» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 24578 នាក់

ម្សិលមិញ 22729 នាក់

សរុប 21304119 នាក់

ខឹង​ឪពុក​ស្តីបន្ទោស​កូន​ល្អ​ដុត​ផ្ទះ​ឪពុក​ចោល ឆេះ​លុយ​ជា​១​ម៉ឺន​ដុល្លារ


​ខេត្ត​ព្រះសីហនុ​៖ កាលពី​ម៉ោង​ប្រមាណ ៧​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​មាន​យុវជន​ម្នាក់ បាន​យក​ភ្លើង​ដុត​ផ្ទះ​ឪពុក​ខ្លួនឯង បណ្តស​ល​ឲ្យ​ឆេះ​ខ្ទេច​ទាំង​ស្រុ​។​a fire son1 

​លោក ហួ យ៉ៃ អធិការនគរបាល​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា យុវជន​អកតញ្ញូ​ខាងលើ ឈ្មោះ ធៀ​ម ធារ៉ា ហៅ អួ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ បុរស​ជា​ឪពុក​ខ្លួនឯង ឈ្មោះ ធៀ​ម វី អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ទីកន្លែង​កើតហេតុ​ខាងលើ​។​
​មូលហេតុ​បណ្តាល​ឲ្យ​យុវជន​ទំនើង​រូបនេះ ដុត​ផ្ទះ​ឪ​ចោល​ខ្លួនឯង​ចោល ទំនងជា​មាន​សតិ​មិនសូវ​ល្អ ឬ​អាច​ថា បែក​ថ្នាំ ហើយ​បាន​ខឹង​ពេល​ឪពុក​របស់ខ្លួន​ស្តីបន្ទោស​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់ បញ្ជាក់ថា ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​នេះ ធ្វើ​ពី​ឈើ​ប្រក​ស័ង្កសី មាន​ទំហំ​៥,៥០​ម៉ែត្រ គុណ ៦​ម៉ែត្រ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង និង​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​គិត​ជា​ទឹកប្រាក់​ចំនួន ៣៥០០​ដុល្លារ​អាមេរិក​។ ពិសេស​ជាង​នេះ ក៏បាន​ឆេះ​លុយ​ត្រៀម​ទុក សម្រាប់​សាងសង់​ផ្ទះ​ថ្មី អស់​ចំនួន ១​ម៉ឺន ២​ពាន់​ដុល្លារ​ថែមទៀត​។​

​យុវជន​បង្កហេតុ​ខាងលើនេះ ត្រូវបាន​នគរបាល ចាប់​ឃាត់ខ្លួន និង​នាំទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​ឈានទៅ​កសាង​សំណុំរឿង​អនុវត្តន៍​នីតិវិធី​ជា​បន្តទៀត​៕a fire son a fire son2 

​