» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1306 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120982 នាក់

អភិបាលក្រុង​ចុះ​ចេក​ចែក​ម៉ាស​ផ្ទាល់ដៃ​ជូន​ប្រជាពលរដ្ឋ​

 

​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​១​សប្តាហ៍​កន្លងមកនេះ បាន​បំពេញការងារ​ជូន​ប្រជាពលរដ្ឋ ក្នុង​រយៈពេល​យុទ្ធនាការ ព្រឹ​ត្ដិ​ការ​ណ៏​៣​វិច្ឆិកា កន្លងមកនេះ បាន​យ៉ាងច្រើន​កម្មវិធី ហើយ​កម្ម​ពិធី​ទាំង នោះ គឺ​សុទ្ធតែ​បំរើ​ឲ្យ ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​លើ​សកម្មភាព ពាក់ព័ន្ធ នឹង​ជម្ងឺ​កូ​វីដ​–១៩ ។​a massa 

ចំពោះ​សកម្មភាព​ការងារ​ទាំង នេះ រួមមាន​៖
១ – លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​រាត្រី​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០២០ បានទទួល​ម៉ាស របស់​សម្តេច​តេ​ជោ​ចំនួន​២​លាន​ម៉ាស​ពី​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​ខណៈដែល​ជម្ងឺ​កូ​វីដ​–១៩ បាន​បន្ត​ការឆ្លង ក្រោយ​ព្រឹត្តិការណ៍ ថ្ងៃទី​៣​វិច្ឆិកា​នៅ​រាជធានី​ភ្នំពេញ​។​

២–​លោក ឃួ​ង ស្រេង និង​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល កាលពី​ព្រឹក​ថ្ងៃទី​១២ វិច្ឆិកា​
​បាន​ចុះ​ចែក​ម៉ាស​ការពារ​ជម្ងឺ​កូ​វីដ​–១៩ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៤០០​គ្រួសារ​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា ចិន​សែន​សុខ ក្នុង​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ។​

៣– លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១២ វិច្ឆិកា​ឆ្នាំ​២០២០​បានទទួល អំណោយ ជា​អង្ក​ចំនួន​១០០​តោន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​៥៥​ពាន់​ដុល្លារ ពី​សប្បុរសជន ដើម្បី​បន្ត​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាន​ក្នុង​រដូវ​កាល​កូ​វីដ​–១៩​នេះ ។​
៤- អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង នា​វេលា​ថ្ងៃត្រង់​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ ២០២០ បាន​ចុះទៅ​គោលដៅ​រង្វង់​មូល​កួច​កាណុង​ខាងលិច​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដើម្បី​ចែក​ម៉ាស់​ក្រណាត់​ជូន​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ ដែល​ពិធី​នេះ​ធ្វើឡើង​ដើម្បី​ជាការ​រំលឹក​អោយ​ប្រជាពលរដ្ឋ ពាក់​ម៉ាក់​ជាប់​ជានិច្ច​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​បាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​–១៩​។​

៥ លោក​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ ២០២០​បាន​បន្ត​ចុះ​ចែក​ម៉ាស់​ក្រណាត់​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុងធ្វើដំណើរ​តាម​ដងផ្លូវ នៅ​ចំណុច​ស្តុ​ប​អុ​ី​ន​ធើ​កុងទីណង់តាល់ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

៦ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០២០ បានទទួល​អាកុល​និង​ជែ​លពី​សប្បុរសជន នៅ​សាលា​រាជធានី​ភ្នំពេញ ។​
៧ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី កាលពី​ល្ងាច​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​បន្ត​យក​ម៉ាស់​ទៅ​ចែកជូន​បងប្អូន​កម្មក​រ​សំណង់​ជាង​៧០០​នាក់​នៅក្នុង​បុរី​មួយកន្លែង ស្ថិតនៅក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​ដើម្បី​ការពារ​ការឆ្លង​ជម្ងឺ​កូ​វីដ​–១៩ ដែល​ម៉ាស​ទាំងនេះ​ជា​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕a massa1 a massa2 

​