» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1407 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121083 នាក់

ទូត​ខ្មែរ​ប្រចាំ​អាមេរិក ប្រតិកម្ម​ជាមួយ​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ចោទថា​មិន​យកចិត្តទុកដាក់​ជាមួយ​ប្រជាពលរដ្ឋ​


ភ្នំពេញ​៖ ស្ថានទូត​កម្ពុជា​ប្រចាំរ​ដ្ឋ​ធានី​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋអាមេរិក​បាន​ប្រតិកម្ម​ជាមួយ​ការលើកឡើង​របស់​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​បក្សប្រឆាំង លោកស្រី មូរ សុខ​ហួរ ដែល កាលពី​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ និយាយ​នៅមុខ​និវេសនដ្ឋាន​ទូត​ថា ស្ថានទូត​យកចិត្តទុកដាក់​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ។​ស្ថានទូត​អះអាងថា “​ស្ថានទូត​ផ្សារភ្ជាប់​យ៉ាង​ជិតស្និត​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ តែ​មិនមែន​ជាមួយ​បុគ្គល​ក្រៅច្បាប់​ឡើយ​”​។​a eang ebaasy 

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោកស្រី មូរ សុខ​ហួរ បាន​នៅ​ដាក់​លិខិត​នៅ​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បី​ស្នើសុំ​ឲ្យ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ផ្តល់​សុពលភាព​លិខិតឆ្លងដែន​ឡើងវិញ ដល់​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​រូប ប៉ុន្តែ​ត្រូវបាន​ខាង​ស្ថានទូត​មិន​ចេញ​ទទួល​ឡើយ​ទោះ​ចុច​កណ្តឹង​ច្រើនដង​ក៏ដោយ​។​

បើតាម​អ្នកនាំពាក្យ​ស្ថានទូត​កម្ពុជា​បាន​បញ្ជាក់ថា ហេតុការណ៍​ដែល​បាន​កើតឡើង​នៅមុខ​ស្ថានទូត កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ហើយ​ស្ថានទូត​មិន​អើពើ​នោះ គឺជា​វត្តមាន​រប​ស់បុ​គ្គល​មួយ​គ្រាប់​តូច​ក្រោម​ផ្លាក​របស់​អង្គការ​ចាត់តាំង​នយោបាយ​ក្រៅច្បាប់​មួយ ក្រោយពី​ត្រូវបាន​តុលាការ​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​រំលាយចោល តាម​សាលដីកា​ចុះ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ហើយ​បន្ទាប់មក​ត្រូវបាន​ក្រសួងមហាផ្ទៃ​សម្រេច​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្សនយោបាយ​នៅ​កម្ពុជា តាម​សេចក្តីប្រកាស​ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ដូច្នេះ​ករណីនេះ ពុំ​អាច​យកមកប្រើ​ប្រាស់​ក្នុងការ​ចោទប្រកាន់ថា សាន​ទូត​មិន​ទទួល​ជួប​ពលរដ្ឋ​ខ្មែរ​នោះបាន​ឡើយ​។​

​អ្នកនាំពាក្យ​ស្ថានទូត​បញ្ជាក់ថា ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ការណែនាំ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ស្ថានទូត​បាន​ប្រើ​ដោយ​ការយកចិត្តទុកដាក់​ជាពិសេស​ដល់​ការលើកកម្ពស់​ទំនាក់ទំនង​របស់​ស្ថានទូត​ជាមួយ​សហគមន៍​ខ្មែរ​នៅក្នុង​ប្រទេស ដែល​ស្ថានទូត​តាំងនៅ​។

ក្នុង​ស្មារតី​នេះ ស្ថានទូត​បាន និង​កំពុង​ខិតខំ​បំពេញ ដោយ​ការយកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ផ្ដល់នូវ​សេវា​ផ្សេងៗ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ ស្របទៅតាម​សំណូមពរ និង​តម្រូវការ​របស់​បងប្អូន​ទាំងអស់ និង​លទ្ធភាព​ជាក់ស្ដែង​របស់​ស្ថានទូត​។​
​លោក​អេង ឆៃអ៊ាង បាន​គូសបញ្ជាក់ថា ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​មក​កម្ពុជា ដើម្បី​ចូលរួម​នៅក្នុង​សវនាការ​របស់​តុលាការ​។ ប៉ុន្តែ​ពួកគេ​មិន​អាចម​កបាន ដោយសារតែ​លិខិតឆ្លងដែន​របស់​ពួកគេ​ត្រូវបាន​បញ្ចប់​សុពលភាព​។ ហេតុដូច្នេះ​ហើយ​ទើប​ពួកគេ​ស្នើ​សុំឱ្យ​ក្រសួងមហាផ្ទៃ​ផ្តល់​សុពលភាព​លិខិតឆ្លងដែន​ឡើងវិញ​។

​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​កម្ពុជា បាន​អះអាងថា មធ្យោបាយ​មក​កម្ពុជា​វិញ​របស់​មន្ត្រី​អតីត​បក្សប្រឆាំង គឺ​អាស្រ័យ​ទៅតាម​ការ​នីតិវិធី​របស់​តុលាការ​។ អ្នកនាំពាក្យ​រូបនេះ​បានការ​ពារ​ថា ការបញ្ចប់​សុពលភាព​លិខិតឆ្លងដែន​របស់​ពួកគេ គឺ​ត្រឹមត្រូវ​តាមច្បាប់ ដោយសារ​ពួកគេ​កំពុងមាន​ពិរុទ្ធភាព ហើយ​រត់គេច​ទៅ​បរទេស និង​ថា បញ្ហា​ដែល​បាន​កើតឡើង​ចំពោះ​ពួកគេ​នេះ គឺ​ពួកគេ​ជា​អ្នក​បង្កឡើង​ដោយ​ខ្លួនឯង​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​បានសម្រេច​បញ្ចប់​សុពលភាព​លិខិតឆ្លងដែន​ធម្មតា​របស់​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្សប្រឆាំង​ទាំង​១១​រូបនេះ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅ ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក​កុយ កួង បាន​គូសបញ្ជាក់ថា ការបញ្ចប់​សុពលភាព​លិខិតឆ្លងដែន​នេះ បានធ្វើឱ្យ​មន្ត្រីជាន់ខ្ពស់​អតីត​បក្សប្រឆាំង​ក្លាយជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅក្នុង​ប្រទេស​ដែល​ពួកគេ​កំពុងស្នាក់នៅ​។ លើសពីនេះទៅទៀត លោក​ថា ប្រទេស​ទាំងនោះ អាច​នឹង​ចាប់បញ្ជូន​ពួកគេ​មកកាន់​ប្រទេស​កំណើត​របស់ខ្លួន​វិញ​បាន​។

​សូមបញ្ជាក់ថា អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស សង្គ្រោះ​ជាតិ​ទាំង​១១ រូបនោះ​រួមមាន ១. អ្នកស្រី មូរ សុខ ហួរ , ២. លោក អេង ឆៃអ៊ាង , ៣. លោក ហូរ វ៉ាន់ , ៤. លោក ឡុង រី , ៥. លោក សោ ចាន់​ដេ​ត , ៦. លោក គង់ សភា ,៧. លោក វ៉ាន់ ណា​រិ​ទ្ធ , ៨. លោក ដាង ចំរើន , ៩. លោក ញឹម គិ​ម​ញុ​ល , ១០. លោក ហេង ដា​ណា​រ៉ូ និង​១១. លោក ម៉ន ផល្លា​៕a eanga a eanga1 a eang1 a eang2 

​