» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2279 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098046 នាក់

ជិះ​ម៉ូតូ​ពេលយប់​ធ្លាក់​រណ្តៅ​ការដ្ឋាន​សំណង់​ស្ពាន ស្លាប់​ទទេ​

 


​កំពត​៖ ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​​សព​យុវជន​ម្នាក់​ត្រុ​វ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​រណ្តៅ​ការដ្ឋាន​សាងសង់​ស្ពាន​មួយកន្លែង កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២៥ ស្ថិត​ក្នុងភូមិ​ក្រាំងអំពៅ ឃុំ​ដំណាក់​សុ​ក្រំ ស្រុក​ដងទង់ ខេត្តកំពត​។a moto die1 

​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ដងទង់ បានឱ្យដឹងថា កាលពី​ព្រលឹម​ថ្ងៃទី​៦ ខែមករា អ្នកដំណើរ​ឆ្លងកាត់​ភូមិ​ក្រាំងអំពៅ ឃុំ​ដំណាក់​សុ​ក្រំ បាន​ប្រទះឃើញ​សព​យុវជន​ម្នាក់​ស្ថិតក្នុង​រណ្តៅ ដែល​គេ​ជីក​សាងសង់​ស្ពាន​មួយកន្លែង​បង្ក​ការភ្ញាក់ផ្អើល ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាមៗ​។ បន្ទាប់ពី​ធ្វើ​កោសល្យវិច័យ​មន្ត្រី​ជំនាញ​ថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ធ្លាក់ចូល​រណ្តៅ​ការដ្ឋាន​សំណង់​ដោយ​ខ្លួនឯង ។ សម​ត្ត​កិច្ច​មិនបាន​បញ្ជាក់ថា​តើ​រណ្តៅ​ការដ្ឋាន​នេះ​មាន​ដាក់​សញ្ញា​ព្រមាន​គ្រោះថ្នាក់​ដែរ​ឬ​អត់​នោះទេ​។​តែ​ទោះ​មាន​ឬ​គ្មាន​ករណី​យ៍​ចឹ​ង​ស្រុក​យើង​គ្មាន​អ្នកណា​ទទួលខុស​ទេ​មានតែ​ការ​ប្រុង​ប្រ​យ​ត្ន័​ខ្លួនឯង​តែប៉ុណ្ណោះ​។​

​យុវជន​រងគ្រោះ​ឈ្មោះ មាស ចិ​ត្រា អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំងអំពៅ ឃុំ​ដំណាក់​សុ​ក្រំ ស្រុក​ដងទង់ ខេត្តកំពត​។ ហេតុការណ៍​នេះ​អាច​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល​ជិត ១១​យប់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២៥​។​សមត្ថកិច្ច​បានប្រគល់​សព និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1G-9536 ជូន​ក្រុមគ្រួសារ​នាំយកទៅ​លំនៅស្ថាន​ក្រោយ​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួចរាល់​៕a moto die a moto die2