» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 383 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095298 នាក់

ប្រធាន​មន្ទីរ​សា​ធាណ​ការ និង​ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ​មានជ័យ គំរាម​រកមុខ​មន្ត្រីរាជកា​រ​ក្រោម​ឱវាទ ក្រោយពី​ទម្លាយ​រឿង​កូន ប្រសារ​ឈ្មោះ ណា​រ៉ា វិទូ​កល្យាណ ត្រូវបាន​ឪពុកក្មេក​រត់ការ​តែងតាំង​អោយ​ឡើង​ធ្វើជា​អនុប្រធាន​មន្ទីរ !! ?


​ខេត្ត​ឧ​ត្ត​រ​មានជ័យ : អង្គភាព គេហទំព័រ មាតុភូមិ www.meatophoum.com បានទទួល​ឯកសារ​ជាច្រើន​សន្លឹក និង​ឃ្លី​ប​Videos​សារ​សម្លេង​របស់ លោក ឈឿង ផល្លាង ប្រធាន មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ​មានជ័យ តាមរយ​:Telegram ពី​មន្ត្រីរាជការ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ថា : លោក ឈឿង ផល្លាង មេ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឆាត​និង​ទូរស័ព្ទ ក្នុង​គ្រុប​របស់​ថ្នាក់ដឹកនាំ​មន្ទីរ គំរាម​ស្វែង​រកមុខ​មន្ត្រីក្រោមឱវាទ​ណា ដែល​បាន​ផ្តល់ព័ត៌មាន និង​ឯកសារ​ផ្សេងៗ​របស់​មន្ទីរ ពិសេស​រឿង​គាត់​រត់ការ​អន្តរាគមន៍ អោយ​កូន ប្រសារ​របស់គាត់ ឈ្មោះ ណា​រ៉ា វិទូ​កល្យាណ អោយ​ឡើង​ឋាន​:​និង​តួនាទី ជា​អនុប្រធាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ​មានជ័យ .។a transport officer 

លោក ឈឿង ផល្លាង ប្រធាន មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រើ​ភាសា​គំរាម និង​ព្រមាន ធ្វើលិខិត​បញ្ឈរជើង​ចោល និង ដក​ចេញពី​តួនាទី​លែងអោយ​ធ្វើការ​ងារ​មិន​ថា​: ថ្នាក់​ប្រធានការិយាល័យ ឬ​អនុប្រធាន​ការិយាល័យ​ទេ ។ ដោយ​មិនចាំបាច់ និយាយ​បរិយាយ​ច្រើន អង្គភាព​សារព័ត៌មាន មាតុភូមិ សូម​បង្ហាញ​ត្រួសៗ អំពី​លិខិត ស្វែងរក​ការអន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ និង ថ្នាក់ដឹកនាំ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជំនាន់​ឯកឧត្តម ប៉ែន កុស​ល្យ នៅ​ធ្វើជា​ចៅហ្វាយខេត្ត ។

ឯកសារ​ទាំងនោះ​រួមមាន លិខិត​លេខ​: ០៤៤ សក​.​ឧជ ចុះ​ថ្ងៃទី​០១ ខែកុម្ភ​: ឆ្នាំ ២០២៣ របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ មានជ័យ គោរព​ជូន ឯកឧត្តម​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុង​កម្មវត្ថុ​:​សំណើសុំ​តែងតាំង​ឈ្មោះ ណា​រ៉ា វិទូ​កល្យាណ ជា​អនុប្រធាន​មន្ទីរ​០១​រូប​បន្ថែមទៀត​ពីលើ​រចនាសម្ព័ន្ធ ដែល មាន​ស្រាប់ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​បោះត្រា​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ចុះហត្ថលេខា ដោយ​លោក ឈឿង ផល្លាង ប្រធាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ លិខិត លេខ : ៩៣៩ / ២៣ ម​ស​.​ត​ផ ចុះ​ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២៣ របស់​ក្រសួង​មុខងារសាធារណ​: ជម្រាបជូន ឯកឧត្តម​អភិបាល នៃ​គណ​:​អភិបាលខេត្ត​ឧ​ត្ត​មានជ័យ ចុះហត្ថលេខា ដោយ​ឯកឧត្តម ព្រុំ សុខា (​អតីត​)​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណ​: ។

