» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1230 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120906 នាក់

លោក ហ៊ុន សុខា : បើ​ធ្វើជា​អ្នកកាសែត​គេ​មិន​ប្តឹង ទើប​ជា​រឿង​ចម្លែក !


​ភ្នំពេញ​៖​ថ្មីៗ​នេះ លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ឯករាជ្យ និង​ជានា​យក​ការផ្សាយ PNTV Onlie Cambodia ត្រូវ បាន​ឈ្មោះ ម៉ន ស៊ីណា និង​ឈ្មោះ កែវ ឡេង ដែល​អះអាងថា ជា​តំណាង​ប្រជាពលរដ្ឋ​១៤៩​គ្រួសារ នៅ​ស្រុក​ស្ទឹងហាវ បាន ដាក់ពាក្យ​បណ្តឹង​កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ ប្តឹង​ចោទប្រកាន់​អ្នកសារព័ត៌មាន​ចំនួន ៣​បទល្មើស ថា ញុះញង់ និង​បានធ្វើការ​ផ្សព្វផ្សាយ​នៅលើ Facebook អំពី​រឿង​ដីធ្លី​នៅ​តំបន់​នេះ ដែល​ពលរដ្ឋ​ចាត់ទុកថា​ជាការ​បំភ្លៃ​ខុសពី​ការពិត ក្រោយពី​បាន​ផ្សាយ​រឿង​ដីធ្លី ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ។a hun sokha 

ក្រុម​អ្នកសារព័ត៌មាន​ដែល​រង​ការ ប្តឹង​ពី​ប្រជាពលរដ្ឋ​នេះ រួមមាន ឈ្មោះ ហ៊ុន សុខា (Hun Sokha) ឈ្មោះ ខៀវ ប៉ូ​ឡូ ឈ្មោះ ណុប សុខុម ឈ្មោះ​សំ ស៊ីថា ឈ្មោះ ខេង សុខុម ឈ្មោះ រេច សុខា ឈ្មោះ រេច សុខន ឈ្មោះ ឯក រដ្ឋា និង​បក្ខពួក​មួយចំនួនទៀត ។ នេះ​បើ​យោងតាម​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ដែល​សារព័ត៌មាន និង​គេហទំព័រ មាតុភូមិ Meatophoum.com ទើប​ទទួលបាន ។

ក្រុម ប្រជាពលរដ្ឋ បាន​ប្តឹង​ចោទប្រកាន់​អ្នកសារព័ត៌មាន​នោះ​ចំនួន​៣​បទល្មើស​រួមមាន ប​ទៈ សមគំនិត​មាត្រា​២៩. បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ញុះញង់​ឲ្យ​មាន ការរើសអើង ដែល​ប្រព្រឹត្ត​នៅ​ក្រម​៥ ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ចំណុច​វត្ត​អូរ​ដំរី កាលពី​ថ្ងៃ ទី​២៩ ខែមីនា ឆ្នាំ​២០១៩ និង​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ ។​

​ទាក់ទិន​នឹង​ករណី នៃ​ការ​ប្តឹងផ្តល់​របស់​ប្រជាពលរដ្ឋ ទៅ​តុលាការ​នៅ​ខេត្ត​ព្រះសីហនុ​ខាងលើនេះ លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ឯករាជ្យ និង​ជានា​យក​ការផ្សាយ PNTV Onlie Cambodia បានបង្ហាញ​សេចក្តី​រីករាយ​ក្រៃ លែង​ចំពោះ​លោក ម៉ន ស៊ីណា ប្រធាន​សហគមន៍​ប្រជា​ពល រដ្ឋ ដែល​បាន​ចេញមុខ​ដាក់ពាក្យ​បណ្តឹង​ប្តឹង​រូបលោក និង​ក្រុម អ្នកសារព័ត៌មាន​ប្រមាណ​ជាង​១០​អង្គភាព​ទៅ​តុលាការខេត្ត ព្រះសីហនុ​នេះ ។ លោក ហ៊ុន សុខា បាន​សើច​សប្បាយចិត្ត រីករាយ​ណាស់ ហើយ​បាន​ថ្លែងថា បើ​ធ្វើជា​អ្នកកាសែត​មិន មាន​គេ​ប្តឹង ទើប​ជា​រឿង​ចម្លែក ។

