» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1298 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120974 នាក់

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ចូលរួម​ជា​អធិបតីភាព​ជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហ្វីលីពីន ក្នុង​ពិធី​ផ្លាស់ប្តូរ​ឯកសារ​លើ​កិច្ចសហប្រតិបត្តិការ​ចំនួន ០៨


​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ចូលរួម​ជា​អធិបតីភាព​ជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហ្វីលីពីន ក្នុង​ពិធី​ផ្លាស់ប្តូរ​ឯកសារ​លើ​កិច្ចសហប្រតិបត្តិការ​ចំនួន ០៨​រួមមាន​៖a manet philipin 

១) កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ​ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ ។​
២) អនុស្សរណៈ​នៃ​ការសម្តែង​បំណង​សម្រាប់​កិច្ចសហប្រតិបត្តិការ​វិនិយោគ រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​គណៈកម្មាធិការ​វិនិយោគ​ហ្វីលីពីន ។​

៣) អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​ការបង្ការ​អំពើ​លួច និង​ជួញដូរ​ខុសច្បាប់​នៃ​ទ្រព្យសម្បត្តិ​វប្បធម៌ ។​
៤) អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ស្តីពី​កិច្ចសហប្រតិបត្តិការ​លើក​សិ​កម្ម និង​ក​សិ​-​ពាណិជ្ជកម្ម ។​
៥) អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​គណៈកម្មាធិការ​ប្រកួតប្រជែង​កម្ពុជា និង​គណៈកម្មាធិការ​ប្រកួត​ប្រជែង​ហ្វីលីពីន ស្តីពី​ការអនុវត្ត​ច្បាប់​ប្រកួតប្រជែង ។​

៦) កម្មវិធី​នៃ​ការអនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​រវាង​ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងទេសចរណ៍​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ។​
៧) អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អាជ្ញាធរ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​អភិវឌ្ឍន៍​ជំនាញ​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ។​

៨) អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​បរិវត្តន៍​កម្ម​រដ្ឋាភិបាល​ឌីជីថល​រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ។​​សាធារណរដ្ឋ​ហ្វីលីពីន រសៀល​ថ្ងៃ​អង្គារ ទី​១១ កុម្ភៈ ២០២៥a manet philipin1 a manet philipin2 a manet philipin3 a manet philipin4 

​