» រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2553 នាក់

ម្សិលមិញ 10609 នាក់

សរុប 21196403 នាក់

រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់

 

 

ភ្នំពេញ៖​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ រយៈពេល ២ ថ្ងៃ ក្រោមប្រធានបទ​ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»​ ដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់នៅ​ រសៀល​ថ្ងៃទី​ ១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៦។ក្នុងសន្និសីទបិទបញ្ចប់កិច្ចប្រជុំនេះលោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បាន អះអាងប្រាប់ដល់សារព័ត៌មានជាតិ​ និងអន្តរជាតិ​ ថា​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់។a net cofon 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូជាន់ខ្ពស់នៃបណ្តារដ្ឋ និងរដ្ឋាភិបាលក្នុងសហគមន៍ហ្វ្រង់កូហ្វូនីចំនួន ៨១ ក្នុងនោះមានប្រមុខរដ្ឋ​ និងប្រមុខរដ្ឋាភិបាលចំនួន ២៣ ចូលរួម គឺស្មើនឹង ៩០% នៃសមាជិករបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីសរុប ៩០។ ព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយ ដោយមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចុះឈ្មោះសរុបប្រមាណ ១.៥០០នាក់ មកពី ៣០៨ស្ថាប័ន/អង្គភាព និង ៤២ប្រទេស ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះកម្ពុជា និងកិច្ចប្រជុំកំពូលនេះ។ ព្រឹត្តិការណ៍អមផ្សេងៗដូចជាភូមិហ្វ្រង់កូហ្វូនី និង FrancoTech ជំនួបសហគ្រិនហ្វ្រង់កូហ្វូន និងព្រឹត្តិការណ៍ផ្សេងទៀតទទួលបានការចាប់អារម្មណ៍ខ្ពស់​ និងមានអ្នកចូលទស្សនាច្រើន។

លោក​ នេត្រ​ ភក្ត្រា​ បានឱ្យដឹងថា​ កិច្ចប្រជុំបានផ្តោតលើការពង្រឹងសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមានឯកសារលទ្ធផលសំខាន់ៗចំនួន ៣ គឺសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដំណោះស្រាយស្តីពីស្ថានភាពវិបត្តិ​ និងសេចក្តីអំពាវនាវទីក្រុងភ្នំពេញស្តីពី​ ការការពារបេតិកភណ្ឌវប្បធម៌ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីបានសម្រេចបន្តអាណត្តិ លោកស្រី Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី​ បច្ចុប្បន្នរយៈពេល ១២ខែ​ ដោយរាប់ចាប់ពីថ្ងៃនេះទៅ និងបញ្ចប់ក្នុងរយៈពេល ១២ ខែខាងមុខ និងឈានទៅជ្រើសរើសបេក្ខភាពអគ្គលេខាធិការ OIF ថ្មី។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីក៏បានសម្រេចបើការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅប្រទេសកម្ពុជាផងដែរ។ កិច្ចប្រជុំកំពូលក៏បានសម្រេចថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២១ នឹងត្រូវរៀបចំនៅប្រទេសកាណាដានៅឆ្នាំ២០២៨។បើតាម​ លោក​ នេត្រ​ ភក្ត្រា​ សម្រាប់កម្ពុជា កិច្ចប្រជុំកំពូលនេះមិនត្រឹមតែជាជោគជ័យដ៏ត្រចះត្រចង់នៃការរៀបចំព្រឹត្តិការណ៍ការទូតអន្តរជាតិកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ពង្រឹងទំនាក់ទំនងអន្តរជាតិ និងបញ្ជូនសារពីរាជធានីភ្នំពេញទៅកាន់ពិភពលោកថា​ «សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាគ្រឹះនៃវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។


កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានផ្តល់ឱ្យកម្ពុជានូវឱកាសមាសដ៏សំខាន់ចំនួនបី គឺ ការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រឹងតួនាទីការទូតអន្តរជាតិ និងការបើកទ្វារទៅរកកិច្ចសហប្រតិបត្តិការថ្មីៗ។ ទី១-កម្ពុជាមិនត្រឹមតែបានទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងគណៈប្រតិភូអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែបាននាំយកសារសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការការពារបេតិកភណ្ឌវប្បធម៌ ទៅកាន់វេទិកាពិភពលោក។ ទី២-ការចូលរួមរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដ៏ច្រើន បានបង្កើតឱកាសដ៏សំខាន់ក្នុងការបង្ហាញរូបភាពពិតរបស់កម្ពុជា ទាំងសន្តិភាព ស្ថិរភាព វប្បធម៌ និងសក្តានុពលអភិវឌ្ឍន៍ និងទី៣ អ្វីដែលកម្ពុជាទទួលបាន មិនមែនមានត្រឹមរយៈពេលបីថ្ងៃនៃកិច្ចប្រជុំនោះទេប៉ុន្តែជាទុនការទូត ទុនកិត្យានុភាព និងឱកាសសហប្រតិបត្តិការសម្រាប់អនាគត។ ជោគជ័យរយៈពេលវែងនៃការធ្វើជាម្ចាស់ផ្ទះនេះ គឺការប្រែក្លាយទំនាក់ទំនង និងការប្តេជ្ញាចិត្តអន្តរជាតិ ទៅជាកិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនកម្ពុជា។

សារៈសំខាន់​ និងផលប្រយោជន៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី​ ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ និងជាឱកាសយុទ្ធសាស្ត្រសម្រាប់កម្ពុជា ក្នុងការពង្រឹងតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍នេះមានសារៈសំខាន់លើសពីការរៀបចំពិធីការទូត និងការទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំអន្តរជាតិ។ វាជាឱកាសបង្កើតតម្លៃថ្មីសម្រាប់ប្រទេសជាតិ ទាំងក្នុងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ អប់រំ និងបច្ចេកវិទ្យា៖

ទី១.​ កម្ពុជាកំពុងពង្រឹងកិត្យានុភាពជាតិ និងតួនាទីក្នុងការទូតពហុភាគី។ ការជួបជុំរបស់ថ្នាក់ដឹកនាំអន្តរជាតិនៅភ្នំពេញ បង្ហាញពីឱកាសដែលកម្ពុជាមានក្នុងការចូលរួមកាន់តែសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការពិភាក្សាអំពីបញ្ហាប្រឈមរួមរបស់ពិភពលោក។ កម្ពុជាមិនត្រឹមតែជាទីតាំងរៀបចំកិច្ចប្រជុំនោះទេ ប៉ុន្តែជាដៃគូដែលអាចរួមចំណែកផ្តល់គំនិត និងជំរុញដំណោះស្រាយលើបញ្ហាសន្តិភាព និងការអភិវឌ្ឍ។

ទី២.​ កម្ពុជាកំពុងប្រែក្លាយឱកាសការទូតទៅជាកាលានុវត្តភាពសេដ្ឋកិច្ច។ កិច្ចប្រជុំកំពូលបើកទ្វារសម្រាប់ការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ការទាក់ទាញវិនិយោគ ការតភ្ជាប់សហគ្រាស ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស។ គោលដៅសំខាន់គឺធ្វើឱ្យទំនាក់ទំនងដែលកើតចេញពីកិច្ចប្រជុំកំពូល អាចបន្តទៅជាគម្រោងសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ។


ទី៣.​ កម្ពុជាកំពុងបង្ហាញអត្តសញ្ញាណ និងអរិយធម៌របស់ខ្លួនទៅកាន់ពិភពលោក។ វត្តមានរបស់គណៈប្រតិភូ និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ គឺជាឱកាសដ៏សំខាន់ក្នុងការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ខ្មែរ ប្រវត្តិសាស្ត្រ សិល្បៈ ទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា។ នេះជាការប្រើប្រាស់អំណាចទន់តាមរយៈវប្បធម៌ ដើម្បីបង្កើនការយល់ដឹង កសាងទំនុកចិត្ត និងពង្រឹងមិត្តភាពរវាងប្រជាជាតិ។

