ក្មួយ​ស្រី​កែវ​រំ​ចង់ជើង​ខ្លាំង​វ៉ៃ​បុក​នៅ​អាមេរិក​!

keo-romchong-niece

​អាម​រិ​ក​៖​កញ្ញា​សាម៉ុន​ថា​ស្តេ​ហ្វឹ​ន​( Samontha Stephenson) ក្មួយ​ស្រី​របស់​កីឡាករ កែវ រំ​ចង់ បាន​ទទួលបាន​ជោគជ័យ​ក្នុង​ដណ្តើម​ខ្សែក្រវ៉ាត់​ពី​ក្នុង​កម្មវិធី​(New York USMTO East)​ការប្រកួត​កាលពី​ថ្ងៃទី​៥​វិច្ឆិកា​ឆ្នាំ​២០១៧​។​កញ្ញា​សាម៉ុន​ថា​ស្តេ​ហ្វឹ​ន​( Samontha Stephenson)​ធ្លាប់បាន​​ថ្លែង​តាម​បណ្តាញ​សង្គម​យូ​ធូប​ពី​ការប្ដេជ្ញាចិត្ត​ប្រកួត​ដណ្ដើមយក​ខ្សែក្រវាត់​ទម្ងន់​៤៥​

គីឡូក្រាម ។​កញ្ញា​សាម៉ុន​ថា​ស្តេ​ហ្វឹ​ន​( Samontha Stephenson)​កូនកាត់​ខ្មែរ​អាមេរិក​(​ម៉ែ​ខ្មែរ​) ជា​កីឡាការិនី​ជើង​ខ្លាំង​ម្នាក់​ដែរ​នៅ​អាមេរិក​កម្រង​មាន​កីឡាការិនី​វ័យ​ប្រហាក់ប្រហែល និង​ទម្ងន់​ដូច​កញ្ញា​ហ៊ាន​ប្រកួត​ជាមួយ​។​កញ្ញា​ធ្លាប់​មក​ចូល​ប្រកួត​នៅក្នុង​បរទេស​ថៃ​ផងដែរ​។ កញ្ញា​សាម៉ុន​ថា​ស្តេ​ហ្វឹ​ន​( Samontha Stephenson) ជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​៤៥​គីឡូក្រាម​មួយគ្រឿង​ដែល​ឈ្នះ​កាលពី​ឆ្នាំមុន​។  

​កញ្ញា​សាម៉ុន​ថា​ស្តេ​ហ្វឹ​ន​( Samontha Stephenson)  បាន​ឲ្យ​ដឹងថា ៖​កញ្ញា​បាន​ព្យាយាម​ហ្វឹ​កាត់​ជាខ្លាំង​ក្នុង​ការត្រៀម​ការប្រកួត​នេះ​។ ក្នុង​មួយថ្ងៃ​កញ្ញា​ហាត់​ចន្លោះ​ពី​៣-៤​ម៉ោង និង​រត់​យក​កម្លាំង​ស៊ុ​ហ្វ​យ៉ាងហោចណាស់​ក៏​៣០​នាទី​ដែរ​ព្រោះ​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នេះ កញ្ញា​នឹង​ជួប​ជាមួយ​ជើង​ខ្លាំងៗ​ជាច្រើន​។ វា​ជាការ​ប្រកួត​ដ៏​លំបាក ប៉ុន្តែ​កញ្ញា​នឹង​ខំប្រឹង​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ឲ្យ​បាន​។

កញ្ញា​សាម៉ុន​ថា​ស្តេ​ហ្វឹ​ន​( Samontha Stephenson)  បាន​អរគុណ​ដល់ កែវ រំ​ចង់ ដែល​តែង​ប្រាប់​ក៏ដូចជា​បង្រៀន​នាង​ពេល​កន្លងទៅ និង​អ្នកគាំទ្រ​នៅ​កម្ពុជា ដែល​តែងតែ​ចាប់អារម្មណ៍​ពី​ការប្រកួត​របស់​នា​ងក​ន្ល​ង​មក​។​កញ្ញា​សាម៉ុន​ថា​ស្តេ​ហ្វឹ​ន​( Samontha Stephenson) ឲ្យ​ដឹង​ថាក​ញ្ញ​នឹង​មក​ស្រុក​ខ្មែរ​នាពេល​ឆាប់​ខាងមុខនេះ​៕

keo-romchong-niecekeo-romchong-n2keo-romchong-n3keo-romchong-n1