» ក្រុមហ៊ុនNvidia បញ្ឈប់ការនាំចេញម៉ាស៊ីនមេផ្ទុកបន្ទះឈីបរបស់ខ្លួនទៅថៃ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី » កម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC)នៅឆ្នាំ២០២៩នាយករដ្ឋមន្ត្រីណែនាំឲ្យយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ » ៣ថ្ងៃព្រះរាជពិធីបុណ្យអុំទូក មានមនុស្សចំនួន ២៧នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៩នាក់ នាយករដ្ឋមន្ត្រីផ្ញើសារអបអរការរៀបចំ » ការដាក់ស្នើពន្ធថ្មីលើ១៤ប្រទេសក្នុងនោះកម្ពុជាត្រូវបានមើលឃើញថាមិនទាន់អនុមត័លើការយល់ព្រមជាមួយអាមេរិកនាពេលកន្លងមក! » មេពន្លត់អគ្គិភយ័ប្រការថាគ្មានទេបណ្ណ័បញ្ជាក់ពីការបង្កាអគ្គិភ័យ » ពេទ្យគន្ធបុប្ផាសៀមរាបវះកាត់យកដែលគោលពីក្បាលកុមារ » លទ្ធផលសម្រ​ក់ទៀនផ្សងប្រផ្នូលទឹកភ្លៀង សម្រាប់ឆ្នាំ២០២៧ ក្នុងព្រះរាជពិធីសម្រក់ទៀនជ័យក្នុងព្រះបរមរាជវាំង! » ម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជានឹងបិទដំណើរការ ចាប់ពីថ្ងៃទី២៥ ខែធ្នូតទៅ » កម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការច្រកអន្តោប្រវេសន៍ឆ្លាតវៃ នៅតាមអាកាសយានដ្ឋានអន្តរជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរចូល និងចេញ » អ្នកបើករថយន្តដែលបុកម្តាយ និងកូនតូច ស្លាប់ទាំង៣នាក់ នៅស្រុករវៀង ខេត្តព្រះវិហារ ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ » បាញ់សម្លាប់ស្ត្រី២នាក់នៅស្រុកបាណន់ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់បានហើយមូលហេតុគឺប្រចណ្ឌ! » រថយន្តដឹកទំនិញស្ករសថៃចរាចរណ៍ចូលកំពង់ផែសេះស (ផែតាហៃ)ខេត្តកែបមិនស្តាប់ការណែបាំសម្តេចប្រធានព្រឹទ្ធសភា? » មេការទូតសៀម បោះសម្តីយ៉ាងថ្លោសៗថាមិនខ្វល់ការតវ៉ារបស់កម្ពុជា សកម្មភាពកងទ័ពថៃ ធ្វើឡើងស្របតាមកិច្ចព្រមព្រៀង និងរក្សាព្រំដែនរបស់ខ្លួនប៉ុណ្ណោះ..! » កងទ័ពកម្ពុជា-ចិន ត្រៀមបើកល្បែងសង្គ្រាមនាគមាសឆ្នាំ២០២៦ កន្លះខែរក្នុងពេលកម្ពុជាត្រៀមសមយុទ្ធជាមួយអាមេរិកឆ្នាំ២០២៧! » សិទ្ធិមនុស្ស UN ៖ ប្រទេសចំនួន ១១ ឱ្យថៃធ្វើវិសោធនកម្ម ឬលុបមាត្រា ១១២ ជាមួយយុវជនសៀមតវ៉ាដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1959 នាក់

ម្សិលមិញ 18232 នាក់

សរុប 21385956 នាក់

ការដាក់ស្នើពន្ធថ្មីលើ១៤ប្រទេសក្នុងនោះកម្ពុជាត្រូវបានមើលឃើញថាមិនទាន់អនុមត័លើការយល់ព្រមជាមួយអាមេរិកនាពេលកន្លងមក!

 

ភ្នំពេញ៖សហរដ្ឋអាមេរិកនៅថ្ងៃនេះបានស្នើដំឡើងពន្ធគយលើទំនិញកម្ពុជាពី ១០% ទៅ ១៨% ក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤លើប្រទេសចំនួន១៤។ អត្រានេះនឹងកើនដល់ ២៥% ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមិនផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ ឬមិនបានបំពេញលក្ខខណ្ឌផ្សេងទៀត។a trum thai 

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក USTR បានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានវាយតម្លៃថា គោលនយោបាយ និងការអនុវត្តក្នុងវិស័យឧស្សាហកម្មរបស់ដៃគូទាំង ១៤ នេះ គ្មានហេតុផលសមស្រប និងបង្កបន្ទុក ឬរឹតត្បិតពាណិជ្ជកម្មអាមេរិក។

