» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 978 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095893 នាក់

អ្នកកាសែត​៣​នាក់​ត្រូវ សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​នៅ​ក្នុ​បន្ទប់ KTV តាម​បណ្តឹង​ក្រុមហ៊ុន​ជួញ​ឈើ PNT

​ខេត្តព្រះវិហារ​៖ កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា​ឆ្នាំ​២០២២ តុលាការ ខេត្តព្រះវិហារ បាន សម្រេច​ចេញ​ដីកា​ឲ្យ​ឃុំ ខ្លួន​អ្នកកាសែត​ចំនួន​៣ នាក់ នៅ​ស្ថាប័ន​ផ្សេងគ្នា ពីបទ​”​កំហែង​យក​”​ដាក់ពន្ធនាគារ​ជា​បណ្ដោះ អាសន្ន ។ យោងតាម​​ប្រភពព័ត៌មាន​ពី​អ្នក កាសែត​នៅ​ខេត្ត ព្រះវិហារ​បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​ទី​១៖ ឈ្មោះ មុំ វិបុល ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ មុខរបរ​សារព័ត៌មាន ” ប៉ុស្តិ៍​លេខ​៣ ” នៅ​ភូមិ​ជៀស ឃុំ​ថ្ម​ពូន ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​២៖ ឈ្មោះ តិ​ន ទ្រី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​សារព័ត៌មាន ” រស្មី​ឆ្នាំង​មាស ” ។ ៣៖ ឈ្មោះ តិ​ន ស៊ីថា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ​សារព័ត៌មាន ” ខេ​ម​មេ​ឌៀ ” អ្នក​ទាំង ២ នៅ​ភូមិ​ម៉ឺន​រាជ ឃុំ​ខ្យង ស្រុក​ជ័យ​សែន ។​a cath jour 

​គួររំលឹកថា ជន​ត្រូវ​ចោទ​ទាំង​៣​នាក់ ត្រូវបាន កម្លាំង​នគរបាល ខេត្ត ព្រះវិហារ ចាប់​ឃាត់ខ្លួន​នៅក្នុង​បន្ទប់​KTV.vip2 យីហោ​« ភោជនីយដ្ឋាន​ផ្កាយព្រឹក​2 » ស្ថិតនៅ​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ កាលពី​វេលា​ម៉ោង​០១​យប់ ឈានចូល​ថ្ងៃទី ២២ ខែវិច្ឆិកា​ឆ្នាំ​២០២២ ។​​តាម​បណ្តឹង​របស់​ឈ្មោះ សាត ណាក់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ពោ បាក់ក សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ។​​ប្រភព​បាន​បន្តថា​ដើម ចោទ​ក្នុង​បណ្ដឹង​មួយ​នេះ គឺ​តំណាងឱ្យ ក្រុមហ៊ុន ” ភី​អិន​ធី PNT ” ដែលជា​ក្រុម ហ៊ុន​ដ៏​ធំ​សម្បើម និង​កំពុង​ឈរជើង ប្រមូល​ទិញ​ឈើ​យ៉ាង​អ​នា​ធិ​ប តេ​យ្យ ចេញពី​តំបន់​ព្រៃ​ឡង់​និង​ភូមិសាស្ត្រ​មួយចំនួនទៀត​នៃ​នៅ​ស្រុក​រវៀង ខេត្ត ព្រះវិហារ ។​

​ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ដោយ​ក្រុមអ្នកកាសែត​ទាំង​នោះបាន​ប្រមូល​វត្ថុតាង​ពី​ចំណុចខ្សោយ​របស់​ក្រុមហ៊ុន ហើយ​តំណាង​ក្រុមហ៊ុន បាន​សម្រួល​ឱ្យប្រាក់​ទៅ​ក្រុមអ្នកកាសែត​ចំនួន​៥០០​ដុល្លារ ជា​ថ្នូរ​និង​បិទ​ព័ត៌មាន​កុំឱ្យ​ផ្សាយ រាល់​សកម្មភាព​ទិញ​ឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន​PNT​។ ប៉ុន្តែ​ក្រុមអ្នកកាសែត មិន​ព្រម ដោយ​ទារ​ចំនួន​៤.០០០​ដុល្លារ ព្រោះ​គ្នា​៤​នាក់ ។ ប្រភព​បន្តថា​ដោយ​ការចរចារ កាន់តែ​តានតឹង មិនត្រូវ​ថ្លៃ​គ្នា​តំណាងឱ្យ​ក្រុមហ៊ុន ” ភី​អិន​ធី PNT ” ឈ្មោះ សាត ណាក់ ក៏​ប្រើ​ឧបាយកល តថ្លៃ​គ្នា ដើម្បី​បាន​ឱកាស​ថត​សំឡេង​សន្ទនា​គ្នា​តាម​ទូរស័ព្ទដៃ​រហូត​ត្រូវ​ថ្លៃ​គ្នា​ចំនួន ២.១៥០​ដុល្លារ​ប្រគល់ឱ្យ​ក្រុមអ្នកកាសែត ។​បន្ទាប់មកទៀត ដើមចោទ​និង​បក្ខពួក ក៏បាន​បញ្ឆោត ប៉ាវ​ក្រុមអ្នកកាសែត ទៅ​ច្រៀង​ខារ៉ាអូខេ​ត្រង់ចំណុច​ខាងលើ​តែម្តង​។ ក្រោម​ហេតុផល​ថា យើង​រាប់អាន​គ្នា​និង​ដើម្បីឱ្យ​អ្នកកាសែត​ភ្លេចខ្លួន ស្របពេល​ដើមចោទ​ប្ដឹង​រួចហើយ សមត្ថកិច្ច​កំពុង​ធ្វើ​នីតិវិធី​។ ខណៈ​កំពុង​ច្រៀង​រាំ​សប្បាយ មិនបាន​ចាប់អារម្មណ៍ ក៏​ស្រាប់តែ​សមត្ថកិច្ច​ប៉ូលិស​ខេត្តព្រះវិហារ ចុះ​ចាប់ខ្លួន​ពួកគេ ក្នុង​បន្ទប់ KTV តែម្ដងទៅ ។ លុះដល់​ល្ងាច​ថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ ២០២២ ចៅក្រម​ស៊ើប សួរ នៃ​សាលា​ដំ​បូ​ខេត្តព្រះវិហារ បានសម្រេច​ឃុំខ្លួន​អ្នក កាសែត​ទាំង​៣​នាក់ ជា​បណ្ដោះអាសន្ន ។​

