» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1415 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121091 នាក់

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នែ​នាំ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​-​ខេត្ត ត្រួតពិនិត្យ​ការប្រយុទ្ធប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា !


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥​នៅ​វិមាន​សន្តិភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត ដើម្បី​ត្រួតពិនិត្យ​ការងារ​ប្រយុទ្ធប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ដាក់​ទិសដៅ​ការងារ​បន្ត​តាម​បទបញ្ជា​ដែល​បាន​ដាក់ចេញ​។​a manet governer1 

​សុម​បញ្ជាក់ថា​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គឺជា​ក្តីបារម្ភ​មួយ​សម្រាប់​តំបន់ និង​លើ​ពិភពលោក​។ ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ត្រូវបាន​អន្តរជាតិ​គេ​មើលឃើញ​ជា​ជម្រក​ដែល​ក្រុម​ជនល្មើស​លាក់ខ្លួន និង​ជ្រកកោន​ធ្វើ​សកម្មភាព​នេះ​។​​សម្រាប់​កម្ពុជា​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បានបង្ហាញ​ការតាំង​ចិត្ត​ខ្ពស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​។ អំ​ពោះ​ឆបោក​ជាច្រើន​ករណី​ត្រូវបាន​បង្ក្រាប និង​ជនល្មើស​ជាច្រើនរូប​ត្រូវបាន​ឃាត់ខ្លួន និង​ផ្តន្ទាទោស ហើយ​ជនរងគ្រោះ​ជាច្រើនរូប រួមមាន​ទាំង​ជនបរទេស​ផង ត្រូវបាន​ជួយសង្គ្រោះ​។​

​សូមបញ្ជាក់ថា​ឯកសារ​បទបញ្ជា​ស្តីពី​យុទ្ធនាការ​បោសសម្អាត ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ត្រូវបាន​ចុះហត្ថលេខា​ដោយ​សម្តេច​ធិបតី​ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ ។​ឯកសារ​បទបញ្ជា​នោះបាន​រៀបរាប់ថា រាជរដ្ឋាភិបាល​បាន​សង្កេតឃើញថា បច្ចុប្បន្ន​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS)​បាននិងកំពុង​បង្ក​ការគំរាមកំហែង និង​អសន្តិសុខ​ក្នុង​ពិភពលោក​និង​តំបន់​។ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​​ក្រុម​ឧក្រិដ្ឋ​ជនបរទេស​ក៏បាន​ជ្រៀត​ចូលធ្វើ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ផងដែរ​។​ក្នុង​គោលបំណង​ដើម្បី​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ចូលរួមចំណែក​ថែរក្សា ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម រាជរដ្ឋាភិបាល​ដាក់ចេញ​បទបញ្ជា​ដូចខាងក្រោម​៖a crack manet a crack manet1 a manet governer 
​