» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 325 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095240 នាក់

អគ្គស្នងការ​នគរបាល​ជាតិ​លួង​ចិត្ត​ប៉ូលិស​ម្តាយ​បំបៅកូន​ក្រោមរូបភាព​ទិវា​សិទ្ធ​នារី​បន្ទាប់ពី​មានការ​រិះគន់​ដូច​ព្យុះ​


​ស្ទឹងត្រែង​៖ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៥០០,០០០​រៀល ផ្លែឈើ និង​ភេសជ្ជៈ​មួយចំនួន ដល់​លោកស្រីស៊ីថុងសុខា​អធិការរង​ទទួល​ការងារ​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង ដែល​បាន​យក​កូន​ទៅ​បំបៅ នៅ​តុ​ដែល​កំពុង​ចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ ។​a mother suck3 

​ការឧបត្ថម្ភ​នៅក្រោម​រូបភាព​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៨ មីនា ២០២១​តាមរយះ លោក​វរសេនីយ៍ឯក ជឹម អេ​ន អធិការនគរបាល​ស្រុក​សៀម​ប៉ាង ក៏បាន​ធ្វើ​ពិធី​ជូន​កាដូ និង​ថវិកា​ជូន​លោកស្រី ព្រមទាំង​ដល់​នគរបាល​ជានា​រី និង​ជូនពរ​បងប្អូន​នារីៗ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន សុភមង្គល​នៅក្នុង​ក្រុមគ្រួសារ​គ្រប់ៗ​គ្នា​។​

​លោកស្រី​មន្ត្រីនគរបាល​ស្រុក​សៀម​ប៉ាង​រូបនេះ​បាននិងកំពុង​ល្បី​តាម​បណ្ត​សង្គម​ហ្វេ​ស​ប៊ុ​ក​ដោយសារ​មេ​ហៅ​ទៅធ្វើ​កិច្ចសន្យា​ឲ្យ​ឈប់​យក​កូន​មក​បំបៅ​ក្នុង​ម៉ោង​ធ្វើការ​ព្រោះ​វា​អាប់មុខ​មេ​?​។​តែ​ករណី​យ៍​រឹតបន្តឹង​វិន័យ​ខុស​របៀប​បែបនេះ​បាន​បង្ក​ឲ្យ​មានការ​រិះគន់​ជុំ​ទិស​តាម​បណ្តាញ​សង្គម​រហូតដល់​សម្តេច​ក្រឡាហោម​សខេង​អនុញ្ញាតិ​ឲ្យ​លោកជំទាវ​ជូ​ប៊ុន​អេង​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ក្នុង​ការងារ​យេនឌ័រ​ស​សើរ​និង​គាំទ្រ​អ្នកស្រី​ខស៊ីថុងសុខា​អធិការរង​នគរបាល​ស្រុក​សៀម​ប៉ាង​ទើប​ខាង​នគរបាល​ថ្នាក់លើ​ញឹន​តិច​រាប់ទាំង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ហ៊ឹម​យ៉ាង​អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួល​ផែន​ចរាចរ​កាន់ជើង​ការកោះហៅ​ប៉ូលិស​ម្តាយ​នេះ​ទៅ​អប់រុំ​និង​ឲ្យ​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ទង្វើ​បំបៅកូន​ចឹ​ង​?​។​

លោកស្រី​ជូន​ប៊ុន​អេង​ថ្លែងថា​៖​ក្នុងនាម​ខ្ញុំ​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន​ក្រុមការងារ​យេនឌ័រ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ .​ជ .​ប​. ជ​) ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានឃើញ​អត្ថបទ​ដែល​ផ្សព្វផ្សាយ​អំពី អធិការ​ស្រុក​សៀម​ប៉ាង ដែល​បាន​កោះហៅ លោកស្រី​នគរបាល​ម្នាក់​ដែល​គាត់​បំបៅកូន នៅ​តុ​ការងារ តាមផ្លូវ ប្រហែលជា​នគរ​បាលច​រាច​រណ៍ ដើម្បី ទៅ​ព្រមាន និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​បំបៅ​ដោះ​កូន​បែបនេះ ។​

ខ្ញុំ​មានការ​សោកស្តាយ​ជាខ្លាំង ដែល​លោក​អធិការ​បាន​ប្រើ​ឥរិយាបទ​បែបនេះ និង​មិនបាន​វែកញែក​ឲ្យ​ច្បាស់​ពី​កំហុស និង​ពី​គុណសម្បត្តិ ។ ខ្ញុំ​សូម​ជម្រាប​លោក​អភិបាលខេត្ត មេត្តា​ជ្រាប ថា ក្នុងស្ថានភាព​ជា​ស្ត្រី ដែលមាន​ភារកិច្ច​ទទួល​ខុសត្រូវ​ទ្វេដង លើសពី​បុរស គឺ​បំពេញការងារ​ស្នូល​ក្នុង​អង្គ ភាព​ស្ថាប័ន​ផង និង​ត្រូវ​ចិញ្ចឹម​បីបាច់​ថែទាំ​កូន តាំងពី​នៅក្នុង​ផ្ទៃ​រហូត​កើតមក និង​បន្តទៅទៀត​ដល់​ពេញវ័យ បើទោះបីជា​បុរស ជា​ស្វាមី ឬ​អ្នក​ដែលជា​ថ្នាក់ដឹកនាំ​មិនបាន​យកចិត្តទុកដាក់ បង្កលក្ខណៈ​ឲ្យ​នាង​ទទួល បាន​នូវ​ឱកាស​ថែទាំ​កូន​បាន​ងាយស្រួល​យ៉ាងណាក៏ដោយ ក៏​នាង​មិនបាន​បោះបង់​កូន និង​ការងារ​ស្នូល របស់​នាង​ដែរ ។ នេះ​ជា​ទង្វើ ដែល​ខ្ញុំ​ជា​ស្ត្រី​ម្នាក់ សូម​គោរព​កោតសរសើរ នូវ​ឆន្ទៈ ដ៏​មុះ​មុត ក្នុងការ​បំពេញ ភារកិច្ច​របស់​មន្ត្រី​ជា​ស្ត្រី ទោះជា​ប្រឈម​នឹង​ការលំបាក​យ៉ាងណាក៏ដោយ ។​

ដោយឡែក​លោកជំទាវ​អ៊ឹង​គ​ន្ថា​ផា​វី​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​លោកស្រី​ស៊ីថុងសុខា​អធិការរង​នគរបាល​ស្រុក​សៀម​ប៉ាង​ផងដែរ​។​a mother suck a mother suck2 a mother suck7 a mother suck5 a mother suck6 a mother suck8 


​