ក្រោមសំណើថ្មីនេះ ប្រទេសចិននឹងប្រឈមមុខនឹងអត្រាពន្ធ ២០% បូកបន្ថែមលើពន្ធប្រមាណ ២៥% ដែលមានស្រាប់ ប៉ុន្តែអាចកើនឡើងដល់ ៤០% ប្រសិនបើការផ្អាកសង្គ្រាមពាណិជ្ជកម្មដែលផុតកំណត់នៅថ្ងៃទី ១០ ខែមករា មិនអាចបន្តទៅមុខបាន។ ទន្ទឹមនឹងនេះ តំណាងពាណិជ្ជកម្មអាម៉េរិក លោក ជេមីសុន ហ្គ្រៀរ (Jamieson Greer) បញ្ជាក់ថា ពន្ធថ្មីនេះនឹងមិនទាន់ចូលជាធរមានឡើយ ដោយត្រូវរង់ចាំសវនាការពិគ្រោះយោបល់និងស្តាប់មតិជាសាធារណៈនៅថ្ងៃទី ២៥ ខែមករា ហើយក៏នឹងមិនប៉ះពាល់ដល់ទំនិញចិនតម្លៃប្រមាណ ៣០ ពាន់លានដុល្លារ ដែលកំពុងស្ថិតក្រោមការពិចារណាបន្ធូរបន្ថយពន្ធនោះដែរ។ ដោយឡែក ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានច្រានចោលការចោទប្រកាន់រឿងផលិតលើសតម្រូវការនេះ ។

សម្រាប់ដៃគូពាណិជ្ជកម្មផ្សេងទៀត ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ហៅកាត់ថា USTR បានស្នើកំណត់អត្រាពន្ធ ១៨% សម្រាប់ទំនិញនាំចូលពីប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និងបង់ក្លាដែស្ហ និងអត្រា ១៥% សម្រាប់ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ សហភាពអឺរ៉ុប និងស្វីស ព្រមទាំង ១០% សម្រាប់សិង្ហបុរី។ ចំណែកឯវៀតណាម និងឥណ្ឌា ដែលកំពុងចរចាពាណិជ្ជកម្មជាមួយអាម៉េរិក នឹងប្រឈមនឹងអត្រាពន្ធ ២០% និង ១៧% ប្រសិនបើកិច្ចព្រមព្រៀងសម្រេច ប៉ុន្តែនឹងកើនដល់ ៣៥% និង ២៥% ប្រសិនបើការចរចាបរាជ័យ ខណៈម៉ិកស៊ិក និងន័រវែស ត្រូវបានលើកលែងជាបណ្ដោះអាសន្នសិន ព្រោះការស៊ើបអង្កេតលើប្រទេសទាំងពីរមិនទាន់បញ្ចប់។

ក្រៅពីនេះ សហរដ្ឋអាម៉េរិកក៏បានស្នើដំឡើងពន្ធ ១០% លើយន្តហោះពាណិជ្ជកម្ម អ៊ីមប្រ៊ែរ (Embraer) និងដំឡើងពន្ធលើស្ករសនាំចូលពីប្រទេសប្រេស៊ីលផងដែរ ក្រោយការចរចាទ្វេភាគីមិនមានវឌ្ឍនភាព។ ការប្រកាសដាក់របាំងពាណិជ្ជកម្មពន្ធគយថ្មីទាំងនេះ បានជះឥទ្ធិពលអវិជ្ជមានភ្លាមៗដល់ទីផ្សារភាគហ៊ុនអាម៉េរិកកាលពីថ្ងៃពុធ ដោយធ្វើឱ្យសន្ទស្សន៍ភាគហ៊ុនសំខាន់ៗធ្លាក់ចុះជាង ១% និងសន្ទស្សន៍បច្ចេកវិទ្យា Nasdaq ដាំក្បាលចុះជាង ៣% ។

សំណើដាក់ពន្ធនេះនឹងឆ្លងកាត់ដំណើរការពិគ្រោះយោបល់ជាសាធារណៈ។ USTR បានឱ្យដឹងថា មតិយោបល់ជាលាយលក្ខណ៍អក្សរ និងសំណើសុំចូលផ្តល់សក្ខីកម្មក្នុងសវនាការ ត្រូវដាក់ជូនត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២៧។ សវនាការគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែមករា។

ទាក់ករណីយ៍នេះលោក Casey Barnett អតីតប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham)បានសសេរក្នុងហ្វេប៊ុកថា៖ទោះយ៉ាងណាក៏ដោយ វិធានការទាំងនេះមិនទាន់ចូលជាធរមានទេ ហើយអាចត្រូវបានកែប្រែបន្ទាប់ពីការពិគ្រោះយោបល់ជាសាធារណៈ ហើយប្រសិនបើបញ្ហានេះកាន់តែក្តៅទៅៗជាពិសេសមានការតបតពីបណ្តាប្រទេសធំៗត្រលប់មកវិញ នោះនឹងនឹងធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មវិលត្រលប់មកវិញដូចមុនដែលពេលគឺបានគាំទ្រតម្លៃមាសផងដែរ។

