» កិច្ចប្រជុំរវាងកម្ពុជាវៀតណាមឡាវថៃនិងមីយ៉ានម៉ានៅហាណូយបញ្ចប់ហើយ » កងទ័ពកម្ពុជា-ថៃ ជួបប្រជុំកម្រិតលេខភូមិភាគសង្កត់ធ្ងន់ពីភាពចាំបាច់ដែលត្រូវពិភាក្សាដោះស្រាយបញ្ហាកើតឡើងថ្មីៗឱ្យទាន់ពេល » អគ្គលេខាគណបក្សភ្លើងទានចេញទៅបង្កើតបក្សថ្មីបង្កឲ្យមានប្រតិកម្មពីក្រសួងមហាផ្ទៃ » គ្រឿងញៀនឬសសៃប្រាសាទកូនប្រុសចាប់រំលោភម្តាយបង្កើតបានសម្រេច ?ព្រោះកន្លងមកមានតែឪរំលោភកូន » ក្រុមហ៊ុនNvidia បញ្ឈប់ការនាំចេញម៉ាស៊ីនមេផ្ទុកបន្ទះឈីបរបស់ខ្លួនទៅថៃ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី » កម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC)នៅឆ្នាំ២០២៩នាយករដ្ឋមន្ត្រីណែនាំឲ្យយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ » ៣ថ្ងៃព្រះរាជពិធីបុណ្យអុំទូក មានមនុស្សចំនួន ២៧នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៩នាក់ នាយករដ្ឋមន្ត្រីផ្ញើសារអបអរការរៀបចំ » ការដាក់ស្នើពន្ធថ្មីលើ១៤ប្រទេសក្នុងនោះកម្ពុជាត្រូវបានមើលឃើញថាមិនទាន់អនុមត័លើការយល់ព្រមជាមួយអាមេរិកនាពេលកន្លងមក! » មេពន្លត់អគ្គិភយ័ប្រការថាគ្មានទេបណ្ណ័បញ្ជាក់ពីការបង្កាអគ្គិភ័យ » ពេទ្យគន្ធបុប្ផាសៀមរាបវះកាត់យកដែលគោលពីក្បាលកុមារ » លទ្ធផលសម្រ​ក់ទៀនផ្សងប្រផ្នូលទឹកភ្លៀង សម្រាប់ឆ្នាំ២០២៧ ក្នុងព្រះរាជពិធីសម្រក់ទៀនជ័យក្នុងព្រះបរមរាជវាំង! » ម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជានឹងបិទដំណើរការ ចាប់ពីថ្ងៃទី២៥ ខែធ្នូតទៅ » កម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការច្រកអន្តោប្រវេសន៍ឆ្លាតវៃ នៅតាមអាកាសយានដ្ឋានអន្តរជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរចូល និងចេញ » អ្នកបើករថយន្តដែលបុកម្តាយ និងកូនតូច ស្លាប់ទាំង៣នាក់ នៅស្រុករវៀង ខេត្តព្រះវិហារ ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ » បាញ់សម្លាប់ស្ត្រី២នាក់នៅស្រុកបាណន់ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់បានហើយមូលហេតុគឺប្រចណ្ឌ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3957 នាក់

ម្សិលមិញ 10606 នាក់

សរុប 21406062 នាក់

កងទ័ពកម្ពុជា-ថៃ ជួបប្រជុំកម្រិតលេខភូមិភាគសង្កត់ធ្ងន់ពីភាពចាំបាច់ដែលត្រូវពិភាក្សាដោះស្រាយបញ្ហាកើតឡើងថ្មីៗឱ្យទាន់ពេល

 

 

ឧត្តរមានជ័យ៖ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការដ្ឋាន (RBC) ភាគីកម្ពុជានិងឧត្តមសេនីយ៍ត្រី អាម យុទ្ធស៊ុនថន ជាប្រធានលេខាធិការដ្ឋាន (RBC ) ភាគីថៃកងទ័ពភូមិភាគទី២ថៃបាន ជួបប្រជុំក្រៅផ្លូវការនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា នៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ ដើម្បីពិភាក្សាអំពីការដែលភាគីថៃមិនគោរពវិធានការបទឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសង្កត់ធ្ងន់ពីភាពចាំបាច់ដែលត្រូវពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាកើតឡើងថ្មីៗឱ្យទាន់ពេល និងកាន់តែមានប្រសិទ្ធភា។a narong army thai 

 

បើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការពារជាតិចេញនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាដែលផ្ទុយពីសេចក្តីប្រកាសរួមនេះ សំដៅឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។៖«ភាគីទាំងពីរបានលើកឡើងអំពីបញ្ហាមួយចំនួនដែលបានកើតឡើងនាពេលថ្មីនេះៗ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ដោយសង្កត់ធ្ងន់ពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។ »។

 

ក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់ថា  ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសកម្ពុជា និងថៃ  ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ានផងដែរនោះ គឺទាមទារឱ្យមានការប្តេជ្ញាចិត្តពិតប្រាកដ និងភាពស្មោះត្រង់ ព្រមទាំងការគោរពឱ្យបានពេញលេញនូវច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។

 



រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។

គួរកត់សម្គាល់ថា គិតមកទល់ពេលនេះ កិច្ចប្រជុំកម្រិតផ្លូវការរវាងកម្ពុជា-ថៃ ដូចជា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ជាការជួបប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិទាំងពីរ  និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលជាការជួបប្រជុំរវាងមេបញ្ជាការយោធភូមិភាគទាំងពីរ សុទ្ធតែជាប់គាំងជាច្រើនច្រើនខែមកហើយ។ មកទល់ពេលនេះ មានតែកិច្ចប្រជុំកម្រិតក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ នៃកម្ពុជា និងកងទ័ពភូមិភាគទី២ថៃ  ដែលនៅដំណើរការរៀងរាល់ចុងខែនីមួយៗ ប៉ុន្តែស្ថិតក្នុងរបៀបក្រៅផ្លូវការប៉ុណ្ណោះ។