» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11807 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118089 នាក់

កិច្ចការពារ​សម្បត្តិ​បេតិកភណ្ឌ​ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​គ្នា​!


​ភ្នំពេញ​៖​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​បញ្ជាក់ថា​: កិច្ចការពារ​សម្បត្តិ​បេតិកភណ្ឌ​ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​គ្នា​!a hun temple1 

​ការលើកឡើង​របស់​ស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះ គឺ​ខណៈពេលដែល​ប្រជាពលរដ្ឋ​កម្ពុជា​កំពុងតែ​ផ្ទុះ​ការរិះគន់​រឿង​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ត្រូវបាន​ថៃ​លួច​ចម្លង នឹង​កំពុងតែ​សាងសង់​នៅលើ​ទឹ​នៃ​ខេ​ត​ហ​ត​បុរី​រ៉ាំ​ហើយក៏​ស្រប​និង​ពេលវេលា​គម្រប់​ខួប ១៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផងដែរ​។ នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១​នេះ​សម្តេច​ស​សេរ​ថា​:

​កិច្ចការពារ​សម្បត្តិ​បេតិកភណ្ឌ​ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​គ្នា​! ថ្ងៃស្អែក​ទី​៧​កក្កដា​នេះ គឺជា​ខួប​១៣​ឆ្នាំ​ហើយ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក នា​កិច្ចប្រជុំ​ទី​៣២ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ (UNESCO) កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ នា​ថ្ងៃទី​១៥​ខែមិថុនា ឆ្នាំ​១៩៦២​។​
​សូម​ចូលរួម​ថែរក្សា​ការពារ​ប្រាសាទបុរាណ​ទាំងអស់​នៅ​ទូទាំងប្រទេស​ឲ្យ​បាន​គង់វង្ស ដើម្បី​កូនចៅ​ខ្មែរ​គ្រប់​ជំនាន់​។​

​ទាក់ទង​និង​សំណង់​ប្រាសាទ​ចម្លង​ម៉ូ​ដែល​អង្គរវត្ត​ខ្មែរ​លោក កុយ គួ​ង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ប្រាប់​សារព័ត៌មាន​ថា នៅពេលនេះ​ស្ថានទូត​ក៏ដូចជា​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​ថៃ បានចាប់ផ្តើម​ស្រាវជ្រាវ​ករណី ដែលមាន​ការលើកឡើង​អំពី​ការសាងសង់​ប្រាសាទ​មួយ​ដែល​ចម្លង​រចនាបថ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា នៅ​ខេត្ត​បុរី​រ៉ាំ ដោយ​ធ្វើ​ការសហការ​ជាមួយនឹង​ភាគី​ថៃ​។ 

៖ “​ចំពោះ​រឿងនេះ យើង​ត្រូវ​សិក្សា​ឱ្យបាន​ច្បាស់លាស់​ជាមុនសិន ព្រោះថា​ប្រាសាទ​នៅ​ប្រទេស​ថៃ​មួយចំនួន មាន​រូបរាង​ស្រដៀង​នឹង​ប្រាសាទអង្គរវត្ត​របស់​យើង​ដែរ ដូចជា​ប្រាសាទភ្នំ​រូង នៅ​ខេត្ត​បុរី​រ៉ាំ​ជាដើម ដូច្នេះ​ស្ថានទូត និង​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ប្រទេស​ថៃ ត្រូវតែ​សិក្សា​ស្រាវជ្រាវ​ករណីនេះ​សិន ហើយ​យើង​ក៏​មិនអាច​ប្រតិកម្ម​បាន​ភ្លាមៗ​នោះដែរ ព្រោះ​យើង​ពុំទាន់​ដឹងថា​ការសាងសង់​នោះ យកតាម​លំនាំ រចនាបទ ដូច​ប្រាសាទអង្គរវត្ត​យើង​ឬទេ​?”​។​​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​តាមដាន​ករណីនេះ​ឱ្យបាន​ដិតដល់​បំផុត​ផងដែរ​។

ឯ​លោក​ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែង​បញ្ជាក់ប្រាប់ កាសែត​ថា ក្រសួង​វប្បធម៌ និង​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​តាមដាន និង​ស្រាវជ្រាវ​ករណីនេះ​ហើយ ជាពិសេស​គឺ​អាជ្ញាធរ​ជាតិ​អប្សរា​តែម្តង ពាក់ព័ន្ធ​នឹង​រចនាបទ និង​ប្លង់​ប្រាសាទ​នេះ​ជាដើម​។
“​យើង​ស្រាវជ្រាវ​សិន ហើយ​បើតាម​ខ្ញុំ​ដឹង គឺ​កុងស៊ុល​យើង​ប្រចាំ​នៅ​ថែ ទៅដល់​ទីតាំង​នោះ​ហើយ​នៅ​រសៀល​ថ្ងៃនេះ ដូច្នេះ​យើង​កំពុង​រងចាំ​ព័ត៌មាន​ពី​កុងស៊ុល​យើង ថា​តើ​ប្រាសាទ​នោះ​គ្រោង​សាងសង់​ដូច​ប្រាសាទអង្គរវត្ត​? ។​a hun temple a hun temple4 a hun temple2 a hun temple3 

​