» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1422 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121098 នាក់

សម្តេច​តេ​ជោ​ចេញទៅ​ប្រជុំ​កំពូល​ក្រៅផ្លូវការ​នៅ​ឥណ្ឌូណេស៊ី​ដែលប្រទេសថៃនិងហ្វីលីឲ្យតំណាងចូលរួម

 

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១​នេះ គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន ចាក​ចេញពី​មាតុប្រទេស ឆ្ពោះទៅកាន់​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ នៃ​មេដឹកនាំ​អាស៊ាន​ហើយ​។​a hun go 

តាម​ការអញ្ជើញ របស់​ប្រទេស​ព្រុយ​ណេ​ដា​រ៉ូ​សា​ឡឹម ជា​ប្រធាន​អាស៊ាន នាពេល​បច្ចុប្បន្ន កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​នេះ នឹង​ប្រព្រឹត្តឡើង នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​។ សេចក្តីប្រកាស​ព័ត៌មាន ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញផ្សាយ​កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​ឲ្យ​ដឹងថា​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិ​ប​ការ​អន្តរជាតិ និង​ឥស្សរជន​ជាន់ខ្ពស់​មួយចំនួនទៀត នៃ​រាជ រដ្ឋាភិបាល​កម្ពុជា​។

កិច្ចប្រជុំ​នេះ មេដឹកនាំ​អាស៊ាន​រំពឹងថា នឹង​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ប្រធានបទ​ធំៗ​ចំនួន​៣ គឺ​ការជំរុញ​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន រួមទាំង​គំនិត​ផ្តួចផ្តើម​នានា ដើម្បី​ឆ្លើយតប​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​កិច្ចប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ ទំនាក់ទំនង​អាស៊ាន​ជាមួយ​ដៃគូ​ក្រៅ​តំបន់ និង​ការវិវត្ត​នៃ​ស្ថានការណ៍​អន្តរជាតិ និង​ក្នុង​តំបន់ ដែលជា​ផលប្រយោជន៍ និង​ការបារម្ភ​រួម​។ ទោះបីយ៉ាងណា​ម​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​មេដឹកនាំ​ប្រទេស​ហ្វីលីពីន​និង​ថៃ​មិនបាន​ទៅ​ចូលរួម​ទេ​គឺ​បាន​បញ្ជូន​រដ្ឋមន្ត្រីការបរទេស​ទៅ​ជំនួស​។​

​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ នា​រសៀល​ថ្ងៃទី​២៣ ខែមេសា​នេះដែរ បាន​ឲ្យ​ដឹងថា តាម​កម្មវិធី​គ្រោងទុក ក្រៅពី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹងមាន​ជំនួប​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម​-​ឡាវ​ផងដែរ​។
បន្ទាប់ពី​ចប់​កិច្ចប្រជុំ​រួច សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់មក​កម្ពុជា​វិញ នៅ​ល្ងាច​ថ្ងែ​ទី​២៤ ខែមេសា​ស្អែក​នេះ នៅពេល​ដល់​កម្ពុជា​ភ្លាម នឹងមិន​មានការ​ធ្វើ​សន្និសីទកាសែត​នោះទេ ដោយ​សម្ដេច​តេ​ជោ និង​គណៈ​ប្រភូ​ទាំងអស់ នឹង​ផ្ដល់​សំណាក​ដើម្បី​ពិនិត្យ​កូ​វីដ​១៩ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែម្ដង ហើយ​គណៈប្រតិភូ​ទាំងអស់ នឹងធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។គួររំលឹកថា សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​១៦ ខែមេសា បាន​បង្ហោះ​សារ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នាពេលនេះ គឺជា​ភារកិច្ច​សំខាន់ ដែល​មិនអាច​ខាន​បាន​៕a hun go2 a hun go3 

​