» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11823 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118105 នាក់

ក្រុមការងារ​អន្តរក្រសួង និង​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ចុះ​ពិនិត្យ​កែលម្អ​ទីតាំង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ភ្នំ​ខ្នង​ផ្សារ


​ខេត្ត​កំពង់​ស្បឺ​៖​ខេត្តកំពង់ស្ពឺ : អនុវត្តតាម​បទបញ្ជា​របស់​សម្តេច​ប​វរ​ធិបតី នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​៨ ខែមីនា ឆ្នាំ​២០២៥ ក្នុងការ​សម្រេច​ឱ្យ​លុបចោល​គម្រោង​អភិវឌ្ឍន៍​នៅលើ​តំបន់​ទេសចរណ៍​ភ្នំ​ខ្នង​ផ្សារ តាមរយ​:​ការដកមកវិញ​នៅ​ដី​ដែលមាន​ការបោះ​បង្គោលព្រំ ដើម្បី​ថែរក្សា​ឱ្យបាន​នូវ​ស្ថានភាព​ដើម​នៃ​ធម្មជាតិ សម្រាប់​បម្រើ​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​សហគមន៍ និង​អ្នកទេសចរ ដោយ​មិន​អនុញ្ញាតឱ្យ​មានការ​វិនិយោគ​នៅលើ​ភ្នំ​ឡើយ​។​a hill psa4 

​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២៥ ក្រុមការងារ​អន្តរក្រសួង (​ក្រ​សួ​បរិស្ថាន និង​ក្រសួងទេសចរណ៍​) រួមជាមួយ​នឹង​អាជ្ញាធរខេត្ត​កំពង់ស្ពឺ ព្រមទាំង​ប្រជា​សហគមន៍​តាំង​បំពង់ បាន​ចុះ​ដក​បង្គោល​ព្រំដី​ក្នុង​តំបន់ភ្នំ​ខ្នង​ផ្សារ ក្រោយពី​មានការ​ព្រមព្រៀង​បញ្ឈប់​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំង​បួន ដោយ​ប្រគល់​ដី​ចំនួន ៤០​ហិកតា ជូន​ដល់​សហគមន៍​តាំង​បំពង់ ដើម្បី​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ប្រមាណ ១០០​គ្រួសារ ក្នុងភូមិ​តាំង​បំពង់ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែល​កំពុង​បម្រើ​សេវាកម្ម​ទេសចរណ៍ ។​​ប្រជាពលរដ្ឋ ដែលជា​អ្នកបម្រើ​សេវា​កញ្ចប់​ទេស​ចរណ៍​ពឹង​លើ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ស្អាត​នៃ​តំបន់​ទេសចរណ៍​ខ្នង​ផ្សារ​បាន​សម្តែង​ការ​ត្រេកអរ​ចំពោះ​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី​ដែល បាន​យកចិត្តទុកដាក់ និង​ដោះស្រាយ​នូវ​ទុក្ខ​កង្វល់​របស់​ប្រជា​សហគមន៍​.​។​

​បន្ថែម​ពីលើ​ការដក​បង្គោល​ព្រំដី​បញ្ចប់​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​លើ​តំបន់ភ្នំ​ខ្នង​ផ្សារ ក្រុមការងារ​អន្តរក្រសួង​(​ក្រសួងបរិស្ថាន​, ក្រសួងទេសចរណ៍ និង ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​) រួមជាមួយ​នឹង​អាជ្ញាធរខេត្ត​កំពង់ស្ពឺ ក៏បាន​ពិភាក្សា និង​ពិនិត្យ​លទ្ធភាព​ទីតាំង ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​បន្ថែមទៀត នូវ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ស្របតាម​អនុសាសន៍​របស់ សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី ដែលមាន​ដូចជា​៖ ទីតាំង​សម្រាក​តាមផ្លូវ​ថ្មើរជើង​, ការរៀបចំ​ធុងសំរាម​, ផ្លូវ​ឡើង​ភ្នំ​សម្រាប់​យានជំនិះ​, អង់​តែ​ន​សេវា​ទូរស័ព្ទ​, ទីតាំង​ចំណត​, បន្ទប់ទឹក​, ទីតាំង​សម្រាប់​លក់​អាហារ និង​ភេសជ្ជៈ ព្រមទាំង​កញ្ចប់​សេវាកម្ម​ទេសចរណ៍​ជូន​ដល់​សហគមន៍​តាំង​បំពង់​ផងដែរ ។​

​សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី​ក្នុងឱកាស​ដំណើរ​ស្រាវជ្រាវ​លើ​ភ្នំ​ខ្នង​ផ្សារ បានកំណត់​គោលការណ៍​ចម្បង គឺ “​ការធ្វើឱ្យ​ប្រសើរឡើង​ក្នុង​តំបន់ភ្នំ​ខ្នង​ផ្សារ​នេះ គឺ​ត្រូវ​គិតគូរ​ពី​សោភ័ណភាព និង​រក្សា​ភាព​ដើម​នៃ​ធម្មជាតិ​ក្នុង​តំបន់​” ដោយ​គម្រោង​រៀបចំ​បន្ថែម​ទាំងអស់ គឺ​ឈរលើ​គោលការណ៍​នេះ​ជា​គ្រឹះ​ដ៏​រឹងមាំ ដើម្បី​ជួយ​ពង្រឹង​ដល់​សហគមន៍ និង​ផ្តល់​ភាពងាយស្រួល សំដៅ​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យបាន​កាន់តែច្រើន ដោយ​អាច​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ពង្រឹង​សេដ្ឋកិច្ច​ប្រជា​សហគមន៍​ឱ្យ​កាន់តែ​ធូរធា​ផងដែរ ៕a hill psa1 a hill psa2 a hill psa5 

​