» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3158 នាក់

ម្សិលមិញ 25341 នាក់

សរុប 21310652 នាក់

សមត្ថ​កិ​ចាប់ លោក ឆោម ស៊ីថា ចាងហ្វាង​កាសែត ដំណឹង​កម្ពុជា ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​? 

​ខេត្ត សៀមរាប​៖ កាល​ថ្ងៃទី​១០ ខែ​កក្ត​ដា ឆ្នាំ​២០១៨ វេលា​ម៉ោង​២០ និង​១៥​នាទី មាន​ករណី​បាញ់បោះ​ដោយ​សេរី​នៅ ត្រង់ចំណុច​ភូមិ​ក្បាល​ព្រឺស ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។​ក្រោយមក សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​វាយខ្នោះ​បុរស​ម្នាក់ ឈ្មោះ ឆោម ស៊ីថា ជា​ចាងហ្វាង​កាសែត ដំណឹង​កម្ពុជា (​ស្លៀកពាក់​ខោអាវ​ឈុត​) ពី​ករណី​បាញ់បោះ​សេរី​គំរាម​ឈ្មួញ​ឈើ​? ។​a jour 

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា មូលហេតុ​គឺ​មក​ក៏មាន​ការចោទប្រកាន់​ពី​ឈ្មួញ​ឈើ​ដុះ​ស្លែ​ក​ម្នាក់ ពី​ការប្រើ​អាវុធខ្លី​បាញ់​គំរាម​អ្នករកស៊ី​ឈើ​ខុសច្បាប់​នៅ​ស្រុក​ស្វាយ​លើ ខេត្ត សៀមរាប កាលពី​យប់ ថ្ងៃទី​១០ កក្ដា ២០១៨ ហ្នឹងឯង​។ បើ​ផ្អែក​តាម ប្រូ​ហ្វា​ល់ facebook គឺ​លោក​ឆោម​ស៊ីថា​មាន​រូបថត​ជាមួយ​ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​) ។

តាម​ប្រភពពី មន្ត្រី​ប៉ូលីស នៃ អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹងថា​​ករណីនេះ ដោយមាន​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ ពិសេស ឈ្មួញ​ឈើ (​សមត្ថកិច្ច​លាក់​ឈ្មោះ​?) ជាដើម​បណ្តឹង និង​ក្រោយ​ការស្រាវជ្រាវ​របស់​សម​ត្ថ​កិច្ច​បាន​រកឃើញ​សំបក​គ្រាប់កាំភ្លើង​ខ្លី​ចំនួន​២​គ្រាប់ ធ្វើជា​វត្ថុតាង ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ តាម​នីតិវិធី​ច្បាប់​។​សម​ត្ត​កិច្ច​មិនបាន​និយាយថា​ពេល​ចាប់ខ្លួន​មាន​កាំភ្លើង​ជាប់​ខ្លួន​ដែរ​ឬ​អត់​នោះទេ​?​។​
​

ពលរដ្ឋ​ចំនួន​បាន​និយាយថា ធ្វើ អ្នកកាសែត សោះ​ម៉េច​មាន​កាំភ្លើង​កាន់​ប្រើប្រាស់​ចឹ​ង បើ មានតែ​កាំ​មេ​រ៉ា និង​ប៊ិច សំរាប់​សរសេរ​ចុះ​ផ្សព្វផ្សាយ​ព័ត​មាន​ទៅ​វា​គ្រប់គ្រាន់​បាត់ទៅហើយ ។ ទាក់ទិន​ករណីនេះ​ការិយាល័យ មាតុភូមិ មិនទាន់​អាចទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក ឆោម សុថា ចាងហ្វាង​កាសែត ដំណឹង​កម្ពុជា បាន​នៅឡើយ​ទេ​ថា​តើ​សម​ត្ត​កិច្ច​មាន​ភស្តុតាង​អត់​ឬ​ធើ​តាមតែ​ការ​ចោទ​របស់​ឆ្មួញ​ឈើ​? ។

តែ​ទោះ​ជាមាន​ករណី​បែប នេះ​កើតឡើង​ពិត​ក៏ដោយ ក៏​ប្រជាពលរដ្ឋ និង​ក្រុមអ្នកកាសែត ជាច្រើន​បាន​សំណូម​ដល់​សមត្ថកិច្ច​មេត្តា​ចាត់វិធានការ​ផ្លូវច្បាប់​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ដែល តែងតែមាន​ទំនាស់​ជាមួយ​អ្នកកាសែត​ជា​ញឹកញាប់​ផង កុំ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​លំអៀង អោយ​តែមាន​បណ្តឹង​ពី​ឈ្មួញ​ឈើ គឺ​ធ្វើ​ភ្លែត​តែម្តង​ចឹ​ង​នោះ ។ ម្យ៉ាងទៀត​ក្រសួង​ព័ត៌មាន​គួរ​ត្រួតពិនិត្យ ឡើងវិញ ចំពោះ​សកម្មភាព​អ្នកកាសែត ពិសេស​ចាងហ្វាងៗ កាសែត​មួយចំនួន​បាន​នឹង​កំពុង​ដើរតួ​ធ្វើ​សកម្ម​ភាពផ្ទុយ​ពី វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ៕ ដោយៈ សុ​ផលa jour1 
​