លិខិត រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ១​ច្បាប់ : បញ្ជីរាយនាម​មន្ត្រីរាជការ​ដែល​ស្នើសុំ​តែងតាំង​បំពេញបន្ថែម​ជា​អនុប្រធាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន ខេត្ត​ឧ​ត្ត​រ​មានជ័យ ចុះ​ថ្ងៃទី ១៤ ខែកុម្ភ​: ឆ្នាំ​២០២៣ បោះត្រា រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ចុះហត្ថលេខា​ដោយ​ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រមទាំង​ឃ្លី​ប Videos សារ​សម្លេង​របស់លោក ឈឿង ផល្លាង ប្រធាន​មន្ទីរ​សាធារណការ​និង ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ឆាត​តេ​គំរាម​ព្រមាន​ស្វែង​រកមុខ​មន្ត្រីក្រោមឱវាទ​ដើម្បី​ដក​តួនាទី និង​បញ្ឈប់​ពី​ការងារ​ព្រោះ​ទម្លាយ​ការណ៍​សម្ងាត់​របស់លោក​មន្ទីរ អោយ​អ្នកសារព័ត៌មាន ? 

ប្រភពព័ត៌មាន​ពី​មន្ត្រី​ជាច្រើន​នាក់​មាន​តួនាទី​តូចតាច​នៅ​អង្គភាព​មន្ទីរ​សាធារណការ និង ដឹក ជញ្ជូន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​សំណូមពរ​តាមរយ​:​សារព័ត៌ មាន គេហទំព័រ មាតុភូមិ www.meatophoum.com គោរព​ស្នើសុំ​ដល់​ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន មេត្តាជួយ​ពិនិត្យមើល​សកម្មភាព លោក ឈឿង ផល្លាង ប្រធាន​មន្ទីរ​សាធារណការ​និង ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ មានជ័យ​ផង​ទាន​!​។ ព្រោះ​មន្ត្រី​ថ្នាក់ទាបៗ​ធ្វើ​ការងារ​នៅក្នុង​មន្ទីរ​នេះ សព្វថ្ងៃ​កំពុង តក់ស្លុត​ភ័យខ្លាច ចំពោះ​ពាក្យសំដី​សំឡុត​គំរាមកំហែង របស់លោក ឈឿង ផល្លាង ខ្លាំងណាស់ ទាន ប្រោស ! ព្រោះ​គាត់​កំពុង​ក្តៅស្លឹកត្រចៀក ស្វែងរក​មុខមន្ត្រី​ណា​? ដែល​បញ្ចេញ​ព័ត៌មាន​ប្រាប់​អ្នកកាសែត ។

ជុំវិញ ករណី​បែកធ្លាយ​រឿងអាស្រូវ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ខាងលើនេះ អង្គភាព គេហទំព័រ មាតុភូមិ មិនអាច​ស្វែងរក​ការបំភ្លឺ ពី​លោក ឈឿង ផល្លាង និង​លោក ណា​រ៉ា វិទូ​កល្យាណ បាន​នៅឡើយ​ទេ ព្រោះ​ពុំមាន​លេខ ទូរស័ព្ទ​ទំនាក់ទំនង ។ ប៉ុន្តែ​អង្គភាព​យើង​រង់ចាំ ទទួល ស្វាគមន៍​ជានិច្ច នូវ​ការបកស្រាយ​បំភ្លឺ ពី​គ្រប់ភាគី​ពាក់ព័ន្ធ តាមរយ​: ទូរស័ព្ទ​លេខ​: 012 953 824 / 088 55 34 100 / 016 953 222 រៀងរាល់​ម៉ោង​ធ្វើការ ៕ ដោយ​: សុផល​a transport officer1 a transport officer2 (1) a transport officer2 a transport officer3 a transport officer4 a transport officer5 

​