» រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2551 នាក់

ម្សិលមិញ 10609 នាក់

សរុប 21196401 នាក់

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ!

 

ភ្នំពេញ៖ នារាត្រីថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក អេម៉ានុយអែល ម៉ាក្រុន (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុន (Brigitte Macron) បានចាកចេញពីកម្ពុជាហើយ តាមព្រលានយន្តហោះខេត្តសៀមរាប។លោកប្រធានាធិបតីបារាំងបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃ (១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦) ប្រកបដោយផ្លែផ្កាក្នុងគឺការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។a king cofone4 

លោកម៉ាក្រុនបានបន្សល់ទុកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រ និងអនុស្សាវរីយ៍សាមញ្ញ័តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបំផុតក្នុងរយៈពេល ៦០ឆ្នាំ ក្រោយទស្សនកិច្ចរបស់ លោកឧត្តមសេនីយ៍ ហ្សាល ដឺហ្គោល (ឆ្នាំ១៩៦៦) និង ៣៣ឆ្នាំក្រោយទស្សនកិច្ចរបស់លោក ហ្វ្រង់ស្វ័រ មីទែរ៉ង់ (ឆ្នាំ១៩៩៣) ។

១៖ ការបើកទំព័រសករាជថ្មីនៃភាពជាដៃគូសេដ្ឋកិច្ច បច្ចេកវិទ្យា និងការពារជាតិ៖ជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព បានបង្កើតនូវឯតទគ្គកម្មថ្មីមួយ តាមរយៈការដាក់ចេញនូវ «សេចក្តីប្រកាសនយោបាយរួម» អមដោយការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសរុបចំនួន ២៩។

ឯកសារទាំងនេះ បានឆ្លើយតបយ៉ាងចំគោលដៅទៅនឹងតម្រូវការអភិវឌ្ឍន៍ទំនើបកម្មរបស់កម្ពុជា ដែលលាតសន្ធឹងពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពលស្អាត (គម្រោងស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុករបស់ក្រុមហ៊ុន EDF ដែលមានទុនវិនិយោគលើសពី ១ពាន់លានអឺរ៉ូ) រហូតដល់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាអវកាស និងរូបភាពផ្កាយរណប (ជាមួយក្រុមហ៊ុន Airbus Defence and Space) និងបញ្ញាសិប្បនិម្មិត (AI)។ បន្ថែមលើនេះ ស្របពេលនៃខួប ៨០ឆ្នាំនៃកិច្ចសហប្រតិបត្តិការយោធា (១៩៤៦-២០២៦) ប្រទេសទាំងពីរក៏បានប្តេជ្ញាពង្រឹងការបណ្តុះបណ្តាលយោធា កិច្ចប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រ UN និងការរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាឆ្លងដែនផងដែរ។

២៖ «មិត្តភាពនៃបេះដូង និងហេតុផល» តាមរយៈដួងព្រលឹងវប្បធម៌ និងបេតិកភណ្ឌ៖ចំណុចដ៏រំភើបមួយមុនពេលលោកប្រធានាធិបតី ម៉ាក្រុងនិងជំទាវទី១ ចាកចេញពីកម្ពុជានាល្ងាចនេះ គឺគឺការចូលរួមព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធ ប្រាសាទមេបុណ្យខាងលិច នៅកណ្តាលបារាយណ៍ទឹកថ្លា ខេត្តសៀមរាប នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ដែលជាថិការជំនួយបារាំងជាមួយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ និងសុន្ទរកថារបស់លោក ម៉ាក្រុង បានគូសបញ្ជាក់ថាការស្តារប្រាសាទសតវត្សរ៍ទី១១ មួយនេះឡើងវិញ ក្រោយប្រើពេល ១៤ឆ្នាំ និងថវិកា ១២លានដុល្លារ មិនត្រឹមតែជាការជួសជុលថ្មប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែដូច គឺវាជា «ស្នាដៃនៃការផ្ទេរចំណេះដឹង និងកិច្ចសហប្រតិបត្តិការស្មើភាពគ្នា» ដែលផ្តល់លទ្ធភាពឱ្យអ្នកជំនាញខ្មែរនៃអាជ្ញាធរជាតិអប្សរា អាចបន្តថែរក្សាមរតកដូនតាដោយខ្លួនឯងនាពេលអនាគត។ ក្រៅពីកនេះការប្រកាសរបស់លោក ម៉ាក្រុង ក្នុងការជួយធ្វើទំនើបកម្មសារមន្ទីរជាតិកម្ពុជា បណ្ណសារ និងបណ្ណាល័យ តាមរយៈបច្ចេកវិទ្យាឌីជីថល និង Immersive រួមទាំងការគោរពវិញ្ញាណក្ខន្ធនៅស្តូប «រូបពីរ» ក្នុងរាជធានីភ្នំពេញ សុទ្ធតែជាសក្ខីភាពនៃចំណងមិត្តភាពដ៏ជ្រាលជ្រៅដែលមិនអាចកាត់ថ្លៃបាន។

