» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8932 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699103 នាក់

អតីត​ទេពធីតា​សង្ក្រាន្ត​២០១៨​កញ្ញា​សុខ​គា គីម​លាង​ត្រៀមខ្លួន​ចូលរួម​ប្រកួត​Miss Grand Cambodia 2023?

​ភ្នំពេញ​៖ កញ្ញា សុខ​គា គីម​លាង មានឈ្មោះ​ហៅ​ក្រៅ​ថា កូន​Ant គ្រា​ដែលមាន​រូប​សម្រស់ ដ៏​ស្រស់​ផូ​ផង់​គ្រា​បាន លេចមុខ​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​នា​អំឡុង​ឆ្នាំ ២០១៨​ទទួលបាន​ការចាប់អារម្មណ៍​ពេល​មាន​ដំនឹង​ថា​នឹង​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Miss Grand Cambodia 2023 ព្រោះ​កញ្ញា​អាច​នឹងមាន​ភាគរយ​ខ្ពស់​ក្នុង​ការដណ្តើម​មកុដ​។a kim leang

​បច្ចុប្បន្ន​កញ្ញា សុខ​គា គីម​លាង​មាន អាយុ ២៣​ឆ្នាំ នាង​មាន​កំពស់ ១.៧០ ។​នាង​បានបញ្ចប់​ការសិក្សា​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​កញ្ញា​ជា​នាថ​ការី​របាំ​ប្រពៃណី​ខ្មែរ​ម្នាក់​ហើយ​កញ្ញា​តែងតែ​ឈរ​ខ្ពស់​ជាមួយ​ប្រពៃណី​និង​សិល្បៈ​វប្បធម៌​ខ្មែរ​។​កញ្ញា​ក៏​ធ្លាប់បាន​ទៅ​បណ្តា​ប្រទេស​មួយចំនួន​ដើម្បី​ផ្សព្វផ្សាយ​នឹង​សំដែង​របាំ​ប្រពៃណី​ខ្មែរ​ហើយ​នាង​ក៏​ធ្លាប់បាន​សម្តែង​ក្នុង​ភាពយន្ត​ខ្នាត​ខ្លី​រឿង​ព្រះ​ភិក្ខុ​ពនេចរ របស់​ព្រះ​តេជគុណ​វជីរ​ប​ញ្ញោ គូ​សុភាព​ផងដែរ​។

អ្នកលេង​បណ្តាញ​សង្គម​នានា​បានធ្វើការ​កោតសរសើរ ពី​រូប​ស្រស់ និង​ធ្វើការ​ចែករំលែក​ព្រោងព្រាត​រហូត​មាន​ក្រុមអ្នកតាមដាន ព្រោះតែ​ពួកគេ​បាន​មើលឃើញ​ពីស​ក្កតា​នុព​ល​ដែល​នាង​មាន​បន្ថែម​ពីលើ​រូប​សម្រស់​នោះ​គឺ​នាង​គឺជា​នាដ​ការី​របាំ​ស្រាប់ មានចំណេះដឹង​ជ្រៅជ្រះ អត្ត​ច​រិ​ក​រួសរាយ​រាក់ទាក់ ខណៈដែល​កម្ពស់​ក៏​ខ្ពស់ស្រឡះ​ផងដែរ​។​នៅក្នុង​វិស័យ​សិល្បៈ​កញ្ញា​ទទួលបាន​ប្រជាប្រិយភាព​ខ្ពស់​គួរសម ដូចជា​តាម​បណ្តា​ផ្ទាំង​ផ្សព្វផ្សាយ​សម្អាងការជាដើម ។ ប្រភពពី​អ្នក​ដែល​ស្និ​ទ្ធិ​នឹង​នាង​បាន​លើកឡើងថា កម្មវិធី Miss Grand Cambodia 2023​នៅ​មិនទាន់​ប្រកាស​អំពី​ពេល​ពេលវេលា​នៃ​ការរៀបចំ​ប្រកួត​នៅឡើយ ប៉ុន្តែ ពេលនេះ​កូន​អាន កំពុងតែ​គិតគូរ​អំពី​ការចូលរួម​ប្រកួត​ឆ្នាំនេះ ព្រោះតែ​ជា​កម្មវិធី​ធំ ហើយ​នាង​ក៏មាន​ភាពជឿជាក់​ខ្ពស់​ដែល​អាច​និយាយថា​នាង​បាន​ត្រៀម​រួចរាល់​គ្រប់ផ្នែក​ដើម្បី​ប្រាកដថា នឹងមាន​ក្តី​រំពឹង​ខ្ពស់​។ ទោះជា​យ៉ាងណា នាង​ក៏​កំពុងតែ​រង់ចាំ​មើល​ដែរ​ថា​តើ​នឹងមាន​បេក្ខភាព​ជើង​ខ្លាំង​ណាខ្លះ​នឹងដាក់​ពាក្យ​ចូលរួម​ប្រកួត​ព្រោះតែ​នាង​ត្រូវ​ច្បាស់​ថា​អាច​នឹង​គ្រង​មកុដ ប្រសិនបើ​នឹង​ឈាន​ជើង​ឡើង​ឆាក​ប្រកួត​មួយ​នេះ​។a kim leang a kim leang1 a kim leang1 a kim leang2 

​