» កម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការច្រកអន្តោប្រវេសន៍ឆ្លាតវៃ នៅតាមអាកាសយានដ្ឋានអន្តរជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរចូល និងចេញ » អ្នកបើករថយន្តដែលបុកម្តាយ និងកូនតូច ស្លាប់ទាំង៣នាក់ នៅស្រុករវៀង ខេត្តព្រះវិហារ ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ » បាញ់សម្លាប់ស្ត្រី២នាក់នៅស្រុកបាណន់ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់បានហើយមូលហេតុគឺប្រចណ្ឌ! » រថយន្តដឹកទំនិញស្ករសថៃចរាចរណ៍ចូលកំពង់ផែសេះស (ផែតាហៃ)ខេត្តកែបមិនស្តាប់ការណែបាំសម្តេចប្រធានព្រឹទ្ធសភា? » មេការទូតសៀម បោះសម្តីយ៉ាងថ្លោសៗថាមិនខ្វល់ការតវ៉ារបស់កម្ពុជា សកម្មភាពកងទ័ពថៃ ធ្វើឡើងស្របតាមកិច្ចព្រមព្រៀង និងរក្សាព្រំដែនរបស់ខ្លួនប៉ុណ្ណោះ..! » កងទ័ពកម្ពុជា-ចិន ត្រៀមបើកល្បែងសង្គ្រាមនាគមាសឆ្នាំ២០២៦ កន្លះខែរក្នុងពេលកម្ពុជាត្រៀមសមយុទ្ធជាមួយអាមេរិកឆ្នាំ២០២៧! » សិទ្ធិមនុស្ស UN ៖ ប្រទេសចំនួន ១១ ឱ្យថៃធ្វើវិសោធនកម្ម ឬលុបមាត្រា ១១២ ជាមួយយុវជនសៀមតវ៉ាដែរ » លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 25195 នាក់

ម្សិលមិញ 20563 នាក់

សរុប 21364548 នាក់

ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​វាស់​យក​ដី​ធ្វើ​ផ្លូវ​ប្រជាពលរដ្ឋ​៨​គ្រួសារ​តវ៉ា​

 


​ភ្នំពេញ​៖​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ដឹកនាំ​ដោយ​លោក​ជា​ពិសី​អភិបាលខណ្ឌ បាន​ចុះ​វាស់វែង​ដី​ក្នុង​តំបន់​អភិវឌ្ឍ​ឫស្សីកែវ ខណៈ​ប្រជាពលរដ្ឋ ចំនួន​៨​គ្រួ​សារបាន​ប្រតិកម្ម សុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​មាន​ជំហរ​ធ្វើការ​ដោះស្រាយ ដើម្បី​បញ្ចប់ទំនាស់​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ ។​a rusey keo 

កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ អាជ្ញាធរ ខណ្ឌឫស្សីកែវ​បាន​ប្រើ​កម្លាំង​ប្រមាណ​ជាង​១០០​នាក់​ចុះទៅ​វាស់វែង និង​ការពារ​គ្រឿង ចក្រ​ដើម្បី​ចាក់ដី​ឈូសឆាយ​ស្ថាបនា ផ្លូវ​មួយចំនួន នៅក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ ដែល​ស្ថិតនៅ​ភូមិ ទួល​ពពែ សង្កាត់​ទួល​សង្កែ​២​ខណ្ឌឫស្សីកែវ ។​

