» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6564 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696735 នាក់

មូលនិធិ​គន្ធបុប្ផា ថា​បេសកម្ម​ជិះ​កង់​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ដើម្បី​កុមារ​របស់​ទីវ តារា​រិ​ទ្ធិ​មានគុណ​តម្លៃ​ខ្លាំង ចំពោះ​កុមារ​កម្ពុជា​

 

​ភ្នំពេញ​៖​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បា​នស​ម្តេ​ង​ការ អរគុណ​ចំពោះ​លោក ទីវ តារា​រិ​ទ្ធ ដែល​ខំ​ចំណាយ​ពេលវេលា​១១​ខែ ជិះ​កង់​ឆ្លងកាត់​ប្រទេស​ជាង​១០ លើ​ចម្ងាយ​ផ្លូវ​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ដើម្បី​រៃអង្គាសប្រាក់​បរិច្ចាគ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ជួយ​ឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​បន្ត​ភា​កិច្ចសង្គ្រោះ​ជីវិត​ទារក និង​កុមារ​កម្ពុជា​បន្តទៅទៀត​។ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ចាត់ទុក​បេសកម្ម​របស់លោក ទីវ តារា​រិ​ទ្ធ ថា​មានតម្លៃ​ជា​អនេកអនន្ត​មិនអាច​គណនា​បាន ចំពោះ​អនាគត​ទារក និង​កុមារ​កម្ពុជា​និង​ប្រទេស​កម្ពុជា​ទាំងមូល​។​a dara bycicle 

​លោក ទីវ តារា​រិ​ទ្ធិ ចាប់ផ្ដើម​ជិះ​កង់​ចេញពី​ខេត្តសៀមរាប កាលពី​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២៤ និង​បានបញ្ចប់ កាលពី​ថ្ងៃទី​៣០ មេសា ឆ្នាំ​២០២៥​។​នៅក្នុង​ជំនួប​ជាមួយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា លោក ទីវ តារា​រិ​ទ្ធិ បានឱ្យដឹងថា មកដល់​ថ្ងៃទី​៣០ ខែមេសា បេសកកម្ម​របស់លោក ដំណើរការ​ទៅ​អស់​រយៈពេល ១១​ខែ គឺ​លោក​បានធ្វើ​ដំណើរ​ចេញពី​ខេត្តសៀមរាប ប្រទេស​កម្ពុជា ដោយ​ឆ្លងកាត់​ជាង​១៥ ប្រទេស លើ​តម្រាយ​ផ្លូវ​ជាង ២​ម៉ឺន​គីឡូម៉ែត្រ និង​បាន​ជួប​ឧបសគ្គ​ជាច្រើន នៅលើ​ផ្លូវ​បេសកកម្ម​ដ៏​សែន​វែងឆ្ងាយ​មួយ​នេះ​។ ក៏ប៉ុន្តែ ទាំងនេះ​វា​មិនបាន​ក្លាយជា​រនាំង​បិទផ្លូវ​ដល់​ដំណើរ​កៀងគរ​ថវិកា​ថវិកា​ពី​សប្បុរសជន​នានា ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ ដែលជា​មន្ទីរពេទ្យ​ជួយសង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា​នោះទេ​។​

​លោក ទីវ តារា​រិ​ទ្ធិ បានឱ្យដឹងថា ចំពោះ​ឧបសគ្គ​ធំៗ​នៅក្នុង​ដំណើរ​បំពេញបេសកកម្ម​មនុស្ស​ធម៌​របស់លោក គឺ​ការស្នើសុំ​វី​សា ដើម្បី​ឆ្លងកាត់​ប្រទេស​នីមួយៗ ជាក់ស្តែង​នៅពេល​ឆ្លងកាត់​ប្រទេស​ឥណ្ឌា គឺ​ត្រូវ​រងចាំ​វី​សារ​ហូត ៨​សប្តាហ៍​ឯណោះ ចំណុច​នេះ​បានធ្វើឱ្យ​ការធ្វើដំណើរ​រៃអង្គាស​ថវិកា​របស់លោក​ត្រូវ​យឺតយ៉ាវ ដែល​ផែនការ​ឆ្ពោះ​កាន់​ទ្វីបអឺរ៉ុប ខកខាន​ពោលគឺ​រយៈពេល​១១​ខែ​មកនេះ លោក​ទើប​ធ្វើដំណើរ​មក​តំបន់​មជ្ឈិមបូព៌ា​តែប៉ុណ្ណោះ​។​

