» បាញ់សម្លាប់ស្ត្រី២នាក់នៅស្រុកបាណន់ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់បានហើយមូលហេតុគឺប្រចណ្ឌ! » រថយន្តដឹកទំនិញស្ករសថៃចរាចរណ៍ចូលកំពង់ផែសេះស (ផែតាហៃ)ខេត្តកែបមិនស្តាប់ការណែបាំសម្តេចប្រធានព្រឹទ្ធសភា? » មេការទូតសៀម បោះសម្តីយ៉ាងថ្លោសៗថាមិនខ្វល់ការតវ៉ារបស់កម្ពុជា សកម្មភាពកងទ័ពថៃ ធ្វើឡើងស្របតាមកិច្ចព្រមព្រៀង និងរក្សាព្រំដែនរបស់ខ្លួនប៉ុណ្ណោះ..! » កងទ័ពកម្ពុជា-ចិន ត្រៀមបើកល្បែងសង្គ្រាមនាគមាសឆ្នាំ២០២៦ កន្លះខែរក្នុងពេលកម្ពុជាត្រៀមសមយុទ្ធជាមួយអាមេរិកឆ្នាំ២០២៧! » សិទ្ធិមនុស្ស UN ៖ ប្រទេសចំនួន ១១ ឱ្យថៃធ្វើវិសោធនកម្ម ឬលុបមាត្រា ១១២ ជាមួយយុវជនសៀមតវ៉ាដែរ » លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3952 នាក់

ម្សិលមិញ 20563 នាក់

សរុប 21343305 នាក់

ខឹង​ស្រីស្នេហ៍​សុំ​បែក​សង្ឃ​កញ្ចាស់​ម្នាក់​ចាក់​នាង​និង​ដែល​ឆាប​រងរបួស​ចូល​ពេទ្យ​

 

​បន្ទាយ​មាន​ជ​យ័​៖​ស្ត្រី​ម្នាក់​រងរបួស​ដោយ​សាស​ង្ឃ​កាន់សីល​១០​ចាក់​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​០៦​និង​១៥​នាទី​ព្រឹក ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​អូរ​ខៃ​ដន ស្ថិតក្នុង​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ a monk kill1 

​ពលរដ្ឋ​ឱ្យដឹងថា គេ​បានឃើញ​ស្ត្រី​ម្នាក់ ស្រែក​ខ្លាំងៗ ឱ្យគេ​ជួយ ក៏​នាំគ្នា​ទៅ​មើល​ក៏​ប្រទះឃើញ​ស្ត្រី​ម្នាក់ ឈាម​ស្រោច​ពេញ​ខ្លួន​នៅក្នុង​រថយន្ត​មួយគ្រឿង ម៉ាក​ហាយ​ឡិន​ឌ​រ័ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T3263 ពួកគាត់​បាននាំគ្នា​ជួយសង្គ្រោះ​ដឹកបញ្ជូន​យកទៅ​មន្ទីរពេទ្យ បង្អែក​ដី​ថ្មី​២ ។​

​ជនបង្ក​ឈ្មោះ ទន់ សាវ៉ន ភេទ ប្រុស អាយុ ៥២ ឆ្នាំ មុខរបរ បួស ជាស​ង្ឃ គង់នៅ​វត្ត ស្វាយ​ចាស់ ស្ថិតនៅ ភូមិ ១ សង្កាត់​ព្រះ​ពន្លា ក្រុង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ បាន​ជិះ​តាក់​សុ​ី​តាក់ស៊ី​មកជួប​នារី​រងគ្រោះ ឈ្មោះ ឡេង ផល្លា ភេទ ស្រី អាយុ ៤៣ ឆ្នាំ ជា​ស្ត្រី​មេម៉ាយ  មុខរបរ​ប្តូរប្រាក់ ស្នាក់នៅ​ភូមិ សង្កាត់ ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

ជនរងគ្រោះ បាន​បើក -​រថយន្ត ហៃ ឡែ​ន​ឌឺ -​របស់ខ្លួន ទៅ​ជួប ឈ្មោះ ទន់ សាវ៉ន - នៅ​ចំណុច​ខាងលើ​។ តាម​ដឹង​មក​ណាត់​ជួបគ្នា ជាថ្មី​ដើម្បី សំណេះសំណាល​អំពី​ស្នេហា​ត្រីកោណ​ម្ដងទៀត​,​ទំនង​ស្នេហា​មិន​ស៊ីជម្រូវ ជនរងគ្រោះ បាន​សុំ បែក​ពី​ឈ្មោះ ទន់ សា វ៉ន​។ ភ្លាមៗ នោះ ជនសង្ស័យ ឈ្មោះ ទន់ សាវ៉ន​ខឹង​យ៉ាងខ្លាំង​ក៏ បាន​យក ដែកឆាប ចេញពី​ក្នុង ថង់យាម -​ចាក់ទៅលើ ស្ត្រី រងគ្រោះ ចំ​មុខ​និង បំពង់ករ បណ្តាលឱ្យ​រងរបួស​ធ្ងន់ ។​

​ក្រោយមក សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត បាន ចុះ​ធ្វើការ ស្រាវជ្រាវ និង នាំខ្លួន ជនសង្ស័យ ឈ្មោះ ទន់ សាវ៉ន ជា​ព្រះសង្ឃ រួម​និង​វត្ថុតាង មានដូចជា : ដែកឆាប ១​នាំមក​សួ​នាំ នៅ​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត ផងដែរ ។​​ក្រោយពី សាកសួរ​នាំ រួច​សម​ត្ត​កិច្ច នាំ ព្រះសង្ឃ ទៅ​ផ្សឹក និង​បន្ត តាម​និតិ​វិធី ច្បាប់ ផងដែរ ។​a monk kill a monk kill2 

​