ព្រោះ​ក្រុម​អ្នកសារព័ត៌មាន ប្រមាណ​១០​អង្គ​ភាពចុះ​បេសកកម្ម​ទៅយក​ព័ត៌មាន​អំពី ករណី​វិវាទ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​នោះ គឺ​តាម​ការស្នើសុំ របស់ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​បាត់បង់​ដីធ្លី​ដោយសារ​ពួក អ្នកមានអំណាច និង​អ្នកមាន​លុយ​រំលោភបំពាន​យក​ដីធ្លី​ពួក គាត់ ។ ដូច្នេះ​ក្នុងនាម​លោក​ជា​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា ឯករាជ្យ លោក​ត្រូវតែ​ដឹកនាំ​អ្នកកាសែត​ចុះ​ទៅយក​ព័ត៌មាន ដល់ទី​កន្លែងកើតហេតុ ជាក់ស្តែង ហើយ​ធ្វើការ​ផ្សព្វផ្សាយ អោយ​មហាជន ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បានដឹង​ដើម្បី​លោក​មាន​ដំណោះ ស្រាយ​ជូន​ពួកគាត់ ។

លោក ហ៊ុន សុខា បញ្ជាក់ថា លោក មិន​ព្រឺក្បាល​ទេ​ចំពោះ​បណ្តឹង​របស់លោក ម៉ន ស៊ីណា ដែលមាន​អា​ខោ​ន Facebook ច​ន សី​ណា នោះទេ ។ លោក ហ៊ុន សុខា បញ្ជាក់ថា បើ​លេងៗ​អោយដល់​ទីបញ្ចប់ កុំ​រត់ចោល កណ្តាល​ទី ហ៊ានស៊ី ហ៊ាន​សង ។ ចាំមើលៗ​តើ តុលាការ ចាត់ការ​ករណីនេះ ដើម្បី​រក​យុត្តិធម៌​អោយ​ភាគី​ពាក់ព័ន្ធ អាច​ទទួលយក​បានដែ​រ ឬ អត់ ? ។

សូមបញ្ជាក់ថា លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្ម​ក​កាសែត​កម្ពុជា​ឯករាជ្យ នាពេល​កន្លង មកនេះ​គេ​តែងតែ​សង្កេតឃើញថា​៖​លោក​ដឹកនាំ​ក្រុមការងារ​របស់ លោក​ចុះ​យក​ព័ត៌មាន​សឹង​គ្រប់​ខេត្ត ក្រុង អោយ​តែមាន​ប្រជា ពលរដ្ឋ​រងគ្រោះ​ដោយ​ភាពអយុត្តិធម៌ គឺមាន​វត្តមាន​លោក​ទៅ ដល់ទី​នោះ នឹងធ្វើ​ការផ្សាយ​ឡាយ​ព័ត៌មាន​ភ្លាមៗ​ផ្ទាល់​ផង ដែរ លើសពីនេះ​ទៀត លោក ហ៊ុន សុខា ក៏បាន​ចែករំលែក នូវ សណ្តាន​ចិត្ត​មនុស្សធម៌ ដល់​អ្នកក្រីក្រ ខ្វះខាត​ក្នុង​ជីវភាព​រស់ នៅ​ជាច្រើន​នាក់​ផងដែរ ៕ ដោយ : សុផល​​ខាងក្រោម​នេះ​ជា​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​៖a hun sokha1 a hun sokhaa a hun sokhaa1 a hun sokhaa2 a hun sokhaa3 a hun sokhaa4 a hun sokhaa5 
​