» កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន ! » ត្រឡប់ពីទស្សនកិច្ច​​នៅអ៊ុយក្រែន​​បាន១ថ្ងៃសមាជិកព្រឹទ្ធសភាល្បីឈ្មោះ ​អាមេរិក លោក Lindsey Graham ស្លាប់ » សម្តេចតេជោចេញក្រឹត្យលើកលែងទោសអតីតអភិបាលរងខេត្តបាត់ដំបង ១រូប ដែលតុលាការផ្ដន្ទាទោសពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក » ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន​ ក្លាយជាលេណដ្ឋាន ដាក់កាំភ្លើងចាំលបបាញ់​ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់! » ចៅហ្វាយខេត្តកោះកុង ស្នើរសុំរដ្ឋមន្ត្រីអភិវឌ្ឈន៍ជនបទសង់ស្ពានថ្មីមួយឆ្លងកាត់ព្រែកជីផាត » តុលាការដោះលែង‎វីរៈកងទ័ពម្ចាសរ៉ឺម៉កដែលក្មេងស្រីជិះម៉ូតូបុករងរបួសចេញពីឃុំវិញហើយ,អគុណបណ្តាញសង្គម! » អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10368 នាក់

ម្សិលមិញ 11076 នាក់

សរុប 19720844 នាក់

ខឹង​ប្រុស​មិន​លុប​វីដេអូ​ស៊ិ​ច​បន្ទាប់ពី​រួមភេទ​ហើយ​ចាក់​ច្រើ​នកាំបិត​ជិត​ងាប់​

​កណ្តាល ៖ ករណី​យ៍​នេះ​កើតឡើង​នៅ​ចំណុច​ខ្ទម​ចាំចម្ការ​ស្វាយ​មួយ​នៅ ភូមិ​ក្ដី​កណ្ដាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្ដាល នា​ថ្ងៃទី ២៦ ខែកក្កដា ២០២២ រសៀល​។ ខាង​បុរស​មាន​ឈ្មោះថា រ៉ី រិទ្ធី អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មាន​ទីលំនៅ ភូមិ​ព្រែ​កតា​អុង​ទី​៣ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល​។a girl kill2

ជនសង្ស័យ​ជាស​ង្សា មាន​ឈ្មោះថា ស្រួ​ន ស្រី​ពេ​ជ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការ​ក្រុមហ៊ុន​ឆ្នោត​ឡូតូ មាន​ទីលំនៅ ភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​ឈ្មោះ ស្រួ​ន ស្រី​ពេ​ជ (​ជនសង្ស័យ​) និង​ឈ្មោះ រ៉ី រិទ្ធី (​ជនរងគ្រោះ​) ធ្លាប់​ទំនាក់ទំនង​ស្រឡាញ់គ្នា​ចាប់ពី​ឆ្នាំ​២០១៥ មក​ម្លេះ ទើបតែ​នៅក្នុង​ឆ្នាំ​២០២២ ឈ្មោះ ស្រួ​ន ស្រី​ពេ​ជ និង​ឈ្មោះ រ៉ី រិទ្ធី អ្នក​ទាំងពីរ​មាន​ភាព​រកាំរកូស​នឹង​គ្នា​តែ​នៅ​មានការ Chat ទំនាក់ទំនង​គ្នា​តាម Telegram ទៅវិញទៅមក​ធម្មតា​។ លុះ​នៅ​ថ្ងៃទី​២៦​កក្កដា​២០២២ វេលា​ម៉ោង ៧:៣០​នាទី​ឈ្មោះ​ស្រួ​ន ស្រី​ពេ​ជ និង ឈ្មោះ រ៉ី រិទ្ធី​បាន Chat តាម Telegram ណាត់ជួប​គ្នា​នៅ​ចំណុច​ខ្ទម​ចាំ ចំការ​ស្វាយ​ស្ថិតក្នុង​ភូមិ​ក្តី​កណ្ដាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្ដាល នៅវេលា​ម៉ោង ៩:៣០​នាទី ឈ្មោះ ស្រួ​ន ស្រី​ពេ​ជ ទៅដល់​កន្លែង​ណាត់ជួប​បានឃើញ ឈ្មោះ រ៉ី រិទ្ធី នៅ​អង្គុយចាំ​មុន ហើយ​អ្នក​ទាំងពីរ ក៏បាន​អង្គុយ​ជជែក​គ្នា​លេង​នឹង​បាន​ហូបបាយ​កញ្ចប់​ជាមួយគ្នា ដែលជា​បាយ​របស់​ឈ្មោះ ស្រួ​ន ស្រី​ពេ​ជ យកទៅ​ធ្វើការ ក្រោយ​ហូបបាយ​រួច​អ្នក​ទាំងពីរ​ក៏បាន​រួមភេទ​ជាមួយគ្នា​។​

​ក្រោយ​រួមភេទ​រួច ឈ្មោះ ស្រួ​ន ស្រី​ពេ​ជ និង​ឈ្មោះ រ៉ី រិទ្ធី មានការ​ឈ្លោះ​ដណ្ដើម​ទូរស័ព្ទ​ពីគ្នា​ដោយសា​ឈ្មោះ រ៉ី រិទ្ធី ធ្លាប់បាន Chat រូបភាព​អាក្រាត​របស់​ឈ្មោះ ស្រួ​ន ស្រី​ពេ​ជ នៅ​ជាមួយ​ខ្លួនគេ​កន្លងមក ទើប​ឈ្មោះ ស្រួ​ន ស្រី​ពេ​ជ ប្រតាយប្រតប់​ដណ្ដើម​ទូរ​សព្ទ​ពី​ឈ្មោះ រ៉ី រិទ្ធី យកមក​មើល ពេល​កំពុង​ប្រតាយប្រតប់​គ្នា​ឈ្មោះ ស្រួ​ន ស្រី​ពេ​ជ ឃើញ​កូនកាំបិត​ចិតបន្លែ​សៀត​នៅ​ជញ្ជាំង​ខ្ទម ក៏​យកមក​ចាក់ទៅលើ ឈ្មោះ រ៉ី រិទ្ធី បណ្ដាល​ឲ្យ​រងរបួស​.​ក ។​ឈ្មោះ រ៉ី រិទ្ធី ក៏បាន​រត់​ចេញពី​ខ្ទម​សំដៅទៅ​ផ្ទះ​ឈ្មោះ នួន ណែ​ត ដោយ ឈ្មោះ ស្រួ​ន ស្រី​ពេ​ជ រត់តាម​ពីក្រោយ​កាន់​កូនកាំបិត​បាន​ចម្ងាយ​ប្រហែលជា ២០ ម៉ែត្រ ក៏​គប់​កាំបិត​ចោល រត់តាម​ឈ្មោះ រ៉ី រិទ្ធី ក្នុង​បំណង​តាម​ហៅ ឈ្មោះ រ៉ី រិទ្ធី ដើម្បី​ជូនទៅ​ពេទ្យ​។ ពេលនោះ​ឈ្មោះ នួន ណែ​ត បាន​ឌុប​ម៉ូតូ​ជូន​ឈ្មោះ​រ៉ី រិទ្ធី ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ល្វាឯម ហើយ​ត្រូវបាន​មន្ទីរពេទ្យបង្អែក ស្រុក​ល្វាឯម បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យ​កាលម៉ែត រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ត្រូវបាន​សម​ត្ត​កិច្ច​បាន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕a girl kill a girl kill1