» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 422 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120098 នាក់

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា

 

 

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធា ត្រូវ ខិតខំបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា ដោយត្រូវផ្តល់ភាពកក់ក្តៅក្នុងការរស់នៅ, ហូបចុក និង បំពេញកិច្ចការជាយុទ្ធមិត្តក្នុងគ្រួសារ តែមួយ, ព្រមទាំង រៀបចំឱ្យមានសកម្មភាពផ្សារភ្ជាប់មនោសញ្ចេតនាជិតស្និទ្ធ ។a manet army new 

ក្នុងឱកាសជាអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ នៅរសៀលថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦រៀបចំនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ​ ក្នុង​ខេត្តកំពង់ស្ពឺ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងសមត្ថភាពយោធាចារ្យ និង គ្រូបង្វឹក, ព្រមទាំង កែលម្អ កម្មវិធីបណ្តុះបណ្តាល, ខ្លឹមសារមេរៀន និង វិធីសាស្ត្រហ្វឹកហ្វឺន ដោយផ្តោតលើ សមត្ថភាព បច្ចេកទេស រួមទាំង ការប្រើប្រាស់បច្ចេកវិទ្យា, យុទ្ធវិធីការពារជាតិ, បំណិនជីវិត, សីលធម៌, វិន័យ, និង មនសិការស្នេហាជាតិ របស់សិក្ខាកាមកាតព្វកិច្ចយោធាទាំងអស់ “៕សម្តេចធិបតីបានលើកឡើងថា ដំណើរការហ្វឹកហាត់រយៈពេល​២៤ខែនេះយោធិនកាតព្វកិច្ច នឹងប្រឈមនឹងការផ្លាស់ប្តូរដ៏ធំធេងពីជីវិតស៊ីវិល ទៅជាជីវិតយោធាដែលមានវិន័យខ្ពស់។

សម្តេចធិបតីបានពន្យល់ថា ​ វគ្គដំបូងរយៈពេល ៣ ខែ គឺផ្តោតលើការផ្លាស់ប្តូរពីស៊ីវិលទៅយោធិននៅក្នុងសាលា ខណៈ ២១ ខែបន្តបន្ទាប់ យុវជននឹងត្រូវរស់នៅ និងបំពេញការងារតាមបណ្តាអង្គភាពយោធា ក្រោមច្បាប់ និងវិន័យតឹងរ៉ឹង។ សម្តេចបញ្ជាក់ថាការលះបង់នូវភាពសុខស្រួល និងឯកជនភាព គឺជាការប្រឈម ប៉ុន្តែក៏ជាឱកាសដ៏ល្អដើម្បីពង្រឹងកាយសម្បទា ស្មារតី និងសតិអារម្មណ៍ ព្រមទាំងបណ្តុះស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវជាក្រុម។

​សម្តេចធិបតី បញ្ជាក់ ថា «នេះហើយគឺជាការប្រឈម ប៉ុន្តែវាជាឱកាសផ្លាស់ប្ដូរពីផ្នត់គំនិតដែលយើងធ្វើការងារប្រកួតប្រជែងគ្នាយកចាញ់ឈ្នះ មកជាការប្រកួតប្រជែងគ្នាជាក្រុម រួមគ្នាដើម្បីពង្រឹងខ្លួន ពង្រឹងក្រុម។ នេះហើយគឺជាអ្វីដែលត្រូវប្រឈម ការលត់ដំកាយសម្បទា ស្មារតី សតិអារម្មណ៍។ប្អូនអាចថាឥឡូវរត់ ១០ គីឡូមិនទាន់បាន អញ្ចឹងជៀសមិនផុតពីត្រូវតែរត់ ១០ គីឡូទាល់តែបាន។ ការហ្វឹកហ្វឺននឹងសម្រួចទៅ ពេលនោះបានន័យថាម៉េច? ខ្លួនយើងនឹងត្រូវដាក់នៅក្រោមសម្ពាធ។

ភាពសុខស្រួលត្រូវបោះបង់ចោល។ ត្រឡប់មកវិញនូវការជំរុញខ្លួនឯង ជំរុញឆន្ទៈ។ ធ្លាប់មានសេរីភាពគ្រប់បែបយ៉ាង កន្លែងខ្លះម្ដាយស្រឡាញ់កូនពេក អត់ហ៊ាន អត់មានម្ដាយណាហ៊ាននិយាយជាមួយសម្ដីទៅកូនផង។ មកដល់នេះគ្រូថាត្រូវតែទៅ អាហ្នឹងត្រូវតែជាការប្រឈមរបស់យើងដែលត្រូវធ្វើ។ វិន័យ សណ្ដាប់ធ្នាប់ តម្រង់ទិសយើងឲ្យរឹងមាំ មិនមែនតែកែកាយសម្បទានោះទេ ប៉ុន្តែស្មារតី សតិអារម្មណ៍ នេះហើយគឺជាពិសេស»។

