
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5181 នាក់
ម្សិលមិញ 24358 នាក់
សរុប 21100948 នាក់
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងស្វែងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង យកមកផ្តន្ទាទោសឲ្យខាតតែបាន ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។
តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សម្តេចបានឃើញមានការបញ្ចេញមតិជាច្រើនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកើតឡោះងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន៦នាក់ត្រូវបានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡើងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់។ ជាមួយនឹងការសម្តែងការសោកស្តាយដល់ជនរងគ្រោះ មានបងប្អូនមួយចំនួនក៏បានសម្តែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិអាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។
សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានផ្ញើសារសូមចូលរួមមរណ:ទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់ និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នាបានទៅកាន់សុខគតិភពកុំបីឃ្លាតឡើយផងដែរ។ ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងករណីនេះ សម្តេចធិបតី«បានចេញបទបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុតនិងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ»។
សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋយើងធ្វើការបើកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខតែម្តង។ សម្តេចធិបតី ក៏បានរំលឹកឡើងវិញផងដែរ ចំពោះការបើកបរដោយមិនគោរពច្បាប់ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹង ដែលបានបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង ដូចបានអនុវត្តនៅពេលកន្លងមក។
តាមរយៈសំណេរនេះដែរសម្តេចធិបតី បញ្ជាឲ្យគណ:បញ្ជាការឯកភាពរាជធានី-ខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសដែលបងប្អូនប្រជាជនខ្មែរនឹងត្រូវធ្វើដំណើរ ទៅស្រុកកំណើត ឬដំណើរកម្សាន្តពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ នេះផងដែរ។
ករណីយ៍នេះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសរសេរនៅទំព័រហ្វេសប៊ុកថា៖ «ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទ ប្រុសត្រូវចូលខ្លួនមកធ្វើការបំភ្លឺពីករណីនេះនៅថ្ងៃទី០១ខែមេសាឆ្នាំ២០២៦វេលាម៉ោង១០និង០០នាទីនៅការិយាល័យនរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាកំណត់។»។
សូមជម្រាបថា មនុស្សប្រុសស្រី ៥នាក់ រួមទាំងកូនក្នុងផ្ទៃ បានស្លាប់ ក្នុងហេតុការណ៍ គ្រោះថ្នាក់បង្កឡើងដោយ រថយន្តទំនើបធុនម៉ែកសឺដែសបើកបុករះម៉ូតូ២គ្រឿង កាលពីយប់ថ្ងៃទី២៧ ខែមីនា នៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ក្រោយកើតហេតុជនបង្ក បានរត់គេចខ្លួន។ មហាជនបាន រិះគន់យ៉ាងសម្បើម ដោយសារជនបង្កត្រូវបាន អាជ្ញាធរកំណត់មុខសញ្ញាបានហើយតែមិនទាន់ចាប់បាន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់។
តាមអត្តសញ្ញានៃម្ចាស់រថយន្តម៉ែកសឺដែស គឺជាយុវជនវ័យ២០ឆ្នាំ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលរូបគេ ត្រូវបានគេអះអាងថា ជាកូនរបស់ស្នងការរងម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។បន្ថែមលើនេះលោកសសុខាឧបនាយករដ្ឋមន្ត្រីក៏បានចេញបញ្ជាឲ្យសមត្តកិច្ចនិងឪពុកជនបង្កតាមរកឈ្មោះស៊ីវ ជ័យសិដ្ឋនេះដែរបន្ទាប់ពីមានពត៍មានទម្លាយថាឪពុកជនបង្កបានប្រាប់ថាកូនរបស់គាត់បានបាត់ខ្លួនបន្ទាប់ពីកើតហេតុ។