» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11516 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117798 នាក់

ធម្មការ​និង​មន្ត្រី​សង្ឃ​ពោធិ​សែន​ជ័យ​ថា​រូប​ចៅអធិការ​វត្ត​ពោធិចិនតុង​ដេក​ឱប​ស្រី​គឺជា​រូប​កាត់ត​?!

 

​ភ្នំពេញ ៖​នៅ ព្រឹក​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩តាមបញ្ជាររបស់ក្រសួងធម្មការ អាជ្ញាធរ​មន្ត្រី​សង្ឃ​ធម្មការ​ខណ្ឌ​ពិ​ធិ​សែន​ជ័យ បាន​បើក​ការប្រជុំ​បន្ទាន់​មួយ​ជាមួយ​សាមីខ្លួន​ទាំងស្រី​និង​ប្រុស​ជា​ចៅអធិការ​វត្ត​ពោធិចិនតុង​បន្ទាប់​ពីរូពចៅអធិការ​វត្ត​ពោធិ៍ចិនតុង ដេក​ឱប​ស្រី​ស្នេហ៍​យ៉ាង​មាន​សេចក្តីសុខ ត្រូវគេ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ក​ឲ្យ​មានការ​រិះគន់​។​a monk po1 (1) 

ព្រះ​ធម្ម​បញ្ញា​មុនី សែម សុភា ជា​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​សង្ឃដីកា​ថា ការបើក​កិច្ចប្រជុំ​នេះ ធ្វើឡើង ក្រោយពី​មាន​រូប​ភាពមិនប្រក្រតី របស់ ភិក្ខុ វ៉ាន វ​ន្នី ព្រះចៅអធិការ​វត្ត​ពោធិ​ស​ត្ថា​រាម (​ហៅ​ពោធិ៍ចិនតុង​) និង​នារី​ម្នាក់ ត្រូវបាន​គេ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​។ ​ភិក្ខុ វាន វ​ន្នី​ចៅអធិការ​វត្ត បាន​បដិសេធថា រូបភាព​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ មិនមែនជា​រូប​ពិត​ទេ គឺ​ត្រូវបាន​ជនខិលខូច​កាត់ត ដើម្បី​បង្អួច​កិត្តិយស​របស់​ព្រះអង្គ និង​តម្លៃ​ព្រះពុទ្ធសាសនា​។​

​ចំណែក កញ្ញា​ស្រស់​សោភា​ឈ្មោះ លប ធីតា ជា​ម្ចាស់​រូប​ដែល​ត្រូវបាន​គេ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក និង​រង​ការចោទប្រកាន់ថា ជា​ស្រី​ស្នេហ៍​របស់ ភិក្ខុ វ៉ាន វ​ន្នី បាន​អះអាងថា នាង​ពុំមាន​ទំនាក់ទំនង អ្វី​ជាមួយ​សង្ឃ​វ៉ាន វ​ន្នី ទេ ។ លោក ប្រាក់ ពិន ប្រធានការិយាល័យ​ធម្មការ និង​សាសនា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ជឿថា រូបថត​ដែល​គេ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​នេះ ជា​រូបភាព​កាត់ត​ដែរ​។​ចឹ​ង​បានន័យថា​រឿង​ត្រូវ​បញ្ចប់​!?​។​ទោះជាយ៉ាងណាតាមបណ្តាញសង្គមនៅមានការិះគន់ថាអ្នកវាយតម្លៃរូបមិនចេះជំនាញអាយធីព្រោះគេអាចរករូបភាពផ្សេងដែលសង្ស័យមកវាយតម្លៃបានតើ។

ព្រះ​ធម្ម​បញ្ញា​មុនី ព្រះ​អនុគណ​ស្តីទី​សង្ឃ​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​អំពាវនាវ​សូម​ឲ្យ​ព្រះ​មន្ត្រី​សង្ឃ​ខណ្ឌ ជួយ​ផ្សព្វផ្សាយ​ដល់​ព្រះសង្ឃ​ទាំងអស់ ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ការលេង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណ​តម្លៃ​ព្រះសង្ឃ​ខ្មែរ​ទាំងអស់ ជាពិសេស​ព្រះពុទ្ធ សាសនា​ជា​សាសនា​របស់​រដ្ឋ ស្របតាម​ការដឹកនាំរ​បស់​រាជរដ្ឋាភិបាល​។​a monk po a monk po (1) a monk po1 a monk po2 


​