» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 668 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095583 នាក់

ចាប់​ជ្រូក​សៀម​នាំចូល​៥០​ក្បាល​នៅ​ខេត្តកំពង់ធំ​បែកធ្លាយ​ក្រសួងកសិកម្ម​បើ​ឲ្យ​ក្រុម​ហុន​ជឺ ប៊ុនថន​នាំ​ជ្រូក​សៀម​និង​យួន​៥០០​ក្បាល​មួយថ្ងៃ​!

 

កំពង់ធំ​៖​ការដឹក​ជ​ញ្ចូ​ន​សត្វ​ឆ្លងខេត្ត ឬ​ចេញ​ក្រៅ​ខេត្ត ត្រូវបាន​មន្ដ្រី​ជំនាញ​ប​សុ​ពេ​ទ្ស​និង​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​ត្រូវបាន​ប្រជាពលរដ្ឋ​និយាយថា​បាន​ឃុ​ប​ឃឹ​ត​គ្នា​ជាមួយ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ជួញដូ​សត្វ​ដូច​ជាការ​ប្រើល្បិច​ក្លែងបន្លំ​ឯកសារ​ក្នុង​ការចេញ​ច្បាប់​អោយ​ឈ្មួញ​ដឹក​ជ​ញ្ចូ​នស​ត្វ​ជ្រូក​និង​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិការ​រដ្ន​យកលុយ​លើស​សៀវភៅ​បន្ទុក កៀបសង្កត់​លើ​អាជីវករ​និង​ភូត​ភូរ​ថ្នាក់ដឹកនាំ

a_pic_thom3

​ខេត្ត​​អំពី​បទល្មើស ធ្វើ​ពួកគេ​ក្លាយជា​អ្នកមាន មានផ្ទះ​វីឡា​ឡាន​ទំនើប​ជិះ រហូតដល់​សព្វថ្ងៃ ។​ជាក់ស្តែង​ប្រភពពី​ពី​មន្ដ្រី នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សុំ​លាក់​ឈ្មោះ​បាន​ឲ្យ​ដឹងថា​៖​កាលពី យប់​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៨ ដោយមាន​ការសម្របសំរួល​ពី​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ មន្ដ្រីនគរបាល​សេ​ដ្ន​កិច្ច​ចុះ​ចាប់​រថយន្ដ​មួយគ្រឿង​ដឹក​ជ្រូក​មកពី​ប្រទេស​ថៃ ឆ្លងកាត់​ខេត្ត​។​
​

តែ​ពេល​ចាប់បាន​ហើយ ត្រូវបាន​មន្ដ្រី​ជំនាញ​ពេទ្យសត្វ និង​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​មិន​ព្រម​ទទួល​សត្វ​ដែល​សម​ត្ត​កិច្ច​ច​ចាប់​បានទេ​តែ​ពួកគេ​បាន​ក្លែង​បន្ដំ ឯកសារ ដាក់ថា​ជា​ជ្រូក​ខ្មែរ​ទៅវិញ ជាងនេះទៅទៀត ច្បាប់​ដែល​ជិត​ផុត កាលបរិច្ឆេទ ត្រូវបាន​គេ ស៊ីញ្ញេ​ទុក និង​បោះ​ត្រាទុក ជាស្រេច ដើម្បី​ងាយស្រួល កែ​ដាក់​អោយមាន សុពលភាព​ឡើងវិញ ។​

a_pic_thom9

 

