» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7974 នាក់

ម្សិលមិញ 25341 នាក់

សរុប 21315468 នាក់

ក្រុមហ៊ុន​យន្តហោះ​ប៊ូ​អ៊ីង​រង​ការពិន័យ​ជា​ទឹកប្រាក់​២,៥​ពាន់​លាន​ដុល្លារ រឿង​ធ្លាក់​យន្តហោះ 737 Max

 

​អាមេរិក​៖​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អាមេរិក​បានប្រកាស​ឲ្យ​ដឹងថា ក្រុមហ៊ុន​ប៊ូ​អ៊ីង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​ហើយនឹង​ត្រូវ​បង់ប្រាក់​ពិន័យ​ចំនួន ២,៥ ពាន់​លាន​ដុល្លារ​ពី​ការ​កុហក​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក​(FAA) ពាក់ព័ន្ធ​ករណី​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ពីរ​គ្រឿង​ប្រភេទ​737 Max ។​នេះ​បើតាម​
​គេហទំព័រ CNBC បាន​ឲ្យ​ដឹង​។​a boing1 

ក្រុមហ៊ុន​ប៊ូ​អ៊ីង​ត្រូវ​បង់ពិន័យ​ជា​ទឹកប្រាក់​២,៥ ពាន់​លាន​ដុល្លារ ក្នុងនោះ​មាន​ទឹកប្រាក់ ២៤៣,៦ លាន​ដុល្លារ ពិន័យ​ពីបទ​ឧក្រិដ្ឋ និង​១,៧៧​ពាន់​លាន​ដុល្លារ​សង​ដល់​បណ្តា​ក្រុមហ៊ុន​ដែល​ទិញ​យន្តហោះ​737 Max ។ ក្រៅពីនេះ​នៅមាន​ទឹកប្រាក់ ៥០០​លាន​ដុល្លារ​សង​ដល់​គ្រួសារ​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ពីរលើក​នៅ​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​។​ជាមួយគ្នា​ក​នេះដែរ​ក្រសួងយុត្តិធម៌​អាមេរិក​ក៏​សម្រេច​ផ្អាក​រាល់​ការស្រាវជ្រាវ អូសបន្លាយ​រយៈពេល​២​ឆ្នាំកន្លងមក និង​បញ្ឈប់​រាល់​ការចោទប្រកាន់​ទៅលើ​ក្រុមហ៊ុន​នេះ​។ ក្រុម​រដ្ឋអាជ្ញា​អាមេរិក​បាន​ចោទប្រកាន់​ក្រុមហ៊ុន​ប៊ូ​អ៊ីង​មាន​ចេតនា​កុហក អាមេរិក ពេល​រារាំង FAA វាយតម្លៃ​ពី​កម្រិត​សុវត្ថិភាព​យន្តហោះ​ប្រភេទ​737 Max​។​

​យន្តហោះ​ប្រភេទ​737 Max ត្រូវបាន​ហាមប្រាម​ហោះហើរ តាំងពី​ខែមីនា​ឆ្នាំ​២០១៩​។ មកដល់​ខែធ្នូ​ឆ្នាំ​២០២០ យន្តហោះ​ប្រភេទ​737 Max ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឡើងវិញ ហើយ​ក្រុមហ៊ុន​Gol Airlines របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​ហោះហើរ​មុនគេ​។ នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដែល​ទិញ​ពី​ក្រុមហ៊ុន​ប៊ូ​អ៊ីង​កាលពី​ឆ្នាំ​២០១៨​និង​២០១៩ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​សរុប ៣៤៦​នាក់​៕a boing 

​