» រដ្ឋបាល​រាជធានី​ភ្នំពេញ ហៅ​ពលរដ្ឋ​៣​គ្រួសារ​ដែល​រង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក ចាក់អង្រែ​ក្រោម​–​ព្រែកប្រា មក​សួរថា​យក​សំណង​ឬ​អត់​? » ចិន​ព្រមាន​អាមេរិក និង​ព្រមាន​ប្រទេស​ណា​ដែល​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អាម៉េរិក​ដើម្បី​រុញ​ចិន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល​ » ពន្ធគយ​អាមេរិក​ថ្មី​លើ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​១៤ ក្នុងនោះ​កម្ពុជា​៣៦%​ស្មើ​ថៃ​តែ​ខ្ពស់ជាង​វៀតណាម​! » ថៃ​ធើ​ស៊ី៎​ឧកញ៉ា​កុក​អាន​សមាជិក​ព្រឹទ្ធ​ភា​កម្ពុជា​ប្រតិកម្ម​ថា​បៀម​ឈាម​ព្រួស​ » កម្ពុជា​ស្នើ​ថៃ​ឱ្យ​ឈប់​ប្រើ​ផែនទី​ឯកតោភាគី​ដែល​បំពាន​លើ​M0U​ឆ្នាំ​២០០០ » មក​ស្គាល់​មនុស្ស​មានអំណាច​ទី​២​នៅក្នុង​ប្រទេស​ថៃ​! » អាជ្ញាធរ​ជាតិ​ព្រះវិហារ រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១៧ នៃ​ការចុះ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨- ៧ កក្កដា ២០២៥)​និង​ភាព​ឈឺផ្សារ​របស់​ថៃ » ឧកញ៉ា ស្រី ចាន់ថន​និមន្ត​លោកតា ស៊ុ​ច ចុះ នាំយក​គ្រឿង​អំណោយ​ជូន​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ នៅ​ព្រះ​វិ​ហ៊ា​រ​ » មន្ត្រី​ព្រំដែន​កម្ពុជា​វៀតណាម​កោះធំ អនុញ្ញាតឱ្យ​សាច់គោ និង​ភ្លៅ​មាន់​ជាង​៨​តោន នាំចូល​ពី​វៀតណាម​មន្ត្រី​កសិកម្ម​អ្នក​ចាប់​!? » កម្ពុជា បានទទួល​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​អគ្គ​រដ្ឋបាល​គយ​ចិន ដើម្បី​ចាប់ផ្តើម​ធ្វើការ​នាំចេញ​ផ្លែ​ទុរេន​ស្រស់ » ពលករ​ខ្មែរ ថៃ នៅតែ​បន្ត​ឆ្លងដែន​ពី​ថៃ​ចូលមក​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អូរ​ស្មាច់​បើមកអស់តើមានការងារធ្វើគ្រប់អត់? » ទិញ​ថ្នាំពេទ្យ​ពី​ថៃ មក​ព្យាបាល​ជម្ងឺ តែ​កាសែត​ថៃ​ផ្សាយ​ថា​:​ជា​អំណោយ​មនុស្សធម៌ ទៅវិញ​ » រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម័​ថៃ​និង​កម្ពុជា​ម៉ាំង​ទៅ​ម៉ាំង​មក​! » បាក់​ថ្ម​ការដ្ឋាន​ក្រុមហ៊ុន​ចិន​សម្លាប់​កម្មករ​ខ្មែរ​២​នាក់​! » បាក់​ថ្ម​ការដ្ឋាន​ក្រុមហ៊ុន​ចិន​សម្លាប់​កម្មករ​ខ្មែរ​២​នាក់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1630 នាក់

ម្សិលមិញ 5810 នាក់

សរុប 17054787 នាក់

ចាប់​ឧកញ៉ា​សឹង​សំអុល​ឈ្មួញ​ឈើ​និង​បរិវា​នៅ​ខេត្ត​មណ្ឌល​គី​រី​!