៣៖ ការផ្ទេរតំណែងប្រធានហ្វ្រង់កូហ្វូនី និងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ៖វត្តមានរបស់លោក អេម៉ានុយអែល ម៉ាក្រុង នៅរាជធានីភ្នំពេញ ក៏ជាការផ្ទេរតួនាទីជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីពីប្រទេសបារាំង មកជូនប្រទេសកម្ពុជា សម្រាប់អាណត្តិ ២ឆ្នាំខាងមុខ។ ការដែលកម្ពុជាអាចប្រមូលផ្តុំគណៈប្រតិភូរហូតដល់ ៨១ ក្នុងចំណោមសមាជិកទាំង ៩០ (ស្មើនឹង ៩០%) និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិជិត ១,៤០០នាក់ មកពី ៤២ប្រទេស ព្រមទាំងការរៀបចំព្រឹត្តិការណ៍អមធំៗដូចជា ភូមិហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ច FrancoTech 2026 បានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាព សន្តិសុខ សណ្តាប់ធ្នាប់ និងបដិសណ្ឋារកិច្ចដ៏ល្អឯករបស់កម្ពុជា។ ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រក្នុងពិធីបើកកិច្ចប្រជុំកំពូល ព្រះអង្គបានបញ្ជាក់ថាកម្ពុជាបានបង្ហាញពិភពលោកថា ខ្លួនជា «ខ្មែរយ៉ាងពេញលេញ ជាអាស៊ីយ៉ាងពេញលេញ និងជាហ្វ្រង់កូហ្វូនីយ៉ាងពេញលេញ» ដែលដើរតួជាស្ពានតភ្ជាប់អាស៊ីអាគ្នេយ៍ទៅកាន់ពិភពហ្វ្រង់កូហ្វូនីទាំងមូល។

៤៖ សំឡេងនៃសន្តិភាព និងការគាំទ្រច្បាប់អន្តរជាតិលើបញ្ហាព្រំដែន៖ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ទាំងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងជំនួបទ្វេភាគីកម្ពុជា-បារាំង បានក្លាយជាវេទិកាដ៏មានទម្ងន់ ដែលកម្ពុជាបានបន្លឺសំឡេងនៃការពិត និងគោលការណ៍ច្បាប់អន្តរជាតិ។ ការបញ្ជាក់ជំហរដ៏ម៉ឺងម៉ាត់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រឆាំងដាច់ខាតចំពោះការកែប្រែខ្សែបន្ទាត់ព្រំដែនដោយកម្លាំងអាវុធ ឬការបង្កើតស្ថានភាពសម្រេចលើទីតាំងជាក់ស្តែង (Faits Accomplis) រួមជាមួយនឹងគំនិតផ្តួចផ្តើម «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដើម្បីការពារបេតិកភណ្ឌវប្បធម៌ពីការឈ្លានពាន និងការគាំទ្ររបស់ប្រធានាធិបតីបារាំងចំពោះការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីតាមធម្មនុញ្ញ UN គឺជាជោគជ័យការទូតដ៏សំខាន់បំផុតសម្រាប់កម្ពុជា។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាបានប្រែក្លាយមរតកប្រវត្តិសាស្ត្រទៅជាកម្លាំងការទូត ប្រែក្លាយបទពិសោធន៍សង្គ្រាមទៅជាសារសន្តិភាព និងប្រែក្លាយភាពជាម្ចាស់ផ្ទះ ទៅជាកាលានុវត្តភាពសេដ្ឋកិច្ច និងវិបុលភាពរួមសម្រាប់ជាតិ និងប្រជាជន។a king mebon a macron angkor a macron go back a maron goback