» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 766 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095681 នាក់

ការ​រិត​បន្តឹង​ឡាន​ផ្លាកលេខ​ខម​និង​នប​ដោយ​ក្រសួងការពារជាតិ​និង​មហាផ្ទៃ​មានន័យថា​តម្រូវ​ឲ្យ​ឡាន​ទាំងនោះរ​ត់ទៅ​បង់ពន្ធ​បើ​ចង់​ប្រើ់ប្រាស​?



​រាជធានី​ភ្នំពេញ ៖ បាន​ឲ្យ​ដឹងថា យោងតាម​បទបញ្ជា​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២៤​នៅ​ថ្ងៃទី​២១ ខែ តុលា​ឆ្នាំ​២០២៤ ឧ​ត្ត​ម​សេនីយ៍​ឯក​ចៅ ភិ​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សម្ភា​រៈប​ច្ចេកទេស ក្រសួងការពារជាតិ​បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​សិទ្ធ​នែ​ការប្រើប្រាស​យានយន្ត​ប្រើ​ស្លាក​លេខ​ខេមរភូមិន្ទ ។​a car plate army1 

​ការជូនដំណឹង​របស់​ក្រសួងការពារជាតិ​នេះ​បាន​កើតឡើង​បន្ទាប់ពី​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ចេញ​សេចក្តីសម្រេច​ស្តីពី​ការ​លុប​ទិន្នន័យ​រថយន្ត​ប្រើ​ស្លាក​លេខ​នគរបាល​ចេញពី​បញ្ជី​គ្រប់គ្រង​យានយន្ត​នគរបាលជាតិ ។ ក្នុងនោះ រថយន្ត​ទេសចរណ៍ ១១៣៩​គ្រឿង និង រថយន្ដ​ដឹកទំនិញ​ធុន​ស្រាល​ចំនួន ១៦២ គ្រឿង និង ទោចក្រយានយន្ត​ចំនួន ៦៤៦ គ្រឿង ។​មានការ​កត់សម្គាល់ថា​វិធានការ​លុប​និង​រិត​បន្តឹង​ការប្រើប្រាស​ស្លាក​លេខ​របស់​ក្រសួងការពារជាតិ​និង​មហាផ្ទៃ​គឺ​តម្រូវ​ឲ្យ​យានយន្ត​ទាំងនោះ​រត់ទៅរក​បង់ពន្ធ​ដើម្បី​មាន​សិទ្ធ​ប្រើប្រាស​តាមផ្លូវ​សាធារណៈ​ដែល​ធ្វើ​ឲ្យ​គេ​ជឿថា​ស្ថានភាព​ថវិកាជាតិ​ឆ្នាំ​២០២៤​មានការ​លំបាក​?​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ បាន​ជម្រាប​ជូនដំណឹង ដល់​បណ្តា​ស្ថាប័ន កងឯកភាព​ចំណុះ​ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន គ្រប់​បណ្តា​ប្រភេទ​ទ័ព និង ទ័ព​ជំនាញ​ទាំងអស់​ឱ្យបាន​ជ្រាបថា ដើម្បី​ធានា​ឱ្យបាន​កាន់តែ​ល្អប្រសើរ​នូវ​វិន័យ​សណ្តាប់ធ្នាប់ ការ​គា​រព ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ពង្រឹង​ទប់ស្កាត់​ការប្រើប្រាស់​ផ្លាកលេខ​ចរាចរណ៍​ខេមរភូមិន្ទ​ដែល​បណ្តាល ឱ្យ​ប៉ះពាល់​ដល់​សង្គម​សាធារណៈ​ដូចជា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បុគ្គល​អ្នកប្រើប្រាស់​មួយចំនួន​មាន ភាព​ក្រអឺតក្រទម​មិន​សក្តិ​សមជា​មន្ត្រី​យោធា ធ្វើឱ្យមាន​ការវាយតម្លៃ និង​ទទួល​ការរិះគន់​ពី​សាធារណជន ជាពិសេស​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​កង​យោធពលខេមរភូមិន្ទ ។

