» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1336 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121012 នាក់

ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើងជួបនាយករដ្ឋមន្ត្រី កោតសរសើរ​ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា


​ភ្នំពេញ​៖ ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២៤​នេះ​លោក Jang Yun Gon ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ប្រចាំ​កម្ពុជា បាន​ថ្លែង​កោតសរសើរ​ពី​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​សមិទ្ធផល​ជាច្រើន​របស់​កម្ពុជា រួមទាំង​ការរក្សាបាន​នូវ​សុខសន្ដិភាព និង​ស្ថិរភាព ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​a net north korea1 

​នាឱកាស​ដែល​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព លោក Jang Yun Gon ក៏បាន​រំ​ឮ​ក​ពី​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ និង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ពូន​ជ្រុំ​ដោយ លោក គីម អ៊ី​ល​ស៊ុ​ង និង សម្ដេចព្រះ​បរម​រត​កោដ្ឋ សម្តេចព្រះ​ន​រោ​ត្ដម សីហនុ​។​
​លោក Jang Yun Gon បានបញ្ជាក់​ទៀតថា ឆ្នាំនេះ​គឺជា​ខួប​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ដោយ​លោក​ឯកអគ្គរដ្ឋទូត បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់ លោក​ឯកអគ្គរដ្ឋទូត ក្នុងការ​រក្សា​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ព្រមទាំង​បាន​លើកទឹកចិត្ត​លោក​ឯកអគ្គរដ្ឋទូត ឱ្យ​បន្តធ្វើ​ការងារ​ជាមួយនឹង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ជាពិសេស​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​​សូមបញ្ជាក់ថា​កម្ពុជា​ជា​សម្ព័ន្ធមិត្ត​ចំណាស់​ជាងគេ​មួយ​របស់​កូរ៉េខាងជើង​ក្នុងចំណោម​រដ្ឋ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ល្អ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​រហូតមកទល់​បច្ចុប្បន្ន​។ ប៉ុន្តែ​ការបន្ត​កើនឡើង​នៃ​កិច្ចប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​និង​កូរ៉េខាងត្បូង អាច​នឹងធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​ចាស់​កាន់តែ​ឃ្លាតឆ្ងាយ​គ្នា​ក៏​ថា​បាន​។​

​កម្ពុជា​ចាប់ផ្តើម​ចង​ស្ពាន​ការទូត​ជាមួយ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ចន្លោះ​ឆ្នាំ​១៩៦៥ ក្រោយ​សម្តេច​នរោត្តម​សីហនុ ស្គាល់​លោក គីម អ៊ី​ល​ស៊ុ​ង ប្រមុខរដ្ឋ​កូរ៉េខាងជើង ក្នុងឱកាស​កិច្ចប្រជុំ​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ​។ ការ​ស្គាល់គ្នា​នេះ​ផ្តើមចេញពី​ជួយ​ណែនាំ​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ស៊ូ កា​ណូ​ផងដែរ​។​

