វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 780 នាក់
ម្សិលមិញ 11025 នាក់
សរុប 16475833 នាក់
រតនៈគីរី៖យួនលួចចូលកាប់ឈើតាមព្រំដែនខេត្តង្សរតន:គីរីសង្យ័យលោក ងួន សុវណ្ណា មេវរៈលេខ៦២៣នគរបាលការពារព្រំដែនគោកនិងលោកមិនផុនមេប៉ុស្តិខ្លាធំ ជាមេក្លោងបើកដៃឲ្យចូល?។
ប្រជាសហគមន៍បាននិយាយថា លោក មិន ផុន មេប៉ុស្តិ ច្រករបៀងខ្លាធំ ចំណុះអោយនគរបាល វរៈការពារព្រំដែនគោកលេខ ៦២៣ត្រូវបានខាងមន្ត្រីបរិស្ថានប្តឹងថា បានឃុបឃឹតប្រព្រឹត្តអំពោះក្បត់ដោយបើកដៃឲ្យឈ្មួញវៀតណាមចូលមកកាប់បំផ្លាញព្រៃឈើខុសច្បាប់និង ដឹកជញ្ជូនឈើប្រណិតយ៉ាងអនាធិប តេយ្យទៅលក់នៅព្រំដែនប្រទេសវៀតណាម។
បើតាមប្រជាពលរដ្ឋបង្ហាញថា៖ចោរយួនបានប្រើប្រាស់ឡានកែឆ្នៃធុនយក្ស ចូលស្រុកខ្មែរតាមប៉ុស្តិ៏ច្រកបៀងខ្លាធំដែលគ្រប់គ្រងដោយលោកមិន ផុន ។ព្រោះនៅទីនោះមានកម្លាំងប្រដាប់អាវុធយាមកាមយ៉ាងតឹងរឹង ហាមដាច់ខាតមិនអោយអ្នកសារព័ត៌មានចូលផ្តិតយករូបភាពបង្ហាញពីការពិតឡើយ។ បើសិននរណាម្នាក់ហ៊ានចូលគឺត្រូវប្រឈមនឹងគ្រោះថ្នាក់ ព្រោះទីតាំងនេះជាកន្លែងឈ្មួញឈើជនជាតិយួនចូលមកកាប់និងលាក់ទុកឈើរាប់ពាន់ម៉ែត្រ គូប។
សកម្មភាពចូលកាប់បំផ្លាញព្រៃឈើខ្មែរពីសំណាក់ជន ជាតិយួនដោយរលូនទ្រង់ទ្រាយធំបែបនេះ វាទាល់តែលោក ងួន សុវណ្ណា មេនគរបាលវរៈ៦២៣ និងត្រូវជាឪពុកមាមេឈ្មួញល្បីឈ្មោះប្តីប្រពន្ធប្រចាំខេត្តរតនគិរី ជាមេក្លោងលាក់មុខ ទើបអាចធ្វើសកម្មភាពល្មើសច្បាប់បាន។
ប្រភពពីសហគមន៍ភូមិសាមុទ្រលើ ឃុំសេដាស្រុកលំផាត់បានលើកឡើងថា លោកមិន ផុន មេប៉ុស្តិខាងលើនិងប្រពន្ធឈ្មោះ វ៉ាន់ ចាន្នី ហៅចែច្រឹបនេះគឺមិនមែនមេឈ្មូញធម្មតាទេគឺធ្លាប់រកស៊ីបទល្មើសព្រៃឈើជាយូរឆ្នាំមកហើយ។មេឈ្មួញប្តីប្រពន្ធរូបនេះ មិនឆ្អែត ឆ្អន់ និងរបរជំនួញឈើប្រណិត ខុសច្បាប់ទេព្រោះវារកចំណូលស្រួល។ពួកគេកាប់ដឹកជញ្ជូនចេញពីស្រុកលំផាត់ទៅលក់ស្រុកយួនទាំងយប់ទាំងថ្ងៃគ្មានសមត្តកិច្ចជំនាញណាបង្ក្រាបឡើយ។ ក្នុងមួយថ្ងៃៗឈើជាច្រើនម៉ែត្រគីបត្រូវបានគេកាត់គល់កាត់ចុង ដឹកតាមរថយន្តច្នៃដែល ហៅថាឡានប៉ាកុង នាំចេញតាមច្រកប៉ុស្តិខ្លាធំដែលមានម្សៀមិនផុនទទួលខុសត្រូវ។
ដោយឡែកលោក ងួន សុវណ្ណាមេវរៈ ត្រូវបានគេរាយកាណ៍ថាអគ្គស្នងការនគរបាលជាតិធ្លាប់រៀបចំឯកសារដកចេញពីតំណែងមេបញ្ជាការនគរបាលការពារព្រំដែនវរៈលេខ៦២៣ម្តង តែត្រូវបានស្ងប់ស្ងាតទៅវិញប្រហែលត្រូវថ្នាំ? ។ឥឡូវនេះលេចធ្លាយពតិមានឃុបឃឹតឲ្យយួនចូលកាប់ឈើទៀ។មិនអាចសុំការបកស្រាយអំពីសេចក្តីរាយការណ៍ពតិមាននេះបាននៅឡើយតែសង្ឃឹមថានឹងមានការបកស្រាយពីស្ថាប័នពាក់ពន្ធ័ជាមិនខានថាតើកម្មមភាពពួកយួនហ្នឹងវាចូលមកយ៉ាងម៉េច?។