​តាម​សេច​ត្តី​ជួន​ដំណឹង​របស់​រដ្ឋបាល​ខ​ណ្ឌ​ឫស្សីកែវ​បាន​ឲ្យ​ដឹងថា ការចុះវាស់វែង បើកផ្លូវ​ទាំងអស់​នៅក្នុង តំបន់​អភិវឌ្ឍន៍ ឫស្សីកែវ​ធ្វើឡើង​តាម​ស្មារតី​អង្គប្រជុំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៩ ។​ រដ្ឋបាល​ខណ្ឌឫស្សីកែវ​បានរៀបចំ​ផែន​ការចុះវាស់វែង​បើកផ្លូវ​សាធារណៈ​ទាំងអស់​ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ​ស្ថិតក្នុង​ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ និង​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ។ ចំពោះមុខ​រដ្ឋបាល​ខណ្ឌ​បាន​ចុះ​វាស់វែង បោះបង្គោល​កំណាត់​ផ្លូវ​លេខ​១៧២១ កំណាត់​ផ្លូវ​លេខ​១៧២៣ រួចរាល់ និង​កំពុង​ចាក់ដី ឈូសឆាយ​បើកផ្លូវ​លេខ​១៨០២​ហើយនឹង​បន្ត​ចុះ​វាស់វែង បោះគោល និង​ឈូសឆាយ​បើកផ្លូវ​លេខ​១៨០៤​បន្ត​នៅ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ ។​​ឡែក​កំណាត់​ផ្លូវ​លេខ ១៧២១ និង​ផ្លូវ​លេខ ១៧២៣ ដែល​នៅសល់​នឹង​បន្ត​ឈួ​ស​ឆាយ​បើកផ្លូវ​បន្តទៀត ។​

​ប្រជាពលរដ្ឋ ៨​គ្រួសារ បាន​ឲ្យ​ដឹងថា ពួកគាត់ ត្រេកអ​រណាស់ មិន​ជំទាស់​នោះទេ​ចំពោះ​អាជ្ញាធរ ដែល ឈូសឆាយ​បើកផ្លូវ តែ​សូម​ឲ្យ សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​ឲ្យ​ចប់​សិន ដោយ​ទទួលបាន​នូវ​គោល​ការ​ឈ្នះ​ឈ្នះ ទាំងអស់ គ្នា ។ ម្យ៉ាងទៀត រឿង​ទំនាស់​ដីធ្លី​នេះ​កំពុងតែ​ប្តឹងផ្តល់​គ្នា នៅ​តុលាការ ហើយ ត្រូវបាន​ចៅក្រម​កោះហៅ​ជា​លើក​ទី​២ នៅ​ថ្ងៃទី​១៨ ខែតុលា​ខាងមុខនេះ​ស្រាប់តែ​អាជ្ញាធរ បាន​ជូនដំណឹង ឲ្យ​ពួកគាត់​រុះ​រើចេញ​ភ្លាមៗ​ៗ​តែម្តង ។​
​

ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ទៀតថា ដី​ដែល ពួកគាត់​បានរស់នៅ និង​កាន់កាប់​ដី​តាំងពី​ឆ្នាំ ១៩៨២​មក​ម្លេះ ដោយ​ក្រោយមក​ត្រូវបាន​សាលាក្រុង បាន​យក​ដី​របស់គាត់​ដាក់​ជា​តំបន់​អភិវឌ្ឍន៍ ហើយ លក់​ឲ្យ​មន្ត្រីរាជការ​២០​ម៉ឺន​រៀល កាលពី​ជំនាន់​រដ្ឋ​កម្ពុជា ហើយ ពួកគាត់​បាននាំគ្នា តវ៉ា អស់​រយះពេល​ជាង​២០​ឆ្នាំ មក ហើយ ត្រូវបាន​គ​ណះ​ក​ម្មា​ការដោះស្រាយ​វិវាទ​ដីធ្លី​ដោះស្រាយ ប្រគល់​ឲ្យ ពួកគាត់​ខ្លះ​១​ឡូ​តិ៍ ,៣​ឡូ​តិ៍ , ៤​ឡូ​តិ៍​ជាដើម​តែ​ពួកគាត់​មិន​យល់ព្រម​ព្រោះ​ខ្លះ​មាន​ដី​ជាង​១​ហិត​តា​បានតែ​៤​ឡូ​តិ៍ ទំហំ​២០​គុណ​៣០​ម៉ែត្រ​តែប៉ុណ្ណោះ ។​a rusey keo1 

​