» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 746 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120422 នាក់

ប្រទេស​លោកខាងលិច​មិន​ទទួលស្គាល់​ការបោះឆ្នោត​សមរង្ស៊ី​ទារ​ឲ្យ​មានការ​ចរចារ​តែ​លោ​សុខ​ឥ​សាន្ត​ថា​គ្មាន​ការចរចារ​អ្វី​ឡើយ​!

 

​ភ្នំពេញ​៖​ទោះ​ជាមាន​សហគមន៍​ប្រទេស​លោកខាងលិច​មួយចំនួន​ថ្កោលទោស ចំពោះ​ការបោះឆ្នោត​នេះ ហើយ​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​មានការ​បើក​ការចរចា​នយោបាយ​ក៏ដោយ​មិនបាន​ធ្វើ​គណបក្ស​ប្រជាជន​ដែល​នឹងត្រូវ​បន្ត​ដឹកនាំ​រាជ​រា​ដ្ឋា​ភិ​បាល​អាណត្តិ​ទី​៦​នៃ​រដ្ឋសភា​ខ្លាចញញើត​ឡើយ​។​នេះ​បើតាម​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល ប្រតិកម្ម​តប​វិញ​ថា​គ្មាន​ការចរចា នយោបាយ​អ្វី​ឡើយ​! ។​a sok ey san1 

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ ឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹង​ជាបឋម​ថា ប្រជាពលរដ្ឋ​បាន​អញ្ជើញ ទៅ​បោះឆ្នោត ចំនួន​៨២, ៨៩%​។​បន្ទាប់ពី​ការ​ស្រង់​លទ្ធផល​បឋម នៅ​គ្រប់​ការិយាល័យ​ទាំង​២២.៩៦៧ បង្ហាញថា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងគាំទ្រ​យ៉ាងច្រើន​លើសលប់​។​

ក្រៅពី​ចិន​រុស្ស៊ី​ឥណ្ឌា​និង​ប្រទេស​អាស៊ាន​មួយចំនួន​ដូចជា​វៀតណាម​ឡាវ​ជាដើម​ដែល​គាំទ្រ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៩​កក្កដា​ប្រទេស​ដែល​ចាត់ទុកថា​ការបោះឆ្នោត មិនមាន ប្រជា​ធិ​តេ​យ្យ​មានដូចជា​, ប្រទេស​កាណាដា ,​សហរដ្ឋអាមេរិក​,​អូស្ដ្រាលី ,​សហភាព​អឺរ៉ុប​បារាំង​អង់គ្លេស​ជាដើម​។​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នៅក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃទី​១ សីហា បាន​ចាត់ទុកថា ការបោះឆ្នោតជាតិ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ជាការ​បោះឆ្នោត​ក្លែងក្លាយ និង​បាន​ចោទប្រកាន់ថា តួលេខ​អ្នក​ចេញមក​បោះឆ្នោត ត្រូវបាន​បំប៉ោង​ខុស​ការពិត​។

លោក សម រង្ស៊ី បាន​ថ្លែង​ថាបើ​មានការ​ចរចា ដើម្បី​រក​ដំណោះស្រាយ នយោបាយ លើក​នេះ​ត្រូវតែមាន​ការចូលរួម ពី​សហគមន៍​អន្តរជាតិ​។​លោក ធន សា​រ៉ា​យ ប្រធាន​សមាគម​អាដហុក (ADHOC)​កាល ពីថ្ងៃ​ទី​៣ ខែសីហា បាន​សម្ដែង​នូវ​ការកោតសរសើរ ចំពោះ ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ពី​គ្រប់​និន្នាការ នយោបាយ ដែល​ហ៊ាន​បង្ហាញ​ឆន្ទៈ នយោបាយ​របស់ខ្លួន ដោយ​មិន​ខ្លាច​ពី​ការ គំរាមកំហែង និង​គ្មាន​ការ ភ័យខ្លាច ។​