​ចំពោះ​ព​តិ​មា​ខាងលើនេះ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​បាន​បកស្រាយ​ជូន​លោក​សុខ​លូ​អភិបាល​ខេត្តហើយ​ត្រូវបាន​លោក​ចៅហ្វាយខេត្ត​បញ្ជូន​ចូលក្នុង​គ្រុប​តេ​ឡេ​ក្រាម​កាសែត​ឲ្យ​ដឹងថា​៖​ចំពោះ​រឿង​ដែល​លោក​ប៊ុន រដ្ឋា ជា​អ្នក​សារ​ព៏​ត​មាន​គាត់​បាន​ជួប​ជាមួយនិង​ខ្ញុំបាទ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​។​គាត់​បាន​សាកសួរ​ព៏​ត​មាន​ពី​ខ្ញុំ​។​ហើយ​ខ្ញុំបាទ​បាន​ប្រាប់​ទៅ​លោក​ប៊ុន​រដ្ឋា​វិញ​ថា​ខ្ញុំបាទ​ពុំទាន់​បានធ្វើការ​ពិនិត្យមើល​នៅ​ឯកសារ​គ​ត្តិ​យុទ្ធ​របស់​ជំនាញ​បសុពេទ្យ​នៅឡើយ​ទេ​។​ខាង​សម្ថ​កិច្ច​ជំនាញ​និង​រងចាំ​ធ្វើការ​សហការ​ជាមួយនឹង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ជានិច្ច​និង​សូមអោយ ខាង​សារ​ព៏​ត​មាន​មេត្តា​រង់ចាំ​ធ្វើការ​ពិនិត្យមើល​នូវ​ឯកសារ​ទាំងអស់គ្នា​ជាមុនសិន​។​

a_pic_thom

​លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា​៖​ជាក់ស្តែង​ដូចជា​រឿង​ប៉ូលីស​សេដ្ឋកិច្ច​គាត់​ធ្វើ​ការឃាត់​រថយន្ត​ដឹក​សត្វ​ជ្រូក​រស់​ចំនួន​៥០​ក្បាល​ដែលជា​របស់​ក្រុមហ៊ុន ជឺ ប៊ុនថន កាលពី​យប់​ថ្ងៃទី​01/06/2018​វេលា​ម៉ោង​8​និង​15​នាទី​យប់​។​ក្រុមហ៊ុន​ជឺ ប៊ុនថន មាន​លិខិត​គោលការណ៍​អនុញ្ញាតអោយ​នាំ​ជ្រូក​រស់​ចូល​ពី​ប្រទេស​ថៃឡង់​ដ៍​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ចុះ​ថ្ងៃទី​25/05/2018​និង​មាន​លិខិតបទដ្ឋាន​គតិយុត្តិ​រប​ស់​ជំនាញ​បសុពេទ្យ​តាមច្បាប់​អស់ហើយ​។​ព្រមទាំង​មាន​លិខិត​អនុញ្ញាតអោយ​ដឹកជញ្ជូន​សត្វ​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ នឹង​អគ្គលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ​ម​និង​នេសាទ​។ ដែល​ស្របទៅនឹង​ច្បាប់​ស្តីពី​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​។​

sok_lou
​

តើ​អោយ​ជំនាញ​បសុពេទ្យ​ខេត្ត​ទៅធ្វើ​ការទទួលយក​រប​ស់​គេ​ម្តេច​នឹង​កើត​?​។​សូមបញ្ជាក់​ថាបើ​យោងតាម​លិខិត​ក្រួ​សួង​កសិកម្ម​ចុះហត្ថលេខា​ដោយ​លោកស្រី​វុទ្ធី​ជា​អគ្គនាយក​បាន​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន​ជឺ ប៊ុនថន​នាំចូល​ជ្រូក​យួន​និង​សៀម​ចំនួន​៥០០​ក្បាល​ក្នុង​១​ថ្ងៃ​សម្រាប់​ផ្គត់ផ្គង់​១១​ខេត្ត​ខ្មែរ​ក្នុងនោះ​មាន​សម្រាប់​ខេត្តកំពង់ធំ​៥០​ក្បាល​ដែរ​។​បើ​យោងតាម​លិខិតអនុញ្ញាត​នេះ​គឺអាច​គ្រប់ទឹក​សម​ត្ត​កិច្ច​ជំនាញ​តាម​ខេត្ត​គោលដៅ​និង​តាម​ដងផ្លូវ​ព្រោះ​ឈ្មួញ​វា​មិនដែល​នាំចូល​៥០០​ក្បាល​គត់​នោះទេ​។​ចឹ​ង​ហើយ​បានជា​មានការ​និយាយថា​ពេទ្យសត្វ​ខេត្តកំពង់ធំ​គរ​ប់​ទឹក​នោះ​!៕
​