» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1328 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121004 នាក់

អភិបាលខេត្ត ចុះ​ពិនិត្យមើល​ការរៀបចំ​បន្ទប់រៀន​ប​ណ្តោះ​ ​អាសន្ន​នៅ​ឃុំ​ឆ្នុកទ្រូ ក្រោយពី​អគារសិក្សា​៣​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង

 

កំពង់ឆ្នាំងៈ​នៅ​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង រួម​ដំណើរ​ដោយ​ថ្នាក់ដឹកនាំ​មន្ទីរ​បាន​អញ្ជើញ​ចុះទៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ដើម្បី​ជួប​ជាមួយ​មន្ត្រី​អាជ្ញាធរ​ដែនដី​និង​លោកគ្រូ អ្នកគ្រូ នៅ​សាលា​យុគន្ធរ​ក្នុង​ឃុំ​ឆ្នុកទ្រូ ពិភាក្សា​និង​ពិនិត្យមើល​ការរៀបចំ​បន្ទប់​សម្រាប់​អោយ​សិស្សានុសិស្ស​បាន​រៀន​បណ្តោះ​​អាសន្ន ក្រោយពី​អគារសិក្សា​ចំនួន​៣​ខ្នង​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​ទាំងស្រុង​កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៩​។​a chnok troua 

​លោក​សឹម ប្រឹម ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ​អគារសិក្សា​ដែល​ត្រូវ​អគ្គិភ័យ​ឆេះ​បំផ្លាញ​កាលពី​ថ្ងៃអាទិត្យ​នោះ មាន​ចំនួន​៣​ខ្នង ក្នុងនោះ​មាន​អគារ​សាលា​មតេយ្យ​មួយ​ខ្នង​១​បន្ទប់ បណ្តោយ​ប្រវែង​១២​ម៉ែត្រ​និង​ទទឹង​៧​ម៉ែត្រ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​និង​សាលា​
​បឋមសិក្សា​មាន​២​ខ្នង​៦​បន្ទប់ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​។​

​លោក​ប្រធាន​មន្ទីរ​បាន​អោយដឹងទៀតថា ក្រោយពី​អគារ​​សិក្សា​នេះ​ត្រូវ​ភ្លើង​ឆេះ​មន្ទីរ​បាន​សហការ​ជាមួយ​ការិយាល័យ​អប់រំ​ស្រុក អាជ្ញាធរ​ដែនដី និង លោកគ្រូ អ្នកគ្រូ​សុំ​ខ្ចី​សាលា​​ឆាន់​វត្ត​យុគន្ធ​ជា​បន្ទប់​អោយ​សិស្ស​បាន​រៀន​ជា​បណ្តោះ​​អាសន្ន​សិន​ហើយ​សិស្ស​ផ្អាក​រៀន​តែ​ថ្ងៃ​ចន្ទ​មួយថ្ងៃ​ប៉ុណ្ណោះ ដោយ​ពួក​បាន​ចូលរៀន​វិញ​នៅ​ថ្ងៃ​អង្គា​រ៍​ទី​១១ មិថុនា​នេះ​។​​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត បាន​សំដែង​នូវ​ការសោកស្តាយ​ចំពោះ​គ្រោះ​អគ្គិភ័យ​ដែល​បាន​ឆេះ​បំផ្លាញ​អគារ​​សិក្សា​រួមទាំង​សម្ភា​រះ​មួយចំនួន​ផងដែរ​។

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ផ្តាំផ្ញើ​ដល់​លោកគ្រូ អ្នកគ្រូ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​បង្រៀន​សិស្ស ជា​បន្តទៀត​បើទោះបី​ជួប​ការលំបាក​ខ្លះៗ​ក៏ដោយ​។​​ក្នុងឱកាស​នោះ​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៧ ០០០ ០០០ រៀល​សម្រាប់​រៀបចំ​បន្ទ​ប់​សិស្ស​រៀន​បណ្តោះអាសន្ន​ផងដែរ ។​a chnok troua1 a chnok troua2 

​