» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10685 នាក់

ម្សិលមិញ 25341 នាក់

សរុប 21318179 នាក់

រដ្ឋមន្ត្រីក្រសួង​ពត៍​មាន​ចោទ​ក្រុមប្រឆាំង​ថា​ព្រួត​គ្នា​ធើ​ក​ហ្វេ​ស​ប៊ុ​កលោក​!

 

​ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ចោទ អតីត​ក្រុម​បក្សប្រឆាំង​ថា ព្រួត​គ្នា​ប្លុក​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ករ​បស់ ក្រោយពី​លោក​និយាយ​បញ្ហា​ព្រំដែន ។​a fb kk 

​ប្រាប់​កាសែត​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ លោក ខៀវ កាញារីទ្ធ បាន​លើកឡើងថា ក្រុមប្រឆាំង​ព្យាយាម​ប្លុក​ហ្វេ​ស​ប៊ុ​ក របស់លោក ដោយសារ​លោក​បាន​បញ្ចេ​ញ​វី​ឌី​អូ​ឃ្លី​ប ទាក់ទង​ព្រំដែន ដែល​និយាយថា តើ​ខ្មែរ​ពិតជា​បាត់បង់​ទឹកដី ឬក៏​អត់​?​។​តើ​ខ្មែរ​បាន​បាត់​ដី​ឬក៏​អត់​? ត្រង់នេះ លោក​បាន​យកសំដី​សម្តេច​តេ​ជោ ហ៊ុន សែន ពន្យល់ថា​ដី​ខ្មែរ​មិន​រួម​តូច​ទេ គឺ​ដី​ខ្មែរ​ឥឡូវ​ធំ​ជាង​មុន , ២.​កោះត្រល់​បាត់​ទៅណា​ជាដើម​។​

 “​នៅពេល​ឡើង​ពី​វិ​ឌី​ឃ្លី​ប​ទាំងនេះ ក្រុមប្រឆាំង​ខឹង​ក៏​នាំគ្នា​ប្លុក​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​តែម្តង ព្រោះថា​អ្នក​ដែល​ប្លុក​ហ្វេ​ស​ប៊ុ​ក​នេះ សុទ្ធតែ​អ្នកមាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ច្រើន គឺ​ម្នា​ក់មាន​អា​ខោ​ន​រហូតដល់ ២០​អា​ខោ​ន​ក៏មាន ដូច្នេះ​បើ​ពួកគេ​នាំគ្នា​ប្លុក​ច្រើន​នាក់​នោះ​ព័ត៌មាន នឹង​បាត់បង់​ដោយ​អូ​តូ​ម៉ា​ទិច​” ។​លោក​រដ្ឋមន្ត្រី បញ្ជាក់​យ៉ាង​ដូច្នេះ «​វីដេអូ​ឃ្លី​ប​នេះ ធ្វើឱ្យ​ពួក​ហ្នឹង​ខឹង​។ ដល់ពេល​វា​ខឹង​នាំគ្នា​ប្លុក ហើយ​ការ​ប្លុក​នេះ​ស្រួល​ទេ ព្រោះ​គេ​មាន Account (​គណនី Facebook) ២០, ៣០ អ៊ីចឹង​តែ​៥០​បូក វា​ឃើញ​ជិត ១​ពាន់​ហើយ​។ តែ ១​ពាន់​ជាង​អា​បញ្ញា​សិប្បនិម្មិត​ហ្នឹង​វា​នឹង​បិទ​»​។​លោក​រដ្ឋមន្ត្រី​បាន​ទាក់ទង ទៅ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ ដើម្បី​បើក​អា​ខោ​ន​ឡើងវិញ ។

“​បន្តិចទៀត​ខ្ញុំ នឹង​ស្នើសុំ​ឲ្យ​ទៅ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ដើម្បី​លុបឈ្មោះ​អា​ខោ​ន​ណា ដែល​ប្រើប្រាស់​ឈ្មោះ​ខ្ញុំ​មិន​ត្រឹមត្រូវ គឺ​លុបចោល​ទាំងអស់​។ នៅ​ស្រុក​គេ​ប្តឹង​ហើយ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ក៏​អាច​ឲ្យ​ឈ្មោះ​អ្នក​ដែល​បន្លំ​ហ្នឹង​បានដែរ តែ​ខ្ញុំ​មិន​ដល់​ហ្នឹង​ពេក​ទេ ។ តែបើ​ក្រុម​ហ្នឹង​នៅតែ​ប្រើ​ទៀត​នោះ​យើង​នឹង​ស្នើសុំ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ឈ្មោះ​អ្នក​ហ្នឹង ដើម្បី​ប្តឹងទៅ​តុលាការ បើសិន​យើង​ឃើញ អ្នក​ហ្នឹង​ប្រើ​អា​ខោ​ន​ឈ្មោះ យើង​ហើយ ប្រើ​ក្នុងន័យ​មិនល្អ​” ។​

លោក​រដ្ឋមន្ត្រី​ក៏បាន​ឲ្យដឹងថា បច្ចុប្បន្ន​ហ្វេ​ស​ប៊ុ​ក​របស់លោក​ប្រើ តែ​ពី​អា​ខោ​ន​ប៉ុណ្ណោះ អា​ខោ​ន​មួយ​មានឈ្មោះ​លោក​ពេញ (Kanharith khieu) និង​មួយទៀត​មានឈ្មោះ (Kanharith) ។​សូមបញ្ជាក់ថា គណនី Facebook របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​រង​ការពិន័យ​ពី​ក្រុមហ៊ុន Facebook អស់​រយៈពេល​ពីរ​ថ្ងៃ ដោយ​មិន​អនុញ្ញាតឱ្យ​បង្ហោះ ឬ​ចែកចាយ​ព័ត៌មាន​អ្វី​នោះឡើយ​។

​លោក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា គណនី Facebook របស់លោក​ត្រូវបាន​ក្រុមហ៊ុន Facebook ពិន័យ​ចំនួន​ពីរលើក​មកហើយ​។​​លើក​ទី​១​កើតមានឡើង​កាលពី​ឆ្នាំ​២០១៣ នៅក្រោយពេល​ការប្រកាស​លទ្ធផល​បោះឆ្នោត​ជាតិ​។ លោក​រដ្ឋមន្ត្រី​បាន​រំលឹកថា កាលណោះ​ក្រោយពី​លោក​បាន​បង្ហោះ​ពី​លទ្ធផល​បោះឆ្នោត​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន ៥៥​អាសនៈ ហើយ​គណបក្ស​ប្រជាជន​បាន ៦៨​អាសនៈ ក៏មាន​ក្រុម​មិន​សប្បាយចិត្ត​លើ​លទ្ធផល​នាំគ្នា​ប្តឹង (Report) ទៅ​ក្រុមហ៊ុន Facebook រហូត Facebook របស់លោក​រង​ពិន័យ​។ កាលណោះ​លោក​រដ្ឋមន្ត្រី មិនបាន​តវ៉ា​ទៅ​ក្រុមហ៊ុន Facebook នោះទេ ហើយក៏​សម្រេច​បង្កើត​គណនី Facebook ថ្មី និង​ប្រើប្រាស់​រហូតដល់​ពេលបច្ចុប្បន្ន​។​a fb kk1 


​