» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3434 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099201 នាក់

កម្មករ​២​នាក់​ស្លាប់ និង​៥​នាក់​របួស​ព្រោះ​បាក់​ប្លង់​សេ​សំណង់​អគារ​ខុន​ដូ Mekong View Tower 6

​ភ្នំពេញ​៖ នៅ​ចំណុច​ការដ្ឋាន​សំណង់​អគារ​ខុន​ដូ Mekong View Tower 6 ស្ថិត​ក្នុងភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ថ្ងៃអាទិត្យ ទី​១ ខែកក្កដា ឆ្នាំ​២០១៨ កម្មក​២​នាក់​បាន​ស្លាប់​ភ្លាមៗ និង​៥​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល ដោយ​ករណី​បាក់​បេតុង​ប្លង់​សេ​នៅ​ជាន់​ទី​២៣ ។ ជនរងគ្រោះ​ចំនួន​៥​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ តែម​នុស្ស​២​នាក់ បាន​បាត់​ខ្លួន​រក​មិនឃើញ​។a cundo2 

ជនរងគ្រោះ ដែល​រងរបួស​ទាំង​៥ រួមមាន ទី​១.​ជាង នឿន របួស​ជើង​, ទី​២.​ជាង ផាត របួស​ជើង​, ទី​៣.​ជាង រិ​ទ្ធ របួស​ស្មា​, ទី​៤.​ស្រី លន ភេទ​ស្រី របួស​ស្មា និង​ទី​៥.​ស្រី របួស​កែងដៃ​។​
​ដោយឡែក ជនរងគ្រោះ​២​នាក់​ផ្សេងទៀត ដែល រកឃើញ​សាកសព មានឈ្មោះ ទី​១​ឈ្មោះ បាន លាស់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​តា​ពុំ ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម និង​ទី​២​ឈ្មោះ នាម ហ៊ីង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​គោក​រុន ឃុំ​ប៉ុប​ប៉ែន ខេត្តសៀមរាប​។​

​ថ្ងៃកើតហេតុ​ខាងលើ ក្រុម​ជាង​ប្រមាណ​ជាង​១០​នាក់ បាននាំគ្នា​ចាក់​ប្លង់​សេ​នៅ​ជា​ន់ទី​២៣ ប៉ុន្តែ​មិនទាន់​បញ្ចប់​នោះទេ​។ លុះ​វេលា​រសៀល ក៏​បន្ត​បាញ់​បេតុង​ចាក់​ប្លង់​សេ​បន្តទៀត ស្រាប់តែ​បាក់​រន្ទារ​ធ្លាក់​ប្លង់​សេ​សង្កត់​ក្រុមកម្មករ និង​ជាង បណ្ដាល​ឲ្យ​រងរបួស​៥​នាក់ និង​បាត់​ខ្លួន​២​នាក់ ដោយ​ជាប់​នៅក្រោម​ប្លង់​សេ​នោះ​តែម្ដង​។​

​អាជ្ញា​ធរមាន​សមត្ថកិច្ច មាន​ទាំង​អភិបាលក្រុង​ភ្នំពេញ លោក ឃួ​ង ស្រេង និង​ចៅហ្វាយខណ្ឌ​ជ្រោយចង្វារ លោក ឃ្លាំង ហួត រួម​នឹង​មន្ត្រី​តុលាការ បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​ផងដែរ ហើយ​ក្រុម​ជាង​បាននាំគ្នា​ដាប់​គាស់​បេតុង ដើម្បី​រុករ​កជាង​ដែល​បាត់​ខ្លួន​នោះ​អស់​ជាច្រើន​ម៉ោង រហូតដល់​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ដដែល ទើប​រកឃើញ​សាកសព​ជនរងគ្រោះ​។​មិនទាន់​ដឹងថា​ម្ចាស់​ការដ្ឋាន​សង​ប៉ុន្មាន​ដល់​អ្នកស្លាប់​នោះទេ​ព្រោះ​វា​ជាការ​ទទួលខុសត្រូវ​!៕a cundo a cundo1 a cundo3 

​