
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 49 នាក់
ម្សិលមិញ 20563 នាក់
សរុប 21339402 នាក់
ភ្នំពេញ៖ ឧបករណ៍សម្រាប់បម្រើឲ្យការត្រួតពិនិត្យ(ធ្វើតេស) ជាតិអាកុល ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញមួយចំនួនត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ប្រគល់ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញដើម្បីយកទៅប្រើប្រាស់លើការអនុវត្តច្បាប់ ការងារត្រួតពិនិត្យជាតិអាកុល ទៅលើអ្នកបើកបរយាន្តយន្តគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលឧបករណ៍ខាងលើនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២០ នៅស្នងការនគរបាលរាជធានី ភ្នំពេញ ។ឧបករណ៍ដែលបានឧបត្ថម្ភដោយ លោកឃួង ស្រេង រួមមានម៉ាស៊ីនសំរាប់វាស់ជាតិអាកុលចំនួន១៦គ្រឿង ម៉ាស៊ីនព្រីន លទ្ធផលជាតិអាកុលចំនួន ១៦គ្រឿង និងបំពង់ផ្លុំចំនួន ៥០០បំពង់ ។
លោក ឃួង ស្រេង នៅក្នុងឱកាសនោះបានមានប្រសាសន៍ ណែនាំដល់កងកម្លាំងសមត្ថកិច្ច ប៉ូលិសទាំងអស់ត្រូវបន្តដាក់គោល ដៅ ដើម្បីពិនិត្យជាតិអាកុល និងបន្តការខិតខំប្រឹងប្រែងលើការរក្សាសន្តិសុខសណ្ដាប់ ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត។លោកចេវ ហាក់ស្នងការរង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តដាក់របស់លោក ឃួង ស្រេង ដែលបានប្រគល់នូវឧបករណ៍សម្រាប់វាស់ជាតិអាល់កុលមួយកំប្លេមក ស្នងការនគរបាលរាជធានីភ្នំពេញ។