួយគ្រឿង​នៅតាម​ដងផ្លូវ​មួយ​នាទី ក្រុង​ប៊ែ​រ​ឡាំង​ដែល​ក្រោយមក​គាត់​ត្រូវបាន គេ​ឃើញ​បានបង្ហាញ​ខ្លួន​នៅក្នុង​តុលាការ នៃ​ប្រទេស​វៀតណាម​ហើយ ទទួល​ការកាត់ទោស​ពី​រដ្ឋាភិបាល វៀតណាម​ឲ្យ​ជាប់គុក​អស់ មួយជីវិត​។​

​ព្រះរាជអាជ្ញា​តុលាការ​អាឡឺម៉ង់​បាន​និយាយថា ការចាប់ ពង្រត់​នេះ​គឺជា​ការចាប់ ពង្រត់​ដោយ រៀបចំឡើង​ដោយ​រដ្ឋាភិបាល និង​ដោយ​ភ្នាក់ងារ សម្ងាត់ របស់​វៀតណាម​ហើយ វា​ត្រូវបាន​គេ​ចាត់ទុកថា​គឺជា សកម្មភាព​ដែល​ធ្វើឡើង សម្រាប់​សម័យ សង្គ្រាមត្រជាក់​។​

​បុរស​ជនជាតិ​ជាប់ចោទ​ដែល​ត្រូវ​បានកំណត់ អត្តសញ្ញាណ​ថា​មានឈ្មោះ​Long NH​បាន​សារភាព​ចំពោះ​តួនាទី​របស់គាត់ ហើយ​គាត់​ត្រូវ​កាត់ទោស​ជាប់គុក តែត្រឹម​៣​ឆ្នាំ​និង​១០​ខែ ដោយ​តុលាការ​បាន​និយាយថា លោក​មិន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ក​ម្រឹត​ខ្ពស់បំផុត នៃ​ផែនការ​នោះទេ​។​សូមបញ្ជាក់ថា​សកម្មភាព​លួច​ចាប់​ជម្រត់​លោក​ទ្រិ​ញ​ស្វួ​ន​ថា​ញ់​( Trinh Xuan Thanh )​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេងកាត​វៀតណាម​បានធ្វើ​ឲ្ប​រដ្ឋាភិបាល​ទេស​អាល្លឺម៉ង​និង​វៀតណាម​មើលមុខ​គ្នា​មិន​ចំ​លើ​ការងារ​ការទូត​៕
​