» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2791 នាក់

ម្សិលមិញ 4028 នាក់

សរុប 19006134 នាក់

បង្ក្រាប​គ្រឿងញៀន​ប៉ូលិស​ភ្លាត់ស្នៀត​ត្រូវ​អ្នក​ជួញ​ដណ្តើម​កាំ​ក្លើ​ង​បាញ់​របួស​បន្ទាប់ពី​បង្ក្រាបបាន​ជាង​១៨០​គីឡូក្រាម​បាន៣ថ្ងៃ

​ភ្នំពេញ​:​កម្លាំង​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន អគ្គស្នងការ​នគរបាល​ជាតិ​ភ្លាត់ស្នៀត​ពេល ចុះបង្ក្រាប​បទល្មើស​គ្រ​ភ​ង​ញៀន ត្រូវបាន​ជនសង្ស័យ​ដណ្តើមបាន​កាំភ្លើង​បាញ់រះ ៥​គ្រាប់​ផ្ទួនៗ ផ្អើល​រត់​ជាន់ជើងគ្នា​បណ្តាល​ឲ្យ​មនុស្ស ២​នាក់​រងរបួស​ធ្ងន់​កាលពី​វេលា​ម៉ោង ៩​និង​៥០​នាទី​ព្រឹក ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវលំ តំបន់​សម្បុក​គ្រឿងញៀន​គោក​បញ្ជាន់ ក្នុងភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។a drug wound1

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយ ដឹងថា មនុស្ស​ចំនួន ២​នាក់ ដែល​ត្រូវ​គ្រាប់កាំភ្លើង​មានឈ្មោះ ទេព សាវឿន ភេទ​ស្រី អាយុ ៦៧​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ របួស​ត្រូវ​ស្មា​ស្តាំ និង​ម្នាក់ទៀត​ឈ្មោះ វ៉ា ចាន់​សេរី​រ័ត្ន ភេទ​ស្រី អាយុ ១៨​ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ​កន្លែងកើតហេតុ​ខាង​លើ។
​ប្រភព​ប្រជាពលរដ្ឋ​ថា នៅក្នុង​តំបន់​គោក​បញ្ជាន់ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​ជាប់​ចំណាត់ថ្នាក់ ល្បី​ខាង ជួញដូរ​, ប្រេ​ី​ប្រាស់​គ្រឿងញៀន មិន​ចាញ់​តំបន់​បឹង​ឈូក​នៅមុខ​មន្ទីរពេទ្យ​លោកសង្ឃ​កន្លងមក​ទេ​។

កម្លាំង​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន អគ្គស្នងការ​នគរបាល​ជាតិ ចុះមក​ធ្វេ​ី​ការបង្ក្រាប​នេះ គឺ​មួយក្រុម​មាន​គ្នា​ប្រមាណ ៥​ទៅ​៦​នាក់ ចុះទៅ​បង្ក្រាប​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ ហេ​ី​យ​ភ្លាត់ស្នៀត ត្រូវបាន​ជនសង្ស័យ​គ្រឿងញៀន​ម្នាក់​ឈ្មោះ ជីវ៉ា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ បាន​វាយ​តដៃ​រួច​ដណ្តើម​កាំភ្លើង​ពី​ដៃ​សមត្ថកិច្ច​យកមក​បាញ់​សំដៅលើ​សមត្ថកិច្ច មួយ​គ្រាប់ ត្រូវ​ដៃ​របួស​ម្នាក់ ផ្អើលឆោឡោ រួចមក​ជនសង្ស័យ​ក៏​រត់គេចខ្លួន​។ កម្លាំង​សមត្ថកិច្ច​បាននាំគ្នា​ដេញតាម​ចាប់ ក៏​ត្រូវបាន​ជនសង្ស័យ​បាញ់រះ​ចំនួន ៤​គ្រាប់​ទៀត បណ្តាល​ឲ្យ​ត្រូវចំ​ទ្វារ​ដែក​ធ្លាយ​ត្រូវ​ស្ត្រី​ម្នាក់​ដែល​កំពុង​នៅក្នុង​ផ្ទះ និង​ត្រូវចំ​នារី​ម្នាក់​កំពុង​អង្គុយ​នៅមុខ​ផ្ទះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ រីឯ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួនបាន រួច​នាំគ្នា​ដណ្តើមយក​កាំភ្លើង​មកវិញ​។

​ក្រោយពេល​ចាប់ខ្លួន​ជនសង្ស័យ ដណ្តើមយក​កាំភ្លើង​បាន​វិញ​ហើយ កម្លាំង​សមត្ថកិច្ច​បាន​នាំ​ឡើង​រថយន្ត គ្នា​បើក​យក​ចេញទៅ​អស់​ដោយ​បន្សល់ទុក​តែ​ប្រជាពលរដ្ឋ​ចំនួន ២​នាក់​រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​ពេទ្យ​ដោយ​គ្មាន​អ្នកណា​ទទួលខុសត្រូវ​?​។​ហេតុអី?

​សូមបញ្ជាក់​ដែរ កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង ១៩​និង​៤៥​នាទី កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រា​ធានី​ភ្នំពេញ​ក៏បាន ចុះបង្ក្រាប​ជាក់ស្តែង​ករណី “​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​” ចំនួន​០៣​គោលដៅ ឃាត់ខ្លួន​មនុស្ស​ចំនួន​ម្នាក់ ជនជាតិ​វៀតណាម​។ ក្នុង​ប្រតិបត្តិការ​នេះ ដកហូត​គ្រឿងញៀន​សរុប​បាន​ចំនួន​១៨១​គីឡូ ៣៧០​ក្រាម ។

​តាម​របាយការណ៍​នគ​របាល​ចេញ​ថ្ងៃទី​៤​មករា​បញ្ជាក់ថា គោលដៅ​ទី​១ នៅ​ចំណុច​ខុន​ដូ ជាន់​ទី​៣ ផ្លូវ​១០៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បាន​ឃាត់​មនុស្ស ម្នាក់​ឈ្មោះ Luu Tung Huy ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម ចាប់យក​វត្ថុតាង​បាន​សារធាតុ​ផ្សំ​ចំនួន ៥១Kg និង​រថយន្ត​ចំនួន​០១​គ្រឿង​។

គោលដៅ​ទី​២ នៅ​ចំណុច​ខុន​ដូ រិ​ស៊ី​ដែន​១០៥ ជាន់​ទី​៣ បន្ទប់ R ៣០១​ផ្លូវ​១០៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បាន​ឃាត់​មនុស្ស​ម្នាក់​ជនជាតិ​វៀតណាម និង​គោលដៅ​ទី​៣ នៅ​ចំណុច​ផ្ទះ​២៨២ ផ្លូវ​៤១ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ ។ ដកហូត​វត្ថុតាង​: ១-​គ្រឿងញៀន​ជាង​១៣០Kg ។​ជនសង្ស័យ និង​វត្ថុតាង​ជា​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​ជំនាញ បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។​a drug wound a drug wound2 a drug wound3 a drug wound4