សម្តេចធិបតីបានបន្ថែមថា បន្ទាប់ពីបញ្ចប់កាតព្វកិច្ច ២៤ ខែ យុវជនទាំងនេះនឹងទទួលបានបទពិសោធន៍ជីវិតពិតរបស់កងទ័ព ដែលជាទម្លាប់ល្អសម្រាប់ជីវិតស៊ីវិលនាពេលអនាគត ឬបន្តអាជីពជាយោធិនអាជីព។ វិន័យ សណ្តាប់ធ្នាប់ និងការតម្រង់ទិសក្នុងអំឡុងពេលនេះ នឹងធ្វើឱ្យយុវជនកាន់តែរឹងមាំ និងមានឆន្ទៈខ្ពស់ក្នុងការសម្រេចគោលដៅ។​

 

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានថ្លែងថា “ បន្ទាប់ពីអនុម័តច្បាប់ថ្មី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ រាជរដ្ឋាភិបាលបានរៀបចំគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ដើម្បីដឹកនាំរៀបចំការងារពាក់ព័ន្ធការទទួលយកប្រជាពលរដ្ឋ ចូលបំពេញកាតព្វកិច្ចយោធា ចាប់ពីឆ្នាំ២០២៦នេះតទៅ ដែលក្នុងរយៈពេលជិត៣ខែ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ រហូតមកដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិបានអនុវត្តការងាររបស់ខ្លួនដោយបានរៀបចំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា និងបានបង្កើតយន្តការពាក់ព័ន្ធ ដូចជាលេខាធិការដ្ឋាន គ.ក.យគណៈកម្មាធិការកាតព្វកិច្ចយោធាថ្នាក់កងទ័ពជើងគោក ថ្នាក់យោធភូមិភាគរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ។

បានសហការជាមួយក្រសួងមហាផ្ទៃ ប្រមូលទិន្នន័យប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៧ ដល់២៥ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្កើតWeb Portal និងWebsite    ជាផ្លូវការ របស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា, បង្កើតប្រព័ន្ធគ្រប់គ្រងការចុះឈ្មោះ ប្រព័ន្ធគ្រប់គ្រងអ្នកដាក់ពាក្យ ប្រព័ន្ធតាមដានអ្នកចុះឈ្មោះ ប្រព័ន្ធគ្រប់គ្រងទិន្នន័យបេក្ខជន និងប្រព័ន្ធគ្រប់គ្រងទិន្នន័យពិនិត្យសុខភាព ប្រព័ន្ធការចាប់ឆ្នោតក្នុងករណីចាំបាច់ ព្រមទាំងបណ្ដុះបណ្ដាលដល់មន្ត្រីកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌទាំង២១០ និងមន្ត្រីគណៈកម្មាធិការសុខាភិបាល ក្នុងការប្រើប្រាស់ប្រព័ន្ធទិន្នន័យ”។
 
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថា “ពាក់ព័ន្ធនឹងការងារហ្វឹកហ្វឺនយោធិនកាតព្វកិច្ច អនុគណៈកម្មាធិការទំនើបកម្មហ្វឹកហ្វឺនយោធា បានចុះពិនិត្យសាលាទាំង៨ ដែលត្រៀមទទួលយុវជនចូលបំពេញកាតព្វកិច្ចយោធា និងបានជួសជុលបំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធ ជាអាទិ៍ ទីចាត់ការសាលា ការិយាល័យធ្វើការ ថ្នាក់រៀន អគារស្នាក់នៅ គ្រែ កៅអីសិក្សា ទីលានហ្វឹកហ្វឺន ទីលានបាញ់គ្រាប់ពិត ផ្ទះបាយ រោងហូបបាយ តុកៅអីហូបបាយ បន្ទប់ទឹក អាងទឹក បង្គន់អនាម័យ គិលានដ្ឋាន បណ្តាញទឹកប្រើប្រាស់ បណ្តាញអគ្គិសនី ព្រមទាំងការត្រៀមសព្វាវុធសម្រាប់ហ្វឹកហ្វឺន បាញ់គ្រាប់ពិត និងសម្ភារៈបច្ចេកទេសនានាដល់យោធិនកាតព្វកិច្ច ដោយសហការជាមួយស្ថាប័នចំណុះក្រសួងការពារជាតិ ដូចជា អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស, អគ្គនាយកដ្ឋានយោធសេវា, នាយកដ្ឋានវិស្វកម្ម និងនាយកដ្ឋានបុគ្គលិក។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា “យោងតាមតម្រូវការចាំបាច់ និងសំណូមពរនៃការងារ រាជរដ្ឋាភិបាលបានអនុញ្ញាតជូនក្រសួងការពារជាតិ ជ្រើសរើសប្រជាពលរដ្ឋខ្មែរ ភេទប្រុស ចំនួន១០,០០០នាក់ សម្រាប់ឆ្នាំ២០២៦ ដោយបែងចែកជា២វគ្គហ្វឹកហ្វឺន ក្នុង១វគ្គមានយោធិនកាតព្វកិច្ចចំនួន៥,០០០នាក់ ចូលហ្វឹកហ្វឺនតាមសាលាទាំង៨”៕a manet army new`1