» បាញ់សម្លាប់ស្ត្រី២នាក់នៅស្រុកបាណន់ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់បានហើយមូលហេតុគឺប្រចណ្ឌ! » រថយន្តដឹកទំនិញស្ករសថៃចរាចរណ៍ចូលកំពង់ផែសេះស (ផែតាហៃ)ខេត្តកែបមិនស្តាប់ការណែបាំសម្តេចប្រធានព្រឹទ្ធសភា? » មេការទូតសៀម បោះសម្តីយ៉ាងថ្លោសៗថាមិនខ្វល់ការតវ៉ារបស់កម្ពុជា សកម្មភាពកងទ័ពថៃ ធ្វើឡើងស្របតាមកិច្ចព្រមព្រៀង និងរក្សាព្រំដែនរបស់ខ្លួនប៉ុណ្ណោះ..! » កងទ័ពកម្ពុជា-ចិន ត្រៀមបើកល្បែងសង្គ្រាមនាគមាសឆ្នាំ២០២៦ កន្លះខែរក្នុងពេលកម្ពុជាត្រៀមសមយុទ្ធជាមួយអាមេរិកឆ្នាំ២០២៧! » សិទ្ធិមនុស្ស UN ៖ ប្រទេសចំនួន ១១ ឱ្យថៃធ្វើវិសោធនកម្ម ឬលុបមាត្រា ១១២ ជាមួយយុវជនសៀមតវ៉ាដែរ » លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8555 នាក់

ម្សិលមិញ 20563 នាក់

សរុប 21347908 នាក់

មន្ត្រីនគរបាល​២​នាក់ ម្នាក់​ជា​អធិការរង​នគរបាល​ស្រុក​ប​វេ​ល ត្រូវ​តុលាការ​ឃុំខ្លួន ពាក់ព័ន្ធ​ដោះលែង​ជនជាតិ​ថៃ​ជា​ថ្នូរ​លុយរាប់​ម៉ឺន​ដុល្លារ


​ភ្នំពេញ​៖​មន្ត្រីនគរបាល​ស្រុក​ប​វេ​ល​២​នាក់​ម្នាក់​មាន​តួណាទី​ជា​អធិការរង ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ពាក់ព័ន្ធ​ករណី​លួច​ដោះលែង​ជនជាតិ​ថៃ ក្នុង​រឿង​បទល្មើស ជា​ថ្នូរ​លុយរាប់​ម៉ឺន​ដុល្លារ​។ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២៥​នេះ​លោក ប្លង់ សុផល អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ «​ប៉ុនប៉ង​សូកប៉ាន់ និង​បទ សម្អាត​ប្រាក់ តាម​មាត្រា ៣២ នៃ​ច្បាប់​ស្តីពី​ប្រឆាំង​អំពើពុករលួយ មាត្រា ២៧ មាត្រា ៦០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​»​។​a po acu2 

​សេចក្តីរាយការណ៍ បាន​បញ្ជាក់ថា ក្រោយ​បញ្ចប់​បើក​ការ​ស៊ើបសួរ​លើ​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ពី​តំណាង​អយ្យកា​រលោក ទុង រតនា​, លោក ធន់ ដា​រិ​ទ្ធ ចៅក្រម​ស៊ើបសួរ បានសម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ទាំង​២​នាក់ ដាក់ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២៥​នេះ​។​​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មន្ត្រីនគរបាល​ទាំង​២​នាក់ រួមមាន​៖*​ទី​១៖ ឈ្មោះ វ៉ន វាសនា អាយុ​៣៨​ឆ្នាំ មាន​តួនាទី​ជា​អធិការរង​នគរបាល​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង (​ពាក់​ស័ក្តិ​៤​កន្លះ​)*​ទី​២៖ ឈ្មោះ តាំង សំណាង (​ហៅ សុខ ច័ន្ទ​សំណាង​) អាយុ​៤៣​ឆ្នាំ ជា​មន្ត្រីនគរបាល​.​។​តើ​អាច​ជឿ​ទេ​ថា​នគរបាល​តែ​ពីររូប​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ពុករលួយ​ស៊ីដាច់​លុយរាប់​ម៉ឺន​ដុល្លារ​ដោយ​មេ​កើយ​មិនដឹង​និង​មិនបាន​សើម​មាត់​?៕a po acu a po acu1 
​