​តាំងពី​ពេលនោះ​មក​មិត្តភាព​រវាង​ប្រទេស និង​មេដឹកនាំ​ទាំងពីរ​កាន់តែ​ប្រសើរឡើង​រហូត​កា្ល​យ​ជា​សម្ព័ន្ធមិត្ត​។ កាលនោះ​ដែរ សម្តេចព្រះ​បរម​រតន​កោដ្ឋ​ធ្លាប់​សន្យា​ជាមួយ​លោក គីម អ៊ី​ល​ស៊ុ​ង ដែលជា​ជីតា​លោក គីម ជុង​អ៊ុន​ថា ដរាបណា​ទ្រង់​នៅមាន​ព្រះជន្ម កម្ពុជា​នឹងមិន​ទទួលស្គាល់​កូរ៉េខាងត្បូង​ឡើយ​។ ប៉ុន្តែ​ក្នុង​ឆ្នាំ ១៩៧០ ក្រោយ​មាន​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​សីហនុ របប​គាំទ្រ​ដោយ​អាមេរិក លន់ ណុល បានចាប់ផ្តើម​ប្រកាស​ទទួលស្គាល់​កូរ៉េខាងត្បូង តែ​៥​ឆ្នាំ​ក្រោយមក​ទំនាក់ទំនង​នេះ​ក៏ត្រូវ​កាត់ផ្តាច់​ម្តងទៀត​ដោយសារ​របប​ខ្មែរក្រហម​ដណ្តើមបាន​ទីក្រុង​ភ្នំពេញ​។ ប៉ុន្តែ​សម្តេច​សីហនុ នៅតែ​អាច​រក្សា​ចំណងមិត្តភាព​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​បានល្អ ចន្លោះ​ពី​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៩១ ដោយ​ទ្រង់​ឧស្សាហ៍​យាង​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង​ដោយ​ទ្រង់មាន​ព្រះ​រាជ្យ​ដំណាក់​ដែល​សង់​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅ​ទីនោះ​ស្រាប់​។​

​បើតាម​សៀវភៅ​ដែល​និពន្ធ​ដោយ​ជនជាតិ​អាមេរិក​ដែលមាន​ចំណងជើង​ថា « Three Days in the Hermit Kingdom» សម្តេច​សីហនុ ទ្រង់​គង់នៅ​ព្រះ​រាជ្យ​ដំណាក់​នៅ​កូរ៉េខាងជើង​យ៉ាងហោចណាស់​២​ខែ​ក្នុង​មួយឆ្នាំ​។ យ៉ាងណា​ក៏ដោយចុះ ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ហាក់​មាន​ភាព​ប្រែប្រួល​ខ្លាំង​ក្រោយ​ការស្លាប់​របស់លោក គីម អ៊ី​ល​ស៊ុ​ង ក្នុង​ឆ្នាំ ១៩៩៤ និង​ការដាក់រាជ្យ​របស់​សម្តេច​សីហនុ​ក្នុង​ឆ្នាំ ២០០៤ ។ ហើយ​ក្នុង​ឆ្នាំ​១៩៩៧ រដ្ឋាភិបាល​កម្ពុជា​ស្ថិតក្រោម​ការដឹកនាំ​លោក ហ៊ុនសែន បានសម្រេច​ស្តារ​ចំណង​ការទូត​ជាមួយ​កូរ៉េខាងត្បូង ខណៈ​ព្រះបាទ​សម្តេច​នរោត្តម សីហនុ យាង​ចេញទៅ​ក្រៅប្រទេស​។ ហើយ​ដូចដែល​ឃើញស្រាប់ កម្ពុជា​ស្និទ្ធ​កូរ៉េខាងត្បូង​ខ្លាំង​នៅពេល​បច្ចុប្បន្ន ទាំង​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វប្បធម៌ អាចធ្វើ​ឲ្យ​ទំនាក់ទំនង​រដ្ឋាភិបាល​ក្រុងភ្នំពេញ​និង​ក្រុង​ព្យុងយ៉ាង​កាន់តែ​រសាយ​។​

​ទោះបីជា​បច្ចុប្បន្ន​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា​និង​កូរ៉េខាងជើង​មិន​ស្អិត​ដូច​មុន​មែន តែ​អ្នកជំនាញ​នៅតែ​យល់ឃើញថា ចំណងមិត្តភាព​រដ្ឋ​ទាំងពីរ​នៅ​រឹងមាំ​និង​ល្អប្រសើរ​។ សាស្ត្រាចារ្យ​នៃ​ដេ​ប៉ា​តឺ​ម៉​ង​សិក្សា​កូរ៉េខាងជើង​នៃ​សកល​វិទ្យាល័យ​កូរ៉េ​លោក Ho Yeol Yoo បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា​៖ «​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កូរ៉េខាងជើង​និង​កម្ពុជា​នៅតែ​ល្អប្រសើរ និង​រឹងមាំ​មកទល់​បច្ចុប្បន្ន​។​យើង​អាច​ថា​ចំណង​ពាណិជ្ជកម្ម​ទ្វេភាគី​អាច​ថា​កាន់តែ​ប្រសើរឡើង​ថែមទៀត​នៅពេល​ខាងមុខ ព្រោះ​ក្រុង​ព្យុងយ៉ាង​កំពុង​កំណែទម្រង់សេដ្ឋកិច្ច​»​។​