​លោក ទីវ តារា​រិ​ទ្ធិ បញ្ជាក់ថា​នឹង​បន្ដដំណើរ​ឆ្លង​ទ្វីបអាហ្វ្រិក​ទៀត បន្ទាប់​ឆ្លងកាត់​ប្រទេស​នៅ​ទ្វីបអឺរ៉ុប ដោយ​បេសកកម្ម​នេះ អាច​ចំណាយពេល​សរុប ២​ឆ្នាំ លើ​ចម្ងាយ​ផ្លូវ​ជាង ៤​ម៉ឺន​គីឡូម៉ែត្រ​។​​លោក ទីវ តារា​រិ​ទ្ធិ បាន​បញ្ជាក់ថា ក្នុង​ដំណើរ​បេសកម្ម​ជិះ​កង​ឆ្ពោះទៅកាន់​ទ្វីបអឺរ៉ុប​នេះ លោក​បានដាក់​គោលដៅ​រៃ​ថវិកា ២៥​ម៉ឺន​ដុល្លារ ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ និង​មន្ទីរពេទ្យ​គន្ធបុប្ផា​។ យុវជន ទីវ តារា​រិ​ទ្ធិ នឹងមិន​បញ្ចប់​បេសកកម្ម​នេះ​ត្រឹមតែ​ឆ្លងទៅ​ដល់​ទ្វីបអឺរ៉ុប​ទេ ផ្ទុយទៅវិញ រូបលោក​កាន់តែ​ពេញចិត្ត​ចំពោះ​កិច្ចការ​សប្បុរសធម៌ ដែល​ប្រកបដោយ​ការ​ផ្សងព្រេង​នេះ​។ លោក តារា​រិ​ទ្ធិ បានបញ្ជាក់​ថា​លោក​នឹង​បន្ដដំណើរ​ទៅ​ទ្វីបអាហ្វ្រិក​ខាងត្បូង​ទៀត​។ ការធ្វើដំណើរ​ពី​ទ្វីបអឺរ៉ុប ទៅ​ទ្វីបអាហ្វ្រិក​ខាងត្បូង មាន​ចម្ងាយ​ជាង ២​ម៉ឺន​គីឡូម៉ែត្រ ដែល​ធ្វើឱ្យ​អ្នកជិះ​កង់​រូបនេះ ជឿថា​អាច​នឹងត្រូវ​ចំណាយពេល ១​ឆ្នាំ​បន្ថែមទៀត​។​

​តាមរយៈ​លិខិត​ថ្លែងអំណរគុណ មូលនិធិ​គន្ធបុប្ផា​កម្ពុជា គាំទ្រ​ចំពោះ​ការបន្ត និង​ពង្រីក​បេសកកម្ម​របស់ លោក ទីវ តារា​រិ​ទ្ធិ ក្នុងការ​ជិះ​កង់​ផ្សងព្រេង​តែម្នាក់ឯង ទៅកាន់​ប្រទេស​នានា​ក្នុង​ទ្វីបអាហ្វ្រិក​បន្តទៀត និង​ជូនពរ​ឱ្យទទួល​បាន​សុខ​ភាពល្អ​បរិបូរណ៍ កម្លាំង​មាំមួន និង​សុខ​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ និង​ជាពិសេស​ក្នុងអំឡុង​បំពេញបេសកកម្ម ដើម្បី​ទារក និង​កុមារ​នៅ​កម្ពុជា​៕a dara bycicle2 a dara bycicle3 a dara bycilce 
​