» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11899 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118181 នាក់

ប្រជាពលរដ្ឋត្រេកអរព្រោះបដិមា​ ព្ព្រះវិស្ណុគង់លើស្ដេចគ្រុឌដែលចៅហ្វាយខេត្តដកចោលមកគង់នៅទឹកដីអច្ឆរិយៈ​នៃទីក្រុងអង្គរ​វិញ!

 

សៀមរាប៖នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប បានសហការគ្នារៀបចំពិធីមហាមង្គលក្រុងពាលីបួងសួងសុំយាង «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ចេញពីទឹកដីខេត្តឧត្ដរមានជ័យ មកទឹកដីអច្ឆរិយ​នៃទីក្រុងអង្គរ​ ខេត្តសៀមរាប​វិញ បន្ទាប់ពីមានបញ្ហាជម្លោះទាហានសៀម​ ឈ្លានពានទឹកដីខ្មែរ​ ។a visnu1 

សូមបញ្ជាក់ថា៖​ បដិមា​ព្រះវិស្ណុគង់លើស្ដេចគ្រុឌ​នៅ មុនឆ្នាំ២០០៦​ គឺស្ថិតនៅវង្វង់មូល​ ផ្លូវជាតិលេខ៦​ ពីក្រុងសៀមរាប​ ឆ្ពោះទៅកាន់ព្រលានយន្តហោះ​អន្តរជាតិសៀមរាប​ និងខេត្តបន្ទាយមានជ័យ​ បាត់ដំបង​ ប៉ៃលិន​ និងប៉ោយប៉ែត​ ត្រង់ផ្លូវបំបែកជាមួយ៤​ បែរព្រះភក្រទៅទិសខាងលិច​ ។តែមិនដឹងថាមានបញ្ហាខុសហុងស៊ុយស្អីទេទើបអាជ្ញាធរជំនាន់នោះរើបដិមារនេះចេញ។ព្រោះករណីយ៍ថ្នាក់ដឹកនាំយល់ថាខុសហុងស៊ុយនេះក៏កើតមាននៅភ្នំពេញដែរគឺគេរើរូបហុមានកាច់កក្របី(អនុមាននិងទួភី)យកទៅបោះចោលបាត់ហើយដាក់រូបសម្តេចសង្ឃជួនណាតជំនួសវិញ។

 

តែបើតាមហ្វេសប៊ុកឈ្មោះSR​BTVបានដកស្រង់សម្តីលោកវ៉ាតប៉ារ៉ានីនអតីតអភិបាលរងនៃគណអភិបាលខេត្តឧត្តរមានជ័យ មកផ្សាយថា៖មានកាលមួយនោះ ខ្ញុំបាទ ឃើញរូបព្រះវិស្ណុ ជិះគ្រុឌ ត្រូវបានរក្សាទុក នៅសាលាខេត្តសៀមរាបចាស់(ទុកចោល) ក៏កើតក្តីអាណិត ទើបមានការមូលមតិ ឯកឧត្តម ប៉ិច សុខិន អភិបាលខេត្តឧត្តរមានជ័យ បានស្នើសុំពី ឯកឧត្តម ស៊ូ ភារិន្ទ អភិបាលខេត្ត សៀមរាប ដើម្បីយាង រូបបដិមាករព្រះវិស្ណុ ជិះគ្រុឌ មកគង់ប្រថាប់ នៅលើបាល័ង្គរង្វង់មូល ក្នុងទីរួមខេត្ត ឧត្តរមានជ័យ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១០ ។

អំពីគោលបំណង :១- ដើម្បីការពារជាតិ ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស( ព្រះវិស្ណុជិះគ្រុឌ ថ្លែង ស ចំនួន ៣ ) ដើម្បីបន្សាបឥទ្ធិពល អ្នកដែលមានមហិច្ឆតាឈ្លានពានទឹកដីខ្មែរ ។២- ដើម្បីធ្វើពិធីបូជា ទុកជាការគោរព សុំសេចក្តីសុខ សេចក្តីចំរើនដល់ខេត្ត និងប្រជាជន ដើម្បីផ្តល់អំណាច ឥទ្ធិពល ដល់ថ្នាក់ដឹកនាំខេត្ត ក្នុងការគ្រប់គ្រងអភិបាលថែរក្សា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ ឱ្យមានភាពត្រជាក់ត្រជុំ រីកចម្រើន លើគ្រប់វិស័យ ។៣- ដើម្បីជា សោភ័ណភាពខេត្តផង និងសម្រាប់ ប្រជាជន មហាជន បានស្គាល់ បានគោរពបូជា រូបបដិមាករ ព្រះវិស្ណុ ជិះគ្រុឌ ផង ។

អំពីជំនឿ :១- នៅបាតបាល័ង្គរង្វង់មូល ព្រះវិស្ណុជិះគ្រុឌ មានធ្វើពិធីបញ្ចុះអាថ័ន មហាផ្សាតៅលាន ដើម្បីការពារ និងតម្កើងរិទ្ធីបារមី រូបបដិមាករ ព្រះវិស្ណុជិះគ្រុឌ ឱ្យកាន់តែខ្លាំងពូកែ ។

២- បានធ្វើពិធី បញ្ចុះអាថ័ន បណ្តាសា ដោយឧបកិច្ចថា - - - ជនទាំងឡាយណាដែលបំផ្លិចបំផ្លាញ ក្បាច់ចម្លាក់ រង្វង់មូល និងរូបបដិមាករព្រះវិស្ណុជិះគ្រុឌ និងត្រូវរងទុក្ខទោស ធ្លាក់នរក៩ ជាន់ ឬបាត់បងជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍ លិចទូក រន្ទះបាញ់ និងចាញ់អាត្មា៧ តម្ណពូជ ។ ជនទាំងឡាយណា ដែលបានអភិរក្សថែរក្សា គោរពបូជា រូបបដិមាករព្រះវិស្ណុជិះគ្រុឌ នេះ សូមទេវតា ថែរក្សា ចម្រុងចម្រើន ត្រជាក់ត្រជុំ និងសម្រេចគ្រប់បំណងប្រាថ្នា ។លោកវ៉ាតប៉ារ៉ានីនអតីតអភិបាលរងនៃគណអភិបាលខេត្តឧត្តរមានជ័យ បានសសេថា៖នៅមានដំណើររឿងជាច្រើនទៀត ដែល ខ្ញុំបាទ សូមមិនរៀបរាបឡើយ ។a visnu a visnu2