» នាយកFBIមកស្វែងរកកិច្ចសហការសន្តិសុខជាមួយកម្ពុជា » បន្ទាប់ពីការបង្ក្រាបលើកទី១កម្លាំងគយចល័ត បង្ក្រាបទូកដឹកទំនិញគេចពន្ធពីប្រទេសវៀតណាមចំនួន២គ្រឿងទៀតនៅច្រកបាក់ដៃ ខេត្តតាកែវ » ប្រទេសអាហ្វហ្គានីស្ថានក្រហើយជួបគ្រោះធម្មជាតិនិងសង្គ្រាមញឹកញយតើប្រជាពលរដ្ឋវេទនាបែបណា! » សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក ព្រោះលោកមិនសំដៅលោកបណ្ឌិតញឺលរដ្ឋាទេ! » ថៃត្រូវបញ្ឈប់បង្កើតលេស ពន្យារពេលដោយចេតនា ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញជាបន្ទាន់! » វិនិយោគិនកូរ៉េមានបំណងពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា » ភារៈធារីទូតអាមេរិកប្រចាំកម្ពុជាជួបឧបស៊ុនចាន់ថុលនិយាយពីរឿងរកស៊ី! » ករណីយ៍ពលករខ្មែរបាត់ខ្លួនពេលចុះទូកនេសាទមន្ត្រីកម្ពុជា ប្រចាំនៅប្រទេសថៃបានធ្វើការ និងតាមដានជាបន្តបន្ទាប់ជាមួយអាជ្ញាធរថៃ » បន្ទាប់ពីការវាយប្រហារលើទីក្រុងកៀវអ៊ុយក្រែន វាយបកទ្រង់ទ្រាយធំវិញ! មួយយប់ដល់ព្រឹក ដ្រូន ជាង ៤០០គ្រឿង ហោះសំដៅចូល ទីក្រុងមូស្គូ » អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS  និងជំហរដោះស្រាយបញ្ហាព្រំដែនគោកតាមMOU2000 » កូនប្រុសតារាចម្រៀងអ្នកមេម៉ាយ ម៉េង កែវពេជ្ជតា សាងផ្នួសសងគុណម្តាយ » ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5663 នាក់

ម្សិលមិញ 5404 នាក់

សរុប 19791028 នាក់

ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស UN បញ្ជាក់​រឿង​អាមេរិក ដកខ្លួន​ថា​មិនមាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​...»


​ហ្សឺ​ណែវ​៖ ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុក​សិទ្ធិមនុស្ស លោក ហ្សេ​ដ រ៉ា​អាដ អាល់ ហ៊ូ​ស្សេន (Zeid Ra'ad Al Hussein) បានចាត់ទុក ការសម្រេចចិត្ត​ដកខ្លួន​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ដោយ​សហរដ្ឋអាមេរិក គឺជា​រឿង​គួរឱ្យ​សោកស្ដាយ តែ​មិនមាន​អ្វី​គួរឱ្យភ្ញាក់ផ្អើល​នោះទេ​។ លោកស្រី នី​ក​គី ហា​ឡេ​យ៍ (Nikki Haley) អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ UN នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ បានa usa un 

ប្រកាស​ដក​សហរ​ដ្ឋ​អាមេរិក ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ដោយ​ចោទថា ស្ថាប័ន​មួយ​នេះ​មាន​ភាពលម្អៀង ពុត​ត្ប​ត់ និង​បម្រើ​តែ​ផលប្រយោជន៍​ខ្លួនឯង ព្រមទាំង​អនុវត្តន៍​ស្ដង់ដារ​ពីរ​ប្រឆាំងនឹង​អ៊ីស្រាអែល​។​លោកស្រី Nikki Haley បាន​ថ្កោលទោស​រុស្ស៊ី ចិន គុយបា​និង​អេ​ហ្ស៊ី​ប ដែល​រារាំង កិច្ច​ប្រឹង ប្រែង​របស់​អាមេរិក ក្នុងការ​ធ្វើកំណែទម្រង់​ក្រុមប្រឹក្សា ហើយ​លោកស្រី ក៏បាន​រិះគន់​ប្រទេស​នានា ដែល​ចែក​រំ​លែ ង​គុណ តម្លៃ​អាមេរិក និង​ជំរុញ​ទីក្រុង​វ៉ាស៊ីនតោន ឲ្យ​ស្ថិតនៅ ប៉ុន្តែ​គ្មាន​ឆន្ទៈ​ធ្វើការ​ប្រជែង​ឲ្យ​ខ្លាំងក្លា ចំពោះ​ស្ថានភាព បច្ចុប្បន្ននេះ​។​a usa un1 

​សូមបញ្ជាក់ថា​៖​ការ​ប្រកា​នេះ​ទៀតសោត ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស UN លោក ហ្សេ​ដ រ៉ា​អាដ អាល់ ហ៊ូ​ស្សេន (Zeid Ra'ad Al Hussein) បាន​ចេញមុខ​ថ្កោល​ទោល ចំពោះ​គោលនយោបាយ​គ្មាន​ត្រា​ប្រណី លើ​ជនអន្តោប្រវេសន៍ មកពី​មិច​ស៊ី​កូរ​បស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​បំបែកបំបាក់​កុមារ​ជាង ២,០០០​នាក់ ចេញពី​ឪពុកម្ដាយ​របស់​ពួកគេ​ដែល​ត្រូវបាន​អាជ្ញាធរ​អាមេរិក​ចាប់ឃុំខ្លួន​ផងដែរ​។​a un 

​ទាក់ទង​និង​ការដើរ​ចេញ​នេះ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែមិថុនា ឆ្នាំ​២០១៨​បាន​ដកស្រង់​សម្តី​លោក Al Hussein មក​ផ្សាយ​ថា «​ផ្អែកលើ​ស្ថានភាព​សិ​ទិ្ធ​មនុស្ស​នៅលើ​ពិភពលោក​សព្វថ្ងៃ សហរដ្ឋអាមេរិក​គួរតែ​បោះជំហាន​ទៅមុខ មិនគួរ​បោះជំហាន​ថយក្រោយ​នោះទេ​។ ចំណែកឯ​ការសម្រេចចិត្ត​ដកខ្លួន ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN របស់​សហរដ្ឋអាមេរិក ក៏​មិនមាន​អ្វី​គួរឱ្យភ្ញាក់ផ្អើល​ដែរ តែ​វា​គឺជា​រឿង​មួយ​គួរឱ្យ​សោកស្ដាយ​»​។​
​យោងតាម​ប្រភពព័ត៌មាន ដែល​ចេញផ្សាយ​ដោយ​កាសែត រ៉​យ​ទ័​រ បាន​ឲ្យ​ដឹងថា ការដកខ្លួន​ចេញ​របស់​ទីក្រុង​វ៉ាស៊ីនតោន​នេះ គឺជា​ការច្រានចោល​ការ​ចូលរួម​ពហុភាគី​ដ៏​ថ្មី​បំផុត​របស់​សហរដ្ឋអាមេរិក បន្ទាប់ពី​បាន​ដកខ្លួន​ចេញ ពី​កិច្ចព្រមព្រៀង​អាកាស ធាតុ​ក្រុងប៉ារីស និង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​ឆ្នាំ​២០១៥​អ៊ីរ៉ង់​៕