» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 14966 នាក់

ម្សិលមិញ 25341 នាក់

សរុប 21322460 នាក់

ប្រទេស​ស្រីលង្កា​ដែល​ជំពាក់​លុយ​ចិន​វណ្ឌ​ក​ផ្អាក់​ការ​ខ្ចីលុយ​ជប៉ុន​ដើម្បី​សង់​ផ្លូវដែក​!

 

គម្រោង​កសាង​ផ្លូវដែក​ធុន​ស្រាល ឧបត្ថម្ភ​ថវិកា​ដោយ​ថវិការ​កម្ចី​ជប៉ុន​ចំនួន ១,៥ ពាន់​លាន​ដុល្លារ​ត្រូវបាន​ប្រធានាធិបតី​ស្រីលង្ការ​ដែល​ទើប​ជាប់ឆ្នោត​ថ្មីៗ​ប្រកាស​ផ្អាក់​ភ្លាមៗ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤ ខែកញ្ញា ។​នេះ​បើតាម​សារ​ពត៍​មាន​រ៉​យ​ទឺ​រ័​។​a srey langka3 

​សូមបញ្ជាក់ថា​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​ក្រោម​រដ្ឋាភិបាល​មុន គឺជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ផ្តល់​មូលនិធិ ដោយ​បរទេស​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​ស្រីលង្កា ហើយ​ត្រូវបាន​គេ​មើលឃើញថា ជា​សញ្ញា​មួយ​បង្ហាញថា ប្រទេស​កោះ​មួយ​នេះ អាច​កាត់បន្ថយ​ការពឹងផ្អែក​របស់ខ្លួន​លើ​ប្រទេស​ចិន​។​
​តែ​ប្រធានាធិបតី​ស្រីលង្កា PB Jayasundara ដែល​ទើប​ជាប់ឆ្នោត​ថ្មីៗ បាន​និយាយ​នៅក្នុង​លិខិត​មួយ ដែល​ផ្ញើ​ទៅកាន់​ក្រសួង​ដឹកជញ្ជូន​ថា ត្រូវ​បញ្ឈប់​គម្រោង​នេះ និង​បិទ​ការិយាល័យ​គម្រោង​នេះ​ភ្លាមៗ​។​

មិនទាន់​ឃើញ​មាន​មានការ​អត្ថាធិប្បាយ​ភ្លាមៗ​ណាមួយ​ទេ ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​ប្រចាំ​ប្រទេស​ស្រីលង្ការ​នោះទេ​។ កាលពី​ខែមីនា​ឆ្នាំ​២០១៩ ជប៉ុន​បានផ្តល់​ប្រាក់កម្ចី ៣០ ពាន់​លាន​យ៉េន (២៨៥ លាន​ដុល្លារ​អាមេរិក​) ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ដំណាក់កាល​ទី ១ នៃ​រថភ្លើង​ដឹក​អ្នកដំណើរ​ធុន​ស្រាល (LRT) ។​​ប្រាក់កម្ចី​ជប៉ុន​មាន​អត្រា​ការប្រាក់ ០,១ ភាគរយ​ហើយ​អាច​សង​ក្នុង​រយៈពេល ៤០ ឆ្នាំ​ជាមួយនឹង​រយៈពេល​អនុ​គ្រោះ ១២ ឆ្នាំ​។​

​នៅ ក្រោម​ការដឹកនាំ​របស់​អតីត​ប្រធានាធិបតី Mahinda Rajapaksa ដែលជា​បងប្រុស​របស់​ប្រធានាធិបតី​ស្រីលង្កា បាន​ខ្ចីប្រាក់​រាប់ពាន់​លាន​ដុល្លារ ពី​ប្រទេស​ចិន សម្រាប់​គម្រោង​ដែល​រួមមាន​កំពង់ផែ ផ្លូវ​ហាយ​វេ និង​ផ្លូវដែក​។ កម្ចី​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ បានធ្វើ​ឲ្យ​ប្រទេសមួយ​នេះ ប្រឈមមុខ​នឹង​បំណុល​ដ៏​ច្រើន ជាពិសេស​ប្រទេស​ចិន ដែល​ធ្វើឱ្យមាន​ការភ័យខ្លាច ចំពោះ​មេ​ខ្សែក្រវ៉ាត់​និង​ផ្លូវ របស់​ទីក្រុង​ប៉េកាំង​សម្រាប់​​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​បរទេស​។ ដោយ​មិនអាច​សង​ប្រាក់កម្ចី​របស់ខ្លួន​បានទេ ពេលនោះ​រដ្ឋាភិបាល​រប​ស់លោក​នាយករដ្ឋមន្ត្រី Ranil Wickremesinghe បាន​ជួល​កំពង់ផែ ដែល​សាងសង់​នៅ​ប្រទេស​ចិន​នៅ Hambantota នៅ​ភាគខាងត្បូង​កោះ​នេះ ទៅឱ្យ​ក្រុមហ៊ុន​ប៉េកាំង​ក្នុងតម្លៃ ១,១២ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៧ ៕a srey ka 
​