» ក្រុមហ៊ុនNvidia បញ្ឈប់ការនាំចេញម៉ាស៊ីនមេផ្ទុកបន្ទះឈីបរបស់ខ្លួនទៅថៃ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី » កម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC)នៅឆ្នាំ២០២៩នាយករដ្ឋមន្ត្រីណែនាំឲ្យយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ » ៣ថ្ងៃព្រះរាជពិធីបុណ្យអុំទូក មានមនុស្សចំនួន ២៧នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៩នាក់ នាយករដ្ឋមន្ត្រីផ្ញើសារអបអរការរៀបចំ » ការដាក់ស្នើពន្ធថ្មីលើ១៤ប្រទេសក្នុងនោះកម្ពុជាត្រូវបានមើលឃើញថាមិនទាន់អនុមត័លើការយល់ព្រមជាមួយអាមេរិកនាពេលកន្លងមក! » មេពន្លត់អគ្គិភយ័ប្រការថាគ្មានទេបណ្ណ័បញ្ជាក់ពីការបង្កាអគ្គិភ័យ » ពេទ្យគន្ធបុប្ផាសៀមរាបវះកាត់យកដែលគោលពីក្បាលកុមារ » លទ្ធផលសម្រ​ក់ទៀនផ្សងប្រផ្នូលទឹកភ្លៀង សម្រាប់ឆ្នាំ២០២៧ ក្នុងព្រះរាជពិធីសម្រក់ទៀនជ័យក្នុងព្រះបរមរាជវាំង! » ម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជានឹងបិទដំណើរការ ចាប់ពីថ្ងៃទី២៥ ខែធ្នូតទៅ » កម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការច្រកអន្តោប្រវេសន៍ឆ្លាតវៃ នៅតាមអាកាសយានដ្ឋានអន្តរជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរចូល និងចេញ » អ្នកបើករថយន្តដែលបុកម្តាយ និងកូនតូច ស្លាប់ទាំង៣នាក់ នៅស្រុករវៀង ខេត្តព្រះវិហារ ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ » បាញ់សម្លាប់ស្ត្រី២នាក់នៅស្រុកបាណន់ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់បានហើយមូលហេតុគឺប្រចណ្ឌ! » រថយន្តដឹកទំនិញស្ករសថៃចរាចរណ៍ចូលកំពង់ផែសេះស (ផែតាហៃ)ខេត្តកែបមិនស្តាប់ការណែបាំសម្តេចប្រធានព្រឹទ្ធសភា? » មេការទូតសៀម បោះសម្តីយ៉ាងថ្លោសៗថាមិនខ្វល់ការតវ៉ារបស់កម្ពុជា សកម្មភាពកងទ័ពថៃ ធ្វើឡើងស្របតាមកិច្ចព្រមព្រៀង និងរក្សាព្រំដែនរបស់ខ្លួនប៉ុណ្ណោះ..! » កងទ័ពកម្ពុជា-ចិន ត្រៀមបើកល្បែងសង្គ្រាមនាគមាសឆ្នាំ២០២៦ កន្លះខែរក្នុងពេលកម្ពុជាត្រៀមសមយុទ្ធជាមួយអាមេរិកឆ្នាំ២០២៧! » សិទ្ធិមនុស្ស UN ៖ ប្រទេសចំនួន ១១ ឱ្យថៃធ្វើវិសោធនកម្ម ឬលុបមាត្រា ១១២ ជាមួយយុវជនសៀមតវ៉ាដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1956 នាក់

ម្សិលមិញ 18232 នាក់

សរុប 21385953 នាក់

កម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC)នៅឆ្នាំ២០២៩នាយករដ្ឋមន្ត្រីណែនាំឲ្យយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ

 

 

ភ្នំពេញ ៖ ប្រទេសឡាវបានប្រកាសចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDC)កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។បញ្ហានេះមានសាធារណជនបានចោទសួរពីការចាកចេញរបស់កម្ពុជា និងថាហេតុអ្វីបានជាឡាវអាចដើរបានមុនកម្ពុជាដូច្នេះ ទាំងដែលផលចំណូលជាតិសរុបសម្រាប់ប្រជាជនម្នាក់ៗ(GNI), សន្ទស្សន៍មូលធនមនុស្ស(HAI) និងសន្ទស្សន៍ភាពងាយរងគ្រោះនៃសេដ្ឋកិច្ចនិងបរិស្ថាន(EVI) ជាលក្ខខណ្ឌប្រើប្រាស់សម្រាប់វាយតម្លៃ កម្ពុជាសុទ្ធតែល្អជាងប្រទេសឡាវ?។a manet lao 

យ៉ាងណាមិញ ជុំវិញករណីនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសរំលេចពីការបញ្ជាក់របស់លោកស្រី Rabab Fatima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ថា “កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC)នៅឆ្នាំ២០២៩”។ លោកស្រីថា តាមរយៈការវាយតម្លៃពីរលើកកន្លងមក កម្ពុជាបានសម្រេចតាមលក្ខណៈវិនិច្ឆយរួចរាល់ សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) តាមការគ្រោងទុកនៅឆ្នាំ២០២៩ ហើយអង្គការសហប្រជាជាតិប្ដេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈការបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីគាំទ្រដល់ដំណើរការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនេះ។