​ទោះជា​យ៉ាងណា​លោក​ធនសា​រ៉ា​យ​បញ្ជាក់ថា “​កត្តា​កំណត់​នៃ​ការវិនិច្ឆ័យ នៃ​ការបោះឆ្នោត​មួយ​ដែល​ប្រព្រឹត្តទៅ ដោយ​សេរី ត្រឹមត្រូវ និង​យុត្ត​ធម៌ មិនមែន​ឋិត​នៅ លើ​ចំនួន​ភាគរយ នៃ​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​នោះទេ គឺ​ឋិត​លើ​ភាពសេរី នៃ​ការចូលរួម​ប្រកួត នៃ​គូប្រកួត​ទាំងអស់ និង​ការចូលរួម របស់​អ្នកបោះឆ្នោត ដោយ​មិនមាន​ការភ័យខ្លាច នៅមាន​កត្តា​អម​ដទៃទៀត​ជាច្រើន ដែល​ខ្ញុំ​សុំ​មិន​យកមក​រៀបរាប់ ឲ្យ​អស់​នៅក្នុង ពេលនេះ​ទេ​” ។​
​ប្រធាន​អាដហុក​គូសបញ្ជាក់ថា “​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ក៏បាន​បង្ហាញ​យ៉ា​ច្បាស់​ដែរ​ថា ក្នុងចំណោម​គណបក្ស​ទាំង ១៩ ដែល​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត​កន្លងមក​នេះ​ពុំមាន​គណបក្ស​ណាមួយ​ទទួលបាន អាសនៈ ក្នុង​សភា​នោះទេ ដូច្នេះ​មានន័យថា មានតែ​អតីត បក្សប្រឆាំង​តែមួយគត់ ដែលជា​គូប្រកួត​ជាមួយ បក្ស​កាន់អំណាច​បាន និង​ដែល​អាច​ឲ្យ​ការ បោះ ឆ្នោត​មួយ បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​របស់ ប្រជាជន​ទូទាំងប្រទេស​បាន​” ។​

​លោក​បន្ថែមថា តាម​ការយល់ដឹង​រប​ស់លោក នៅក្នុង​ពិភពលោក នាពេល​បច្ចុប្បន្ននេះ​លោក​ពុំទាន់​ឃើញ​ប្រទេស​ណាមួយ ដែល​ប្រកាន់​គោល​ការ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការបោះឆ្នោត​ដោយ​សេរី និង​យុត្ត​ធម៌ មាន​គណបក្ស​តែមួយ ក្ដោប​ក្ដាប់​អំណាច ក្ដោប​ក្ដាប់​អាសនៈ សភា ១០០% ដូច​ប្រទេស​កម្ពុជា​នាពេលនេះ​ទេ ។​

​លោក​ធនសា​រ៉ា​យ​បានផ្តល់​ជា​អនុសាសន៍​ថា ដើម្បី​បញ្ចៀស​នូវ​ការខាតបង់ ផលប្រយោជន៍​ជាតិ ពី​ការដាក់ទណ្ឌកម្ម នយោបាយ និង​សេដ្ឋកិច្ច​ដ៏​ច្រើន ដែល​អាច​នឹង​កើតមាន​នា ពេលអនាគត​មានតែ​អ្នក ដឹកនាំ នយោបាយ​ទាំងពីរ​បក្ស ជាពិសេស​ពី​បក្ស កាន់អំណាច គួរ​បន្ថយ​ការប្រឈមមុខ​ដាក់គ្នា ហើយ​ខិតខំ​ស្វែងរក​ដំណោះស្រាយ នយោបាយ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ និង​សិទ្ធិមនុស្ស ។​
​សម្រាប់ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ បាន​លើកឡើងថា​នៅពេលដែល​ចាញ់​ហៅ​មិនឮ ក្នុង​ឧបាយកល​របស់ខ្លួន​ទណ្ឌិត សម រង្ស៊ី បែរជា​មក​ដាក់​លក្ខ​ណ្ឌ​ឲ្យ​អ្នកឈ្នះ ធ្វើតាម​ខ្លួន​ទៅវិញ ទើប​អាចមាន​របស់​ហៅថា ការចរចា​នយោបាយ​នោះ ។​a thun saray1 