ទី៤.​ កម្ពុជាកំពុងនាំយកបទពិសោធន៍នៃសន្តិភាពទៅចែករំលែកជាមួយសហគមន៍អន្តរជាតិ។ ប្រទេសកម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងការបែកបាក់ បានយល់ច្បាស់ថា សន្តិភាពមិនមែនជាពាក្យស្លោកនោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃជីវិត សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍ។ ហេតុនេះ ប្រធានបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» មានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់កម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនីទាំងមូល។



ទី៥.​ កម្ពុជាកំពុងកសាងកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយ។ តម្លៃពិតប្រាកដនៃកិច្ចប្រជុំកំពូលស្ថិតនៅលើសមត្ថភាពក្នុងការប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាព កិច្ចព្រមព្រៀងទៅជាការអនុវត្ត និងឱកាសអន្តរជាតិទៅជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។

កិច្ចប្រជុំកំពូលនៅភ្នំពេញ គួរត្រូវបានចងចាំមិនត្រឹមតែជាព្រឹត្តិការណ៍ដែលពិភពលោកបានមកជួបជុំគ្នានៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដែលកម្ពុជាបានបើកទ្វារទៅកាន់ឱកាសថ្មីៗ និងបានរួមចំណែកក្នុងការកសាងអនាគតរួម។កម្ពុជាមិនត្រឹមតែធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយនោះទេ ប៉ុន្តែកម្ពុជាកំពុងបើកទ្វារទៅកាន់ឱកាសថ្មី ពង្រឹងតួនាទីលើឆាកអន្តរជាតិ និងកសាងកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយ»។

ក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នេះ ក្នុងចំណោមប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលដែល បានអញ្ជើញមកចូលរួមកិច្ចប្រជុំមានប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលចំនួន ៣ បានធ្វើទស្សនកិច្ចផ្លូវរដ្ឋ និងទស្សនកិច្ចផ្លូវការរួមមាន ប្រធានាធិបតីរវ៉ាន់ដា ទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក​ អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦​ និងទស្សនកិច្ចផ្លូវការរបស់ លោក ម៉ាក ជូសេហ្វខានី (Mark Joseph Carney) នាយករដ្ឋមន្រ្តីកាណាដាថ្ងៃទី ១៦ខែវិច្ឆិកា ឆ្នាំ២០២៦។

ជំនួបទ្វេភាគីរវាង លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោក Xavier BETTEL  ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌នៃប្រទេសលុចសំបួថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជាមួយគ្នានេះ ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលទាំង ៣ប្រទេសនេះ​ និងជំនួបទ្វេភាគី គឺឯកសារកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់ និងពិធីសារសរុបចំនួន ៣៧ ត្រូវបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ។



លោក​ នេត្រ​ ភក្ត្រា​ បានបញ្ជាក់ថា​ ការប្តេជ្ញាចិត្តទាំងនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈរួមរបស់កម្ពុជា និងបណ្តាដៃគូអន្តរជាតិ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ព្រមទាំងបង្កើតសន្ទុះថ្មីដល់ភាពជាដៃគូរវាងកម្ពុជា និងបណ្តាប្រទេសជាមិត្ត។ ការប្តេជ្ញាចិត្តទាំងនេះ ក៏បានបង្ហាញឱ្យឃើញនូវ សមិទ្ធផលជាក់ស្តែងផ្នែកការទូត ដែលកម្ពុជាទទួលបានពីការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ព្រមទាំងបានរួមចំណែកលើកកម្ពស់កិត្យានុភាព តួនាទី និងជំហររបស់កម្ពុជា ឱ្យកាន់តែរឹងមាំនៅលើឆាកអន្តរជាតិ៕