 


​មណ្ឌលគិរី​៖​ឧកញ៉ា​សឹង​សំអុល​រកស៊ី​កាប់​និង​ជួញ​ឈើប្រណិត​ខុសច្បាប់​ត្រូវបាន​កាសែត​ផ្សាយ​រាប់​សឹ​ប​ឆ្នាំ​មកហើយ​តែ​មិនដែល​ឃើញ​មាន​សម​ត្ត​កិច្ច​ណា​បង្ក្រាប​ឡើយ​តែបែជាំចេះតែឃើញមានលិខិតអនុញ្ញាតដឹកឈើទៅវិញ?!​។​អា​ឡូ​វប្រ​ហែល​អស់​ល​ក្ខ័​និង​អស់​លុយ​ហើយ​មើលទៅ​!​?.។a car singa1 

ព្រោះ​ក្នុង ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ដោយ​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា នៅ​ខេត្តមណ្ឌលគិរី នៅ​រសៀល​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​ពេល​ព្រះមហាក្សត្រ​ព្រះ​ទ្រង់​ធ្វើជា​ព្រះរាជធិបតី​ក្នុង​ទិវា​ដាំ​កូនឈើ​នេះ ឧកញ៉ា ស៊ឹង សំអុល​ជាម​ន្ត្រី​ប៉េអឹម​និង​ជា ប្រធាន​ក្រុមហ៊ុន​ម៉ា​ស្ទ​រ័​ខេ​សាន់​និង​បន​ភឿន​២​នាក់​ទៀត​ជា​បរិវា​ត្រូវបាន​ចាប់ខ្លួន​ព្រមទាំង​ដកហូត​បាន​ឡាន​ដឹកឈើ​៤០​គ្រឿង​ផងដែរ​។​នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាវុធហត្ថ​លោក អេង ហ៊ី​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​អេង​ហ៊ី​មាន រថយន្ដ​ល្មើស​ផ្សេងទៀត ត្រូវបាន​ឈ្មូ​ញ​យកទៅ​លាក់ទុក​នៅក្នុង​ព្រៃ ហើយ​នៅពេលនេះ​កម្លាំង​ជំនាញ កំពុង​រុករក​យ៉ាង​ក្ដៅគគុក​។ លោក​ឧ​ត្ត​ម​សេនីយ៍ អេង ហ៊ី បានបញ្ជាក់​ទៀតថា រថយន្ដ​ដែល​សមត្ថកិច្ច​រកឃើញ​នៅក្នុង​ព្រៃ នឹង​បំផ្លាញចោល​នៅ​ទីនោះ​តែម្ដង​?​។​
​អ្នកនាំពាក្យ​រូបនេះ ក៏បាន​អំពាវនាវ​ឲ្យ​ក្រុម​ឈ្មួញ​ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នេះ ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ នឹងត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ជាក់​ជាមិនខាន​ឡើយ​។​

​សូមបញ្ជាក់ថា ប្រតិបត្តិការ​ដ៏​ក្តៅគគុក​នេះ បាន​កើង​មាន​ឡើង​បន្ទាប់ពី​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​កាលពី​ថ្ងៃទី​៨​ក្កដា​បាន បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​ថ្មីៗ​បន្ថែមទៀត ដើម្បី​រឹតបន្តឹង​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង និង​សម្រេច​ឲ្យ​មានការ​បំផ្លាញចោល​មធ្យោបាយ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ នៅនឹងកន្លែង​តែម្តង​។​

​សេចក្តីប្រកាស​របស់​គ​ណៈ​កម្ម​ការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បញ្ជាក់ថា ដើម្បី​ថែរក្សា​បាន​ព្រៃឈើ​គង់វង្ស គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នឹង​អនុវត្ត​វិធានការ​ដូច​ក្រោម​៖
*​ទី​១៖ បុគ្គល ឬ​ក្រុមហ៊ុន ដែល​ពាក់ព័ន្ធ​ការប្រព្រឹត្ត​ល្មើសច្បាប់​នេះ នឹងត្រូវ​អនុវត្ត​វិធានការ​ច្បាប់​តឹងរ៉ឹង​។​
*​ទី​២៖ មធ្យោបាយ (​រថយន្ត គោយន្ត ម៉ូតូ​...) ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នេះ ត្រូវបាន​ស្នើសុំ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បំផ្លាញចោល​នៅនឹងកន្លែង​(មិនដឹងថាតើត្រូវឆ្លងតុលាការដែរឬអត់នោះទេ?)។​

ចាំមើលទៀតមើលថាឧកញ៉ាគង់ក្រឹងមេក្លោងជួញឈើដ៏ធំនៅខេត្តក្រចេះតាមចក្ររបៀងគ្រប់គ្រងដោយវរៈ២០៤អាចមានវានាដូចឧកញ៉ាសឹងសំអុលទេព្រោះគណកម្មការក៏ធ្លាប់បញ្ជូនមនុស្សទៅស៊ើបមានទាំងបង្ហោះដ្រូនថតទុកទៀតផងកាលពីដើមឆ្នាំ២០១៩នេះ។a car singa2  a sao meeting timber a sao meeting4 a sao veng3 a car sing car1 a car sing car4 a car sing4 a car sing5