សម្រាប់កម្ពុជា នេះទំនងជាអត្រាពន្ធចុងក្រោយរបស់អាមេរិកសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ។ នេះមិនមែនជារឿងល្អទេ ប៉ុន្តែក៏មិនមែនជាមហន្តរាយដែរ។ ប្រទេសជាច្រើននៅលើពិភពលោកទទួលរងពន្ធមាត្រា ៣០១ ត្រឹមតែ ១០% ប៉ុណ្ណោះ។ ក្នុងនោះមានប្រទេសដែលប្រកួតប្រជែងជាមួយសម្លៀកបំពាក់និងស្បែកជើងរបស់កម្ពុជា ដូចជា ប៉ាគីស្ថាន ស្រីលង្កា និងហ្គាតេម៉ាឡា។ ជាងនេះទៅទៀត ប្រទេសមួយចំនួនដូចជា ហ្គាតេម៉ាឡា និងម៉ិកស៊ិក មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិក ដូច្នេះប្រទេសទាំងនោះមិនបង់ពន្ធ MFN (ប្រទេសមានអនុគ្រោះបំផុត) ទេ។ ជាលទ្ធផល ម៉ាកយីហោមួយចំនួនអាចផ្លាស់ប្តូរការបញ្ជាទិញទៅប្រទេសទាំងនោះ ដើម្បីចៀសវាងអត្រា ១៨%។ យ៉ាងណាក៏ដោយ អត្រា ១៨% មិនមែនជាមហន្តរាយទាំងស្រុងនោះទេ ព្រោះគូប្រកួតប្រជែងសំខាន់ៗរបស់កម្ពុជា ដូចជា ឥណ្ឌូនេស៊ី និងបង់ក្លាដែស ក៏ទទួលបានអត្រា ១៨% ដូចគ្នា ចំណែកវៀតណាមរំពឹងថានឹងទទួលរងអត្រា ២០%។

ពន្ធថ្មី ១៨% ដែលស្នើលើកម្ពុជា គឺជាការជំនួសពន្ធបដិការក្រោមច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) របស់សហរដ្ឋអាមេរិក ដែលបានប្រកាសនៅខែមេសា ឆ្នាំ២០២៥។ អត្រានោះចាប់ផ្តើមពី ៤៩% ហើយត្រូវបានបញ្ចុះមកត្រឹម ១៩%។ នៅទីបំផុត តុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេចថា ពន្ធ IEEPA គឺខុសច្បាប់ ហើយពន្ធ IEEPA ត្រូវបានលុបចោលទាំងស្រុង។ ជាការឆ្លើយតប រដ្ឋបាលលោក ត្រាំ បានជ្រើសរើសធ្វើការស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ក្រោមច្បាប់អាមេរិកដែលគេហៅថា មាត្រា ៣០១ ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ពន្ធដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេត។ ការស៊ើបអង្កេតថ្មីបំផុតបានរកឃើញថា កម្ពុជាប្រកួតប្រជែងដោយមិនយុត្តិធម៌ជាមួយសហរដ្ឋអាមេរិក តាមរយៈការផ្តល់ការលើកទឹកចិត្តវិនិយោគដល់រោងចក្រផលិតដែលនាំចេញទៅសហរដ្ឋអាមេរិក ការពឹងផ្អែកលើការវិនិយោគរបស់ចិន និងការពឹងផ្អែកលើវត្ថុធាតុដើមរបស់ចិន។

សហរដ្ឋអាមេរិកបានស្នើសុំមតិយោបល់ម្តងទៀតថា តើគួរផ្តល់យន្តការវាយនភណ្ឌ ដែលអនុញ្ញាតឱ្យសម្លៀកបំពាក់កម្ពុជាក្នុងបរិមាណកំណត់មួយដែលប្រើកប្បាសអាមេរិក អាចត្រូវបានលើកលែងពីអត្រា ១៨% ដែរឬទេ។

លោក Casey Barnett បានឲ្យដឹងថា៖សហរដ្ឋអាមេរិកផ្តល់ជូនកម្ពុជានូវការលើកលែងពន្ធពិសេសសម្រាប់ផលិតផលសម្លៀកបំពាក់ ដោយផ្អែកលើបរិមាណកប្បាស ឬក្រណាត់កប្បាសអាមេរិក ដែលកម្ពុជានាំចូល។ ការលើកលែងពន្ធសម្រាប់ការនាំចូលកប្បាសអាមេរិកនេះ មានគោលបំណងជំរុញផលិតកម្មក្នុងសហរដ្ឋអាមេរិក និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។

នេះជាឱកាស ប៉ុន្តែក៏ជាហានិភ័យផងដែរ។ ក្នុងឆ្នាំ 2025 កម្ពុជាបាននាំចេញសម្លៀកបំពាក់ទៅសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ 4 ពាន់លានដុល្លារ។ ក្នុងឆ្នាំដដែលនោះ កម្ពុជាបាននាំចូលកប្បាស និងក្រណាត់ពីប្រទេសចិនក្នុងទឹកប្រាក់ 2.8 ពាន់លានដុល្លារ ដែលត្រូវបានប្រើប្រាស់ដើម្បីផលិតសម្លៀកបំពាក់នាំចេញទៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ចំណែកឯការនាំចូលកប្បាស និងក្រណាត់ពីសហរដ្ឋអាមេរិកវិញ មានត្រឹមតែ 137,000 ដុល្លារប៉ុណ្ណោះ ដែលជាចំនួនតូចតាចបំផុត។a cambodia ex to us a trum tax new a trum tax new1