» បាញ់សម្លាប់ស្ត្រី២នាក់នៅស្រុកបាណន់ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់បានហើយមូលហេតុគឺប្រចណ្ឌ! » រថយន្តដឹកទំនិញស្ករសថៃចរាចរណ៍ចូលកំពង់ផែសេះស (ផែតាហៃ)ខេត្តកែបមិនស្តាប់ការណែបាំសម្តេចប្រធានព្រឹទ្ធសភា? » មេការទូតសៀម បោះសម្តីយ៉ាងថ្លោសៗថាមិនខ្វល់ការតវ៉ារបស់កម្ពុជា សកម្មភាពកងទ័ពថៃ ធ្វើឡើងស្របតាមកិច្ចព្រមព្រៀង និងរក្សាព្រំដែនរបស់ខ្លួនប៉ុណ្ណោះ..! » កងទ័ពកម្ពុជា-ចិន ត្រៀមបើកល្បែងសង្គ្រាមនាគមាសឆ្នាំ២០២៦ កន្លះខែរក្នុងពេលកម្ពុជាត្រៀមសមយុទ្ធជាមួយអាមេរិកឆ្នាំ២០២៧! » សិទ្ធិមនុស្ស UN ៖ ប្រទេសចំនួន ១១ ឱ្យថៃធ្វើវិសោធនកម្ម ឬលុបមាត្រា ១១២ ជាមួយយុវជនសៀមតវ៉ាដែរ » លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6180 នាក់

ម្សិលមិញ 20563 នាក់

សរុប 21345533 នាក់

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងទទួលស្គាល់ថា គ្រោះថ្នាកចរាចរបង្កឲ្យស្ត្រីម្នាក់ស្លាប់ជនសង្ស័យឈ្មោះសយ បូរ៉ាជាម្ចាស់រថយន្ត!?

 

 

ខេត្តបាត់ដំបង ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីបកស្រាយមួយឲ្យដឹងថា កាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០២៦ ស្នងការដ្ឋានបានចេញការបំភ្លឺម្តងរួចហើយទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ រវាងរថយន្ត និងម៉ូតូនៅចំណុចក្រុមទី១៥ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង ដែលករណីនេះបណ្តាលឱ្យស្លាប់ជនរងគ្រោះជាអ្នកបើកបរម៉ូតូបន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។a po bb trafic  

នៅថ្ងៃទី៦ ខែ មីនា ឆ្នាំ ២០២៦ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានបានរៀបចំបញ្ជូនសំណុំ រឿងទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងដើម្បីបន្តនីតិវិធីបន្ទាប់ពីសមត្ថកិច្ចប្រមូលភស្តុតាងនិងសាក្សីពាក់ ព័ន្ធក្នុងករណីនេះ ដោយបានចោទប្រកាន់ឈ្មោះ សើ សាន់ណាវី ភេទប្រុស ជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ដោយ ផ្អែកតាមចម្លើយរបស់ឈ្មោះ សយ បូរ៉ា ភេទប្រុស ដែលជាម្ចាស់រថយន្ត។

អយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង បានដាក់ការ សង្ស័យនិងចោទប្រកាន់លើឈ្មោះ សើ សាន់ណាវី និងបញ្ជាឱ្យសមត្ថកិច្ចស្វែងរកឈ្មោះ សើ សាន់ណាវី ដើម្បីមកបំភ្លឺ ចំពោះការចោទប្រកាន់ខាងលើ។

នៅពេលកំពុងដំណើរការករណីនេះនិងដោយមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមចោទប្រកាន់មកលើ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ផងថាមិនបានអនុវត្តនូវភារកិច្ចស្របតាមនីតិវិធី ច្បាប់ នោះក្រុមការងាររបស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្រុមការងាររបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះមកធ្វើការសហការជាមួយសមត្ថកិច្ចនគរបាលលើការងារនេះ ដោយបានពិនិត្យ សិក្សាលើសំណុំរឿង ចុះទៅដល់កន្លែងកើតហេតុ និងលំនៅដ្ឋានរបស់ឪពុក ឈ្មោះ សើ សាន់ណាវី ថែមទៀតផង ជា បន្តបន្ទាប់។

ឈ្មោះ សើ សាន់ណាវី ត្រូវបានសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនបាននៅរាជធានីភ្នំពេញ និងបញ្ជូនមកកាន់សាលាដំបូងខេត្តបាត់ដំបង ដែលក្នុងនោះគាត់បានឆ្លើយសារភាព ថា រូបគាត់មិនបានជាប់ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ នោះទេប៉ុន្តែខ្លួន គាត់ត្រូវបានឈ្មោះ សយ បូរ៉ា ជាអ្នកឱ្យទទួលរឿងនេះជំនួស ។ ពេលសាកសួររួចចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត បាត់ដំបង បានអនុញ្ញាតឱ្យឈ្មោះ សើ សាន់ណាវី វិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញជាធម្មតា ។

ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង បានចេញដីកាបង្គាប់ឱ្យនាំខ្លួនឈ្មោះ សយ បូរ៉ា ភេទប្រុស អាយុ ៥៧ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពីបទបើកបរ ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់អ្នកដទៃ ប្រព្រឹត្តិនៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ ។

ទន្ទឹមនេះអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏បានកោះហៅមន្ត្រីដែលអនុវត្តលើការងារនេះចូលទៅ បំភ្លឺរួចហើយកាលពីថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ បន្ទាប់ពីឃើញមានការផ្សព្វផ្សាយ ក្នុងបណ្តាញសង្គមចោទប្រកាន់លើមន្ត្រីនគរបាល ។ ដើម្បីបង្ហាញអំពីភាពស្អាតស្អំ និងភាពត្រឹមត្រូវក្នុងការអនុវត្ត ភារកិច្ចរបស់ខ្លួន មន្ត្រីនគរបាលដែលអនុវត្តផ្ទាល់បានចូលទៅឆ្លើយបំភ្លឺរួចហើយ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមបញ្ជាក់ជូនថានៅពេលនេះ សំណុំរឿង កំពុងស្ថិតនៅក្នុងសមត្ថកិច្ចនៃចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ក្នុងករណីដែលចៅក្រមស៊ើបសួររកឃើញ ខាងលើមានការពាក់ព័ន្ធណាមួយចំពោះមន្ត្រីនគរបាលដែលអនុវត្តលើករណីខាងលើនេះដោយពុំត្រឹមត្រូវតាម ជំនាញតាមវិជ្ជាជីវៈតាមច្បាប់ដែលមានចែងនោះទេ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាថ្នាក់ ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ មិនគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីនោះឡើយ ។ការអនុវត្តច្បាប់ត្រូវតែមានភាពស្មើគ្នាទាំងមន្ត្រីរាជការ ទាំងប្រជាពលរដ្ឋទូទៅ នៅក្នុងសង្គមប្រជាធិបតេយ្យ ដោយមិនប្រកាន់វណ្ណៈ ឋានៈ និងតួនាទីអ្វីទាំងអស់។

សូមបញ្ជាក់ថាលោកផែងវណ្ណៈចាងហ្វាងកាសែតPVNបានចោទប្រកាន់តែចំពោះលោក​ វរៈសេនីយ៍ឯក​ ចាន់​ សុធី​ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​បាត់ដំបង​ ដែល​ជាមនុស្សជួយកែសំណុំរឿង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​អោយ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​ក្រុង​បាត់​ដំបង​ កាល​ពី​ព្រឹក​ថ្ងៃទី​ ១៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២៦​ ។a pheng pl bb a pheng pl bb1 a pheng po bba a po bb trafic1 a po bb trafice