» ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ » រដ្ឋមន្ត្រីបីក្រសួងចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ដើម្បីជំរុញការនាំចេញចូល ផ្សារសកល » ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3182 នាក់

ម្សិលមិញ 7802 នាក់

សរុប 21152071 នាក់

ចាប់បាន​ស្ទាវ​ទំនើង​៧​នាក់​ដែល​ព្រួត​គ្នា​កាប់​យុវជន​ម្នាក់​ស្លាប់​

 

​ភ្នំពេញ​៖ ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នូវ​ជនសង្ស័យ​ចំនួន ៧​នាក់ ក្នុងចំណោម​បក្ខពួក​ចំនួន ៩​នាក់​ពាក់ព័ន្ធ​ទៅនឹង​ករណី​អំពើ​ឃាតកម្ម កាលពី​យប់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​ស្ពាន​ទី​១១ និង​ស្ពាន​ទី​១២ ស្ថិត​ក្នុងភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ​បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ​។ ស្ទាវ​ទំនើង​ទាំង​៧​នាក់​ត្រូវបាន​យកមក​បង្ហាញមុខ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​អធិការដ្ឋាន​នគរបាល​ជ្រោយចង្វារ​។a kill boy1

​សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សៅ ពិសិដ្ឋ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​បឹង​កេងកង មាន​ទីលំនៅ​ក្នុង​បុរី​សេរី​មង្គល សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​រងរបួស​ក្បាល​ជា​ទម្ងន់ ហើយ​បាន​បាត់បង់​ជីវិត​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​កាល់ម៉ែត​។ សមត្ថកិច្ច​បានឱ្យដឹង​ថា ​មុនពេល​កើតហេតុ ជនសង្ស័យ​ទាំង ៩​នាក់ បាននាំគ្នា​អង្គុយ​ផឹកស៊ី​នៅលើ​សួនច្បារ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦A​។

ខណៈពេល​ផឹកស៊ី​ក៏បាន​ប្រទះឃើញ​ជនរងគ្រោះ​មាន​គ្នា​ជាង ១០​នាក់ បាន​ជិះ​ម៉ូតូ​កាត់មុខ​ខ្លួន ភ្លាមនោះ​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​តាម​ទាន់​ម៉ូតូ​ជនរងគ្រោះ ហើយ​ទាញ​ដាវ​កាប់​សំដៅ​ទៅលើ​ជនរងគ្រោះ ឈ្មោះ សៅ ពិសិដ្ឋ ចំក្បាល និង​យក​ដុំថ្ម​គប់​ថែមទៀត​បណ្ដាលឱ្យ​រងរ​បួស​ធ្ងន់ធ្ងរ ហើយ​ក៏បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួនបាត់​តែម្តង​។

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាលម៉ែត​តែដោយសារ​របួសធ្ងន់​ធ្ង​រ​ពេក​ក៏បាន​ដាច់ខ្យល់​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​។ ឪពុក​ជនរងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា និង​បាន​បើក​ការស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​ជនល្មើស​ទាំង ៧​នាក់ ចាប់ខ្លួន ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​៤​រសៀល ជា​បន្ត​បន្ទាប់ពី​ភូមិ​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ហើយ​បន្តទៅ​ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង និង​បញ្ចប់​ការចាប់ខ្លួន​នៅ​ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ និង​យកទៅ​អធិការដ្ឋាន​ដើម្បី​សួរនាំ កសាង​សំណុំរឿង និង​កំពុង​ស្វែងរក​បក្ខពួក​គ្នា​ពីរ​នាក់​ទៀត​ដែល​កំពុង​រត់គេចខ្លួន​។​

​យោងតាម​ចម្លើយសារភាព​របស់​ជ​ន​ដៃដល់​ឈ្មោះ ហន ណា​រ័ក្ស បាន​សារភាពថា ពិតជា​បាន​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ សៅ ពិសិដ្ឋ ប្រាកដ​មែន​ដោយសារ​ការយល់ច្រឡំ​ថា ជា​ក្រុម​ដែល​កាប់​ខ្លួន​កាលពី​ថ្ងៃមុន​។ ប​ច្ច​ប្បន្ន ជនសង្ស័យ​ទាំង ៧​នាក់ ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​៕a kill boy a kill boy2 

​