​លោក​សុខ​ឥសាន​នៅ​ថ្ងៃទី​៤​សីហា​នេះ​បានលើកឡើង​តាមរយៈ​បណ្ដាញ​សង្គម​តេ​លេ​ក្រាម ថា "​សួរថា​អ្នកណា​ចង់​ចរចា ? ក្នុងខណៈដែល​ដំណើរការ លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា បាននិងកំពុង​រីកចម្រើន និង​មាន​សក្តានុពល នោះ មានតែ​ពង្រឹង​ថែម​និង​ធានា​ការអនុវត្ត​ច្បាប់ ឲ្យ​មាន​ប្រសិទ្ធភាព ។ ដូច្នេះ​គ្មានទេ ការសម្របសម្រួល​នយោបាយ ដើម្បី​ឲ្យ​អ្នកប្រព្រឹត្ត​ល្មើសច្បាប់​បាន​រួចខ្លួន​នោះ ។​រាល់​ឧបាយកល​និង​ចេតនា​ចង់​ឲ្យ មាន​ដំណោះស្រាយ​នយោបាយ នៅក្នុង​កម្ពុជា​គឺជា​ការចង់​បំផ្លាញ លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ និង​ចង់​ដាក់ជំនួស​ដោយ​វប្បធម៌​នី​ទណ្ឌ​ភាព នៅ​កម្ពុជា​តែប៉ុណ្ណោះ ដែល​មិនអាច​នឹង​កើតមានឡើង​ជាដាច់ខាត សូម​មជ្ឈដ្ឋាន​ប្រឆាំង​ទាំងឡាយ កុំ​ស្រមើស្រមៃ​ឲ្យ​សោះ ។​

​លោក​បានលើកឡើង​បន្ថែមថា គឺ​ទណ្ឌិត​សម រង្សី និង​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ទេ ដែល​បាន​បំផ្លាញ​ម្តង ហើយ​ម្តងទៀត​នូវ​វប្បធម៌​សន្ទនា ដែល​ធ្វើ​ឲ្យ​មានការ​បិទផ្លូវ​ចរចា នយោបាយ​នៅ​កម្ពុជា​នោះ តាមរយៈ​អំពើ​ល្មើសច្បាប់​ធ្ងន់ធ្ងរ មិនអាច​អត់ឱន​ឲ្យ​បាន ។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង​បន្តថា​បណ្តា​លទ្ធផល​ទាំងនោះ រួមមាន​៖ បាន​ខ្ទាត​ចេញពី​ប្រទេស​ទៅ​រស់នៅ និរទេស​ឯនាយសមុទ្រ​យ៉ាង​កណ្តោចកណ្តែង ,​បាត់​ជំនឿ​ទាំងស្រុង​ពី​ប្រជាជន​កម្ពុជា មួយចំនួន​ដែល​ធ្លាប់​គាំទ្រ​ពីមុន , ទទួល​បរាជ័យ ទាំងស្រុង​ចំពោះ​ចេតនា ចង់​បំផ្លាញ​ការបោះឆ្នោត​នា​ថ្ងៃទី ២៩ ខែ កក្កដា ២០១៨ ,​ជីវិត​នយោបាយ ត្រូវ​ងាប់តៃហោង​ជា​ស្ថាពរ ទោះបី ខិតខំ​ស្រែក​ដង្ហោយ​រក​ការសង្គ្រោះ​យ៉ាងណា ក៏​ឥត​បានការ ដែរ ។​a eu a eu2 

​