» កិច្ចប្រជុំរវាងកម្ពុជាវៀតណាមឡាវថៃនិងមីយ៉ានម៉ានៅហាណូយបញ្ចប់ហើយ » កងទ័ពកម្ពុជា-ថៃ ជួបប្រជុំកម្រិតលេខភូមិភាគសង្កត់ធ្ងន់ពីភាពចាំបាច់ដែលត្រូវពិភាក្សាដោះស្រាយបញ្ហាកើតឡើងថ្មីៗឱ្យទាន់ពេល » អគ្គលេខាគណបក្សភ្លើងទានចេញទៅបង្កើតបក្សថ្មីបង្កឲ្យមានប្រតិកម្មពីក្រសួងមហាផ្ទៃ » គ្រឿងញៀនឬសសៃប្រាសាទកូនប្រុសចាប់រំលោភម្តាយបង្កើតបានសម្រេច ?ព្រោះកន្លងមកមានតែឪរំលោភកូន » ក្រុមហ៊ុនNvidia បញ្ឈប់ការនាំចេញម៉ាស៊ីនមេផ្ទុកបន្ទះឈីបរបស់ខ្លួនទៅថៃ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី » កម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC)នៅឆ្នាំ២០២៩នាយករដ្ឋមន្ត្រីណែនាំឲ្យយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ » ៣ថ្ងៃព្រះរាជពិធីបុណ្យអុំទូក មានមនុស្សចំនួន ២៧នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៩នាក់ នាយករដ្ឋមន្ត្រីផ្ញើសារអបអរការរៀបចំ » ការដាក់ស្នើពន្ធថ្មីលើ១៤ប្រទេសក្នុងនោះកម្ពុជាត្រូវបានមើលឃើញថាមិនទាន់អនុមត័លើការយល់ព្រមជាមួយអាមេរិកនាពេលកន្លងមក! » មេពន្លត់អគ្គិភយ័ប្រការថាគ្មានទេបណ្ណ័បញ្ជាក់ពីការបង្កាអគ្គិភ័យ » ពេទ្យគន្ធបុប្ផាសៀមរាបវះកាត់យកដែលគោលពីក្បាលកុមារ » លទ្ធផលសម្រ​ក់ទៀនផ្សងប្រផ្នូលទឹកភ្លៀង សម្រាប់ឆ្នាំ២០២៧ ក្នុងព្រះរាជពិធីសម្រក់ទៀនជ័យក្នុងព្រះបរមរាជវាំង! » ម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជានឹងបិទដំណើរការ ចាប់ពីថ្ងៃទី២៥ ខែធ្នូតទៅ » កម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការច្រកអន្តោប្រវេសន៍ឆ្លាតវៃ នៅតាមអាកាសយានដ្ឋានអន្តរជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរចូល និងចេញ » អ្នកបើករថយន្តដែលបុកម្តាយ និងកូនតូច ស្លាប់ទាំង៣នាក់ នៅស្រុករវៀង ខេត្តព្រះវិហារ ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ » បាញ់សម្លាប់ស្ត្រី២នាក់នៅស្រុកបាណន់ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់បានហើយមូលហេតុគឺប្រចណ្ឌ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3960 នាក់

ម្សិលមិញ 10606 នាក់

សរុប 21406065 នាក់

កិច្ចប្រជុំរវាងកម្ពុជាវៀតណាមឡាវថៃនិងមីយ៉ានម៉ានៅហាណូយបញ្ចប់ហើយ

 

វៀតណាម៖ប្រជុំកំពូលយុទ្ធ​សាស្ត្រ​កិច្ច​សហ​ប្រតិ​បត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅ​ប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ច​ប្រជុំ​​កំពូល​សហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់​ម៉ា-វៀតណាម (CLMV) លើកទី១២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានបិទបញ្ចប់ហើយ។a le hung acmec2 

កិច្ចប្រជុំបានផ្តោតសំខាន់លើការពង្រឹងការតភ្ជាប់សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ខ្សែច្រវាក់ផ្គត់ផ្គង់ ការ​អភិវឌ្ឍ​ឆ្លាតវៃ និងប្រកបដោយចីរភាព ព្រមទាំងការបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងអនុតំបន់មេគង្គ។ ថ្នាក់​ដឹក​នាំ​បាន​ឯកភាពគ្នាលើចក្ខុវិស័យសហប្រតិបត្តិការដល់ឆ្នាំ២០៣០ និងកំណត់បញ្ជី​គម្រោង​អាទិភាព ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ 

សម្រាប់កម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ថ្ងៃទី២៧ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម និងប្រធានាធិបតីមីយ៉ាន់ម៉ា។

 

ក្រោមមូលបទ «ការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកអេកម៉ិកដែលមានភាពឆ្លាតវៃ និង ចីរភាព» កិច្ចប្រជុំកំពូលអេកម៉ិកលើកទី១១ នឹងធ្វើការវាយតម្លៃលើវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំងស្វែង រកមធ្យោបាយដើម្បីជំរុញបន្ថែមទៀតនូវការតភ្ជាប់ក្នុងតំបន់ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

កិច្ចប្រជុំកំពូល CLMV លើកទី១២ ដែលប្រព្រឹត្តទៅក្រោមមូលបទ «ការតភ្ជាប់តំបន់ CLMV – ការ ប្រតិបត្តិការ CLMV និងកំណត់ទិសដៅអនាគត។ ផ្អែកលើស្មារតីនៃមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ទាញយកសក្តានុពល ការកសាងអនាគតប្រកបដោយវិបុលភាព» នឹងពិនិត្យសមិទ្ធផលនៃកិច្ចសហ និងភាពជាដៃគូសេដ្ឋកិច្ច កិច្ចប្រជុំកំពូលនេះនឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ការពង្រឹងការតភ្ជាប់ក្នុងអនុតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃ ប្រទេសទាំងបួន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល ក៏នឹងមានពិធីផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូល CLMV ពី ប្រទេសវៀតណាម មកប្រទេសកម្ពុជា ផងដែរ។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ ឬ ACMECS គឺជា​ក្រប​ខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចថ្នាក់អនុតំបន់ ដែលបង្កើតឡើងដើម្បីលើកកម្ពស់​ការអភិ​វឌ្ឍ​ប្រកបដោយតុល្យភាព កាត់បន្ថយគម្លាតសេដ្ឋកិច្ចរវាងប្រទេសជាសមាជិក និងជំរុញវិបុល​ភាព​ប្រកបដោយចីរភាព។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា ដោយមានប្រទេសចំនួន៥ជាសមាជិករួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ។

 

ក្រោយបញ្ចប់កិច្ចប្រជុំប្រកបដោយផ្លែផ្កាមុននឹងការលាគ្នាទៅកាន់ប្រទេសរៀងៗខ្លួននោះ លោក ឡេ មិញហឹង នាយករដ្ឋមន្ត្រីវៀតណាម បានរៀបចំពិធីជប់លៀងជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលទាំងពីរខាងលើប្រកបដោយមនោសញ្ចេតនារីករាយ និងស្និទ្ធស្នាល៕a le hung acmec a le hung acmec1 a le hung acmec3