លោក ប៉ែន បូណា បានសង្កត់ធ្ងន់ថា៖ “នៅពេលដែលយើងប្រៀបធៀបកម្ពុជាជាមួយប្រទេសណាមួយ យើងមិនអាចមើលរំលងអតីតកាលដ៏សែនវេទនា ជូរចត់របស់កម្ពុជាបានឡើយ ហើយនៅពេលដែលយើងក្រឡេកមើលអតីតកាល នោះយើងនឹងឃើញសមិទ្ធផលបច្ចុប្បន្នកាលដ៏គួរឱ្យមោទនៈបំផុត។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលមិនដែលស្កប់ស្កល់នឹងសមិទ្ធផលទាំងនេះទេ ហើយនៅតែបន្តខិតខំបន្ថែមទៀតដើម្បីអនាគតកាន់តែប្រសើរឡើងរបស់កម្ពុជា ពិសេសប្រឹងរត់ឱ្យទាន់ប្រទេសជិតខាង និងបណ្តាប្រទេសក្នុងតំបន់។”

ឮលោក ប៉ែន បូណា លើកឡើងថា៖ “ការវាយតម្លៃរបស់អង្គការសហប្រជាជាតិថា កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDC) នៅឆ្នាំ២០២៩ មិនត្រឹមតែជាដំណឹងដ៏គួរឱ្យសាទរតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាជាការត្រៀមខ្លួនដ៏ពិតប្រាកដមួយ ដើម្បីរែកពន់ប្រកបដោយការទទួលខុសត្រូវខ្ពស់ណាស់ក្នុងឋានៈជាប្រទេសដែលឈរស្មើមុខមាត់គេឯង និងប្រកួតប្រជែងស្មើភាពគ្នា ជាមួយបណ្តាប្រទេសអភិវឌ្ឍន៍ជឿនលឿនផ្សេងទៀត ដោយគ្មានលក្ខខណ្ឌអនុគ្រោះ ឬលើកលែងណាមួយដូចពីមុនទៀតឡើយ។ នេះជាអ្វីដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរបាននិងកំពុងត្រៀមខ្លួនទទួលយកដោយមោទនៈ និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ក្នុងចំណោមប្រទេសក្នុងពិភពលោកដែលមានការអភិវឌ្ឍតិចតួច(LDC) ចំនួន៤៩នៅប្រទេសអាស៊ានចំនួនបួនដែលធ្លាប់ជាប់ក្នុងបញ្ជីនេះគឺឡាវភូមាកម្ពុជានិងប្រទេសទីមរ័ក្នុងនោះ ឡាវគឺជាអ្នកអាចរត់ដល់ទីមុនគេ រីឯកម្ពុជានឹងដើរតាមក្រោយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។

 

សូមបញ្ជាក់ថាបើតាមសារលិខិតក្នុងទិវា «ប្រជាជនពិភពលោកលើកទី៣៧» ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា យោងតាមរបាយការណ៍អង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៤  ប្រជាជនកម្ពុជាមានចំនួន១៧,៣លាននាក់ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំ មានចំនួន២៦,៨% វ័យ១៥-៣៤ឆ្នាំ មានចំនួន៣៤,៦% វ័យ៣៥-៦៤ឆ្នាំ មានចំនួន៣២,១% និងវ័យ៦៥ឆ្នាំឡើង មានចំនួន៦,៥%។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទិន្នន័យនេះ បង្ហាញយ៉ាងច្បាស់ថា បញ្ហាប្រជាជនគឺជាបញ្ហាគន្លឹះដែលពាក់ព័ន្ធផ្ទាល់នឹងគុណភាពធនធានមនុស្ស កម្លាំងពលកម្ម ទីផ្សារការងារ ការផ្តល់សេវាសាធារណៈ  សុខុមាលភាពគ្រួសារ និងសន្តិសុខសង្គមនាពេលអនាគត។ ដូច្នេះ ការរៀបចំគោលនយោបាយប្រជាជនត្រូវផ្អែកលើទិន្នន័យត្រឹមត្រូវ ទាន់ពេលវេលា និងប្រើប្រាស់បានក្នុងការសម្រេចចិត្តដើម្បីធានាថា ការអភិវឌ្ឍរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយប្រកបដោយចីរភាពនិងមិនទុកអ្នកណាម្នាក់ចោល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ទិន្នន័យចំណោលប្រជាជនថ្មីក្នុងសេណារីយ៉ូអត្រា លទ្ធភាពមានកូនថយចុះក្នុងល្បឿនមធ្យម បង្ហាញថា ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល២៤លាននាក់នៅឆ្នាំ ២០៥០ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំនឹងថយចុះដល់២១,៨% និងវ័យ១៥-៣៤ឆ្នាំ នឹងថយចុះដល់ ២៨,២% ខណៈដែលប្រជាជនវ័យ៣៥-៦៤នឹងកើនដល់៣៧,២% និងវ័យ៦៥ឆ្នាំឡើងនឹងកើនដល់១២,៧%។

ផ្អែកលើទិន្នន័យដែលបានបង្ហាញខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តនិងណែនាំឱ្យក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ វិស័យឯកជន សង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់បន្ត រួមគ្នាអនុវត្តការងារចម្បងៗរួមមាន៖ ទី១- ពង្រឹងប្រព័ន្ធទិន្នន័យប្រជាជននិងការធ្វើគោលនយោបាយផ្អែកលើ ភស្តុតាង ទី២- វិនិយោគលើការអប់រំ ជំនាញ និងការងារសមរម្យសម្រាប់ប្រជាជនវ័យក្មេង ទី៣- ពង្រឹងសុខភាព សុខុមាលភាព សមភាពយេនឌ័រនិងការគាំពារក្រុមងាយរងគ្រោះ និងទី៤- ត្រៀមខ្លួនឱ្យបានទាន់ពេលចំពោះការផ្លាស់ប្តូររចនាសម្ព័ន្ធប្រជាជននិងសង្គមវ័យចំណាស់៕