» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 427 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095342 នាក់

កូនស្រី​របស់លោក​ថាក់​ស៊ីន​ត្រូវបាន​គេ​មើលឃើញថា​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ដ៏​ភ្លឺស្វាង​របស់​ប្រទេស ថៃ​

​ប្រទេស​ថៃ​៖​ការស្ទង់មតិ​នៅមុន​ការបោះឆ្នោត​ឆ្នាំក្រោយ​បង្ហាញថា​កញ្ញា​ប៉ា​ថុង​ថន​ស៊ីណាវ៉ាត្រា​(PaetongtarnShinawatra)​កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា​(ThaksinShinawatra)​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បេក្ខជន​ដ៏​ភ្លឺស្វាង​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​ប្រទេស​ថៃ​។​a thasin daughter 

បើតាម​ការស្ទង់មតិ​ម​យ​របស់​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ការអភិវឌ្ឍន៍ (NIDA) អត្រា​អនុម័ត​សម្រាប់​ប៉ា​ថុង​ថន​ស៊ីណាវ៉ាត្រា​( Paetongtarn Shinawatra )​គឺ​២១.៦% ទាប​ជាង​២៤% ដែល​ស្ទាក់ស្ទើរ​។ លោក​ប្រា​យុទ្ធ​ចាន​អូ​ចារ​(Prayuth Chan-ocha)​ដែល​ត្រូវ​តុលាការ​ធម្មនុញ្ញ​ព្យួរ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី ជាប់​ចំណាត់ថ្នាក់​លេខ​៤​ជាមួយនឹង ១០.១%​។​ការស្ទង់មតិ​នេះ​ត្រូវបាន​ធ្វើឡើង​ជាមួយ​អ្នកបោះឆ្នោត​ចំនួន​២,៥០០​នាក់​នៅ​ទូទាំងប្រទេស​ថៃ​ចាប់ពី​ថ្ងៃទី​១៥-២១​ខែកញ្ញា​។ គណបក្ស​ភឿ​ថៃ​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​គឺ ៣៤,៤%​។ បន្ទាប់មក​អ្នក​មិនទាន់​រើសយក​គណបក្សនយោបាយ​ណាមួយ មាន ២៤%​។​
​រីឯ គណបក្ស​ចលនា​ឆ្ពោះទៅមុខ​( Move Forward )​ជា​គណបក្សប្រឆាំង​ដែល​ផ្តោតលើ​យុវជន ទទួលបាន ១៣,៦%​។ ចំណែក គណបក្ស ប៉ា​ឡាង ប្រ៉ា​ឆា​រ៉ាត់ (Palang Pracharat) របស់ លោក ប្រា​យុទ្ធ ចាន់​អូ​ចា ឈរ នៅ លំដាប់ ទី ៥ ដោយ មាន អ្នក ឆ្លើយ តប ត្រឹម​៥,៦% ប៉ុណ្ណោះ​។​

​នាង​ផៃ​ថុង​ថន​(Paetongtarn) អាយុ ៣៦​ឆ្នាំ​ជា​កូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ថាកស៊ីន​ស៊ីណាវ៉ាត្រា​( ThaksinShinawatra )​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ឯ​បរទេស​។​ទោះបីជា​លោកស្រី​នៅ​ក្មេង​ក៏ដោយ​ក៏​លោកស្រី​កាន់តែ​មាន​តួនាទី​សំខាន់​នៅក្នុង​គណបក្ស​ភឿ​ថៃ ជាមួយនឹង​សមាជិក​ជើងចាស់​ដទៃទៀត​។​នៅក្នុង​ខែមីនា​ឆ្នាំនេះ លោកស្រី Paetongtarn ត្រូវបាន​ជ្រើសរើស​ឱ្យ​ដឹកនាំ​កម្មវិធី​”​គ្រួសារ​ភឿ​ថៃ​” ក្នុង​គោលបំណង​ជួយ​គណបក្ស​ឱ្យ​រួបរួមគ្នា​ដើម្បី​ឈ្នះ​ការបោះឆ្នោត​នាពេលខាងមុខ​។ នេះ​ពង្រឹង​គំនិត​ដែលថា​លោកស្រី​អាច​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។

តែ នៅពេល​សួរថា​តើ​លោកស្រី​នឹង​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ឆ្នាំក្រោយ​ដែរឬទេ អ្នកស្រី Paetongtarn បានត្រឹមតែ​និយាយថា​គណបក្ស​ភឿ​ថៃ​មិនទាន់​ធ្វើការ​សម្រេចចិត្ត​នៅឡើយ​ទេ​។​លោក​ថាក់ស៊ីន​(Thaksin )​ត្រូវបាន​ទម្លាក់​ចេញពី​តំណែង​នាយក​មន្ត្រី​ដោយ​រដ្ឋប្រហារ​យោធា​មួយ​កាលពី​ឆ្នាំ​២០០៦ ហើយ​លោក​បាន​ចាក​ចេញពី​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០០៨​ទៅ​រស់នៅ​ក្រៅប្រទេស​ចាប់​តាំងពី​ពេល​នោះមក ដើម្បី​ចៀសវាង​ការកាត់ទោស​ពីបទ​ពុករលួយ​។​សូម្បីតែ​នៅក្នុង​និរទេស​ខ្លួន​ក៏ដោយ លោក​ថាក់ស៊ីន​និង​ប្អូនស្រី​របស់លោក​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់​(Yingluck)​ត្រូវបាន​គេ​និយាយថា មាន​ឥទ្ធិពល​យ៉ាងខ្លាំង​តាមរយៈ​សម្ព័ន្ធមិត្ត​ក្នុងស្រុក និង​សាច់ញាតិ​៕ Reuters

​