​មហាជន និង​ប្រជា​ពល រដ្ឋ លើកឡើងថា អ្នក កាសែត​ទាំង​៣​នាក់ ជាប់ឃុំ ពីបទ​កំហែង​យក​នោះ​ជា​រឿង​មួយ​។​ចុះ​បទល្មើស​ព្រៃឈើ ដែល​ក្រុមហ៊ុន​” ភី​អិន​ធី PNT ” កំពុង​កែន​ប្រជា​ពលរ​ដ្ឌ​កាន់​ម៉ា​សុ​ី​ន​ត្រង់​សី​ុ​ន័​រ កាប់ ជ្រៀក អា ប្រមូល​ទិញ​ពី​ពលរដ្ឋ នៅក្នុង​ព្រៃ​ឡង់​ដឹក​ឈេ​ី​រាប់រយ​គោយន្ត​ក្នុង​១​ថ្ងៃៗ​ចូលមក​ក្រុមហ៊ុន PNT ដើម្បី​បន្លំ​ជា​ឈេ​ី​ស្របច្បាប់ ក្នុងស្រុក​រវៀង ដោយ​លើក ដាក់​រថយន្ត​យី​ឌុប ដឹក​ឆ្លង កាត់​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ធ្វើ​ការលក់​ចែកចាយ​យ៉ាង​អ​នា​ធិ​ប តេ​យ្យ ហេតុអ្វី​សមត្ថកិច្ច មិន​ចាត់វិធានការ​បង្ក្រាប​ផង ? បែរជា​ចាប់​តែ​អ្នក ការ​សែត​ទៅវិញ ? ។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ​អ្នកយកព័ត៌មាន​គេហទំព័រ មាតុភូមិ មិនអាច​សុំ​ការពន្យល់​ពី​លោក សាត ណាក់ តំណាង​ក្រុមហ៊ុន PNT​បានទេ នៅ​ថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ ២០២២ នេះ ព្រោះ​គ្មាន​លេខ ទូរស័ព្ទ ។ ទោះជា​យ៉ាង នេះ​ក្តី ក្រុម​អ្នក​សារព័ត៌ មាន កំពុង​ចុះ​ស៊ើប អង្កេត​ពាក់ព័ន្ធ​និង​ភាពមិនប្រក្រតី​របស់​ក្រុម ហ៊ុន​PNT​នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ​នេះ ។ មហាជន​លើក​ជា​ចម្ងល់​ថា​ហេតុអ្វី​បានជា​សមត្ថ កិច្ច​ខេត្តព្រះវិហារ តែង តែ​ចាប់​អ្នកកាសែត ជា​ញឹកញាប់ យ៉ាង​ដូច្នេះ ? សូម​សំណូមពរ​ចំពោះ​អាជ្ញាធរខេត្ត​ព្រះវិហារ ពិសេស​លោក​ចៅហ្វាយ ខេត្តព្រះវិហារ មេត្តាជួយ​បកស្រាយ​បំភ្លឺ ពី​ចម្ងល់​ខាងលើនេះ​ផង​ទាន ! តើ​មាន​អ្វី​ជា​អាថ៌កំបាំង​នៅ​ពីក្រោយ​ខ្នង នៃ​ការ ប្រព្រឹត្ត​បទល្មើស​កាប់​បំ ផ្លាញ​ព្រៃឈើ​ពី​សំណាក់ ក្រុមហ៊ុន​PNT នេះ ? ៕ ដោយ​: សុផល Tel : 012 953 824a cath jour1 a catch jour1 a catch jour2 
​