អគ្គនាយកដ្ឋាន សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ សូម​ដាក់ចេញ​នូវ​វិធានការ​កំណត់​ក្នុងការ​ប្រើប្រាស់​ផ្លាកលេខ ចរាចរណ៍​ខេមរភូមិន្ទ សម្រាប់​កងយោធពល​ខេមរភូមិន្ទ​ដូចខាងក្រោម​៖
១- យានយន្ត​ដែល​អាច​បំពាក់​ផ្លាកលេខ​ចរាចរណ៍​ខេមរភូមិន្ទ រួមមានៈ​•​ ​យានយន្ត​ដែល​រដ្ឋ​បំពាក់​•​ ​យានយន្ត​ជា​ជំនួយ​ពី​បណ្តា​ប្រទេស​នានា សម្រាប់​អង្គភាព​កងទ័ព​•​ ​យានយន្ត​ជា​អំណោយ​ពី​សប្បុរសជន​នានា សម្រាប់​អង្គភាព​កងទ័ព​•​ ​យានយន្ត​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ដែល​អស់​ប្រសិទ្ធភាព​ប្រើប្រាស់ ហើយ​ត្រូវ​កែច្នៃ​រៀប​ដំឡើង​សារជាថ្មី​•​ ​យានយន្ត​ដែល​ទទួលបាន​ពី​ការសម្រេច​របស់​តុលាការ​
•​ ​យានយន្ត​ដែល​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​នាំចូល និង​អាករ​ផ្សេងៗ​រួចរាល់ ។​

២- នាយទាហាន​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ផ្លាកលេខ​ចរាចរណ៍​ខេមរភូមិន្ទ ត្រូវគោរព តាមច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ជា​កំណត់ ។ ក្នុងករណី​រំលោភបំពាន ការប្រើប្រាស់​ផ្លាកលេខ​ចរាចរណ៍ ខេមរភូមិន្ទ​ត្រូវបាន​ដកហូត​មក​រក្សាទុក​នៅ​អគ្គនាយកដ្ឋាន​សម្ភា​រៈប​ច្ចេកទេស ក្រសួងការពារជាតិ​វិញ ។​៣- នាយទាហាន​ដែល​បាន​ចូលនិវត្តន៍ ពលី មរណៈ និង​ពិការ ត្រូវអស់​កាតព្វកិច្ច​ប្រើប្រាស់​ផ្លាក លេខ​ចរាចរណ៍​ខេមរភូមិន្ទ ក្រសួងការពារជាតិ​វិញ ។ និង​ត្រូវបាន​ដកហូត​មក​រក្សាទុក​នៅ​អគ្គនាយកដ្ឋាន​សម្ភា​រៈប​ច្ចេកទេស​

៤- នាយទាហាន​ដែល​បាន​ប្រើប្រាស់​ផ្លាកលេខ​ចរាចរណ៍​ខេមរភូមិន្ទ ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន នូវ​បម្រាម​កំណត់​ដូចខាងក្រោមៈ​•​ ​ហាម​យក​យានយន្ត​ដែល​ពាក់​ផ្លាកលេខ​ចរាចរណ៍​ខេមរភូមិន្ទ ទៅធ្វើ​ការជួល​បន្ត​ឱ្យ​បណ្តា ក្រុមហ៊ុន ស្ថាប័ន ឬ​រូបវន្តបុគ្គល​នានា​ប្រើប្រាស់​ឡើយ ។​•​ ​ហាម​យក​ផ្លាកលេខ​ចរាចរណ៍​ខេមរភូមិន្ទ ទៅ​បំពាក់​លើ​យានយន្ត​ផ្សេងទៀត ដែល​ខុសពី ប្រភេទ​យានយន្ត​ដែល​បាន​ស្នើសុំ ។​

•​ ​អ្នកប្រើប្រាស់​យានយន្ត​ពាក់​ផ្លាកលេខ​ចរាចរណ៍​ខេមរភូមិន្ទ ត្រូវតែ​ជា​នាយទាហាន​ជា​យោធិន នៃ​កងយោធពល​ខេមរភូមិន្ទ និង​អាស្រ័យ​មេបញ្ជាការ​អង្គភាព​បញ្ជាក់​ស្នើសុំ​បំពេញបែបបទ តាម​ឋានានុក្រម ដោយ​មិន​អនុញ្ញាតឱ្យ​ជន​ស៊ីវិល ឬ​ជនបរទេស​ប្រើប្រាស់​បានឡើយ ។ ចំពោះ​ក្រុមហ៊ុន​សហការ​វិនិយោគ​ជាមួយ​វិស័យ​ការពារជាតិ ក៏​ត្រូវបាន​អនុវត្ត​ដូចគ្នា ។ ក្នុងករណី​ដែល​អនុវត្ត​ខុសពី​បម្រាម​កំណត់​ខាងលើ អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួង ការពារជាតិ នឹង​ចាត់វិធានការ​ច្បាប់​ជា​ធរមាន ។​a car plate army a car plate army3 a car plate army4 a car plate army5  
​