» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11335 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117617 នាក់

សម្តេច​អគ្គ​មហាសង្ឃរាជ​ទេ​វង្ស​ទ្រង់​មិនដឹង​ឬ​មិន​ស្គាល់​កុដិ​បុរាណ​ដែលជា​បេតិកភណ្ឌ​ជាតិ​?

​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ករណី​វាយ​កុដិ​បុរាណ​ចំនួន​៣ ក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម ដែលមាន​អាយុកាល ៩២​ឆ្នាំ​។ យោងតាម​លិខិត ក្រសួង​វប្ប​ធ​ម៍​ដែល​កាសែត ទទួលបាន នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២២​នេះ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ផ្ញើលិខិត​ទូលថ្វាយ​សម្តេច​ព្រះមហា​ស​ង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេច​ព្រះមហា​សង្ឃរាជា គណៈ​មហា​និ​យ​កាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២ ដោយ​សម្តែង​ការសោកស្តាយ​ចំពោះ​ករណី​វាយ​កុដិ​បុរាណ​ទាំង​៣​នេះ​។a pagoda lom 

ក្នុងករណីនេះ កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២២ លោកស្រី​ទួល​ដំណឹង​ពី​មន្ត្រី​ជំនាញ និង​មហាជន រាយការណ៍​មក​ស្តីពី ករណី​នៃ​ការ​វាយ​កុដិ​បុរាណ​ចំនួន​៣(​កុដិ​លេខ ៤៣ ៤៣ និង​៤៥) ដែល​កសាង​កំឡុង​ឆ្នាំ​១៩៣០ នៅក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម ដើម្បី​សាងសង់​ព្រះ​ចេតិយ​។ ក្រោយ​ដឹង​ដំណឹង​នេះ ក្រសួង​មានការ​សោកស្តាយ​ជាខ្លាំង ព្រោះ​កុដិ​ទាំង​៣​នេះ ក្រសួង​បាន​ចាត់ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ហើយ​បាន​ចុះ​ក្នុង​បញ្ជី​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៧​។​

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ បានចាត់ទុក​សកម្មភាព​នេះ​កំពុង​រង​ការរិះគន់​យ៉ាង​ផុលផុស ពី​មហាជន​តាមរយៈ​បណ្តាញ​សង្គម​។ ក្នុងនាម​ក្រសួង​ជា​សេនាធិការ របស់​រាជរដ្ឋាភិបាល ដែលមាន​តួនាទី និង​ភារកិច្ច ក្នុងការ​គ្រប់គ្រង ថែរក្សា ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។ សកម្មភាព នៃ​ការរុះរើ និង​វាយកម្ទេច​កុដិ​ចាស់ ដោយ​ពុំបាន​សិក្សា​ពិគ្រោះ និង​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌ ជា​ទង្វើ​ដែល​ផ្ទុយ​នឹង​ច្បាប់ ព្រមទាំង​សារាចរ​របស់​រាជរដ្ឋាភិបាល ដែលជា​ឯកសារ​គតិយុត្ត​ជា​ធរមាន ជាមួយ​ការចង្អុល​បង្ហាញថា រាល់​ការជួសជុល​ព្រះវិហារ ឬ​សំណង់​អគារ​បេតិកភណ្ឌ​នានា ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌ ដែលជា​ក្រសួង​ជំនាញ​។​

​កាលពី​ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​សារាចរ​មួយ ស្តីពី​ការទប់ស្កាត់ ការ​វាយកម្ទេច និង​បំផ្លិចបំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ ដោយ​សង្កត់ធ្ងន់ថា សំណង់​អគារ​បេតិកភណ្ឌ ដែល​នឹងត្រូវ​ធ្វើការ​ជួសជុល កែប្រែ​រូបរាង ឬ​វាយ​កម្ទេចចោល ត្រូវ​ស្នើសុំ​ការពិនិត្យ និង​សម្រេច​ពី​ក្រសួង​វប្បធម៌ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាមុនសិន​៕a pagoda lom1 a pagoda lom3 a pagoda lom4 
​