«​យើង​ឃើញស្រាប់​កូរ៉េខាងជើង​រកចំណូលបាន​ច្រើន​ដែរ​ពី​ការបើក​អាជីវកម្ម​នៅ​កម្ពុជា​ដូចជា​ភោជនីយដ្ឋាន​ជាដើម​»​។ លោក​បាន​ពន្យល់​ផងដែរ​ថា កូរ៉េខាងជើង​បច្ចុប្បន្ន​កំពុងតែ​ព្យាយាម​អនុវត្ត​នយោបាយ​កំណែទម្រង់ និង​ពង្រីក​ចំណូល​តាមរយៈ​ការបង្កើន​ពាណិជ្ជកម្ម​ក្រៅប្រទេស​និង​បើកផ្លូវ​ឲ្យ​ប្រជាជន​ខ្លួន​ទៅ​ធ្វើការ​ក្រៅប្រទេស​។ ក្នុង​ឆ្នាំ ២០១៥​នេះ កូរ៉េខាងជើង​មាន​កំណើន​សេដ្ឋកិច្ច​មធ្យម​ចន្លោះ​ពី ១ ទៅ ៧ ភាគរយ បើតាម​ការវាយតម្លៃរ​បស់​ធនាគារជាតិ​កូរ៉េខាងត្បូង​។​

​ជុំវិញ​បញ្ហា​ទំនាក់ទំនង​សម្ព័ន្ធមិត្ត​ទាំងពីរ កូរ៉េខាងជើង​ហាក់ដូច​ជា​ប្រឹងប្រែង​ពង្រីក​ចំណង​ពាណិជ្ជកម្ម និង​បង្កើន​ភាពជិតស្និទ្ធ​ជាមួយ​កម្ពុជា​ផងដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ ចំណែក​កម្ពុជា​ឯណោះ​វិញ​ក៏​ខិតខំ​ពង្រឹង​ទំនាក់ទំនង​ដែលមាន​ស្រាប់​នេះដែរ​។​​ដូច​ក្នុង​ឆ្នាំ ២០១១ អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េខាងជើង​លោក Ri Myong San បាន​ដឹកនាំ​ប្រតិភូ​មួយក្រុម​មក​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​គោលដៅ​ពិភាក្សា​និង​ឈានទៅ​ពង្រីក​ចំណង​សេដ្ឋកិច្ច​ផង​។ ហើយ​ម្យ៉ាង​ដើមឆ្នាំ ២០១៥ នេះ​កម្ពុជា​បាន​ចាត់វិធានការ​យ៉ាង​ប្រញាប់​តប​តាម​ការស្នើសុំ​របស់​កូរ៉េខាងជើង​ដើម្បី​ហាមប្រាម​ការចែក​ចាយ​វីដេអូ​ក្រុមហ៊ុន​ហូលីវូដ​រឿង « The Interview » ដែល​បង្កើតឡើង​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិនាម​និង​ប៉ះពាល់​ដល់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន​។​

​ទោះបីយ៉ាងណា​ក្រសួងការបរទេស​កម្ពុ​ជា​ក្នុងនាម​ប្រធាន​អាស៊ាន នៅ​ថ្ងៃទី​៤ ខែតុលា​២០២២​បាន​អំពាវនាវ​ដល់​កូរ៉េខាងជើង ដែល​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​មធ្យម ឱ្យ​អនុវត្តបាន​ពេញលេញ​នូវ​រាល់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC)​។a net north korea